ភ្នំពេញ ៖ ស្របពេលដែលបណ្តាប្រទេសភាគច្រើននៅអាស៊ីកំពុងធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយក្នុងស្រុក ក៏ដូចជាវិបត្តិជំងឺផ្លូវដង្ហើមដែលចេះតែបំប្លែងខ្លួនថ្មីៗនោះ សេដ្ឋកិច្ចនៃប្រទេសទាំងនោះក៏កំពុងធ្លាក់ចុះយ៉ាងគំហុកផងដែរដោយសារការផ្អាកអាជីវកម្ម និងការបម្រើការងារផ្សេងៗ ដើម្បីបង្វែរមកដោះស្រាយបញ្ហាចំពោះមុខជាអាទិភាពមុនសិន។
ដោយសារការមើលឃើញពីហានិភ័យទាំងនោះ បណ្តាក្រុមហ៊ុនអន្តរជាតិមួយចំនួនបានបង្វែរទិសដៅវិនិយោគរបស់ខ្លួនបណ្ដើរៗទៅកាន់ទីតាំងដែលមានសុវត្ថិភាព ដោយក្នុងនោះកម្ពុជាបានក្លាយទីតាំងអាទិភាពសម្រាប់ពួកគេ ជាក់ស្ដែងមួយរយៈចុងក្រោយនេះកម្ពុជាទទួលបាននូវគម្រោងបង្កើតរោងចក្រជាច្រើន ដែលភាគច្រើនជារោងចក្រកាត់ដេរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្ដែងការសាទរចំពោះគម្រោងថ្មីៗដែលកំពុងហូរចូលមកកាន់កម្ពុជាដូចទឹកបាក់ទំនប់នេះ ដោយលោកបានគូសបញ្ជាក់ថា កម្ពុជានឹងទទួលបានប្រយោជន៍ច្រើនពីគម្រោងទាំងនោះ។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
«នេះជាផលប្រយោជន៍នៃការវិនិយោគសម្រាប់វិស័យឧស្សាហកម្មទាំងមូល មិនថាតែវិស័យកាត់ដេរតែមួយមុខនោះទេ នៅមានវិស័យឧស្សាហកម្មកែច្នៃទាំងអស់ ទាំងផ្នែកកសិកម្ម ទាំងកសិឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃធនតូច និងមធ្យម ពោលគឺទាំងនេះជាផលប្រយោជន៍របស់ជាតិយើងតែម្ដង»
លោកឧកញ៉ាបន្ថែមថា ៖
«ផលប្រយោជន៍លើផ្នែកសំខាន់ៗ៣សម្រាប់សេដ្ឋកិច្ចកម្ពុជានោះគឺ ទី១បានទៅលើថ្លៃពលកម្ម ទី២ទៅលើវិស័យដឹកជញ្ជូន និងសេវាកម្មផ្សេងទៀតដែលផ្គត់ផ្គង់ឲ្យរោងចក្រកាត់ដេរ និងទី៣ ទៅលើចំណូលពន្ធចូលទៅវិស័យពន្ធដារ។ និយាយជារួម ផ្នែកទាំង៣នេះជាផ្នែកគោលដែលនឹងទទួលបាននូវផលប្រយោជន៍ដោយផ្ទាល់ពីបណ្ដារោងចក្រកាត់ដេរទាំងនោះ»
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ កម្ពុជាបានអនុម័តលើគម្រោងបង្កើតរោងចក្រចំនួន៨ ដោយភាគច្រើនជារោងចក្រកាត់ដេរ ដែលជាសញ្ញាមួយកាន់តែប្រសើរសម្រាប់វិស័យឧស្សាហកម្មកម្ពុជាក្នុងការរួមចំណែកជួយស្រោចស្រង់ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរជាងមុន ស្របពេលដែលវិស័យដទៃកំពុងឈរលើភាពមិនច្បាស់លាស់នៃការក្រោកឡើងវិញរបស់ខ្លួននៅឡើយ។ ក្រៅពីគម្រោងរោងចក្រដែលទើបត្រូវបានទទួលការគាំទ្រ និងអនុម័តពីសំណាក់រាជរដ្ឋាភិបាលទាំងនេះ នៅមានក្រុមហ៊ុនអន្តរជាតិផ្សេងៗទៀតដែលបង្ហាញពីគម្រោងត្រៀមខ្លួនចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលសុទ្ធតែជាដំណឹងល្អនៃចំណុចចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗនៃវិស័យសេដ្ឋកិច្ចកម្ពុជាទាំងមូលក្រោយឥទ្ធិពលវិបត្តិសកល៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ