បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នៅដើមថ្ងៃសប្ដាហ៍កន្លងទៅនេះ បានចាត់វិធានការបន្ថែម ដើម្បីការពារលទ្ធភាពខ្ចីប្រាក់របស់រដ្ឋាភិបាលនៅតាមរដ្ឋសហព័ន្ធដោយព្យួរការវិនិយោគខ្លះលើប្រាក់ចូលនិវត្តន៍ និងការចំណាយថែទាំសុខភាពរបស់បុគ្គលិករដ្ឋាភិបាល ខណៈពេលដែលការចំណាយរបស់រដ្ឋាភិបាលកំពុងឈានទៅរកដែនកំណត់ប្រាក់កម្ចីកំណត់ដោយសភា។
នៅក្នុងលិខិតមួយដាក់ជូនទៅកាន់ប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi និងថ្នាក់ដឹកនាំដទៃទៀត លោកស្រី Yellen បាននិយាយថា លោកស្រីកំពុងព្យួរការវិនិយោគថវិកាទៅក្នុងមូលនិធិចូលនិវត្តន៍ មូលនិធិពិការភាព ព្រមទាំងសេវាកម្មអត្ថប្រយោជន៍ដទៃទៀតក្រោយចូលនិវត្តន៍របស់បុគ្គលិករដ្ឋាភិបាល។ លោកស្រី Yellen បានក្រើនរំលឹកសភានៅថ្ងៃចុងខែកក្កដាថា កាលបរិច្ឆេទដ៏សំខាន់ថ្ងៃទី១ ខែតុលានៅពេលដែលឆ្នាំសារពើពន្ធ ២០២២ ចាប់ផ្ដើមគឺកាន់តែខិតជិតមកដល់ ហើយរដ្ឋាភិបាលអាចប្រឈមនឹងការបង់ប្រាក់ចាំបាច់ចំនួនប្រមាណ ១៥០ ពាន់លានដុល្លារ។
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់