លោក KIM Bock Kyun នាយកប្រតិបត្តិ និងជាអនុប្រធាននៃធនាគារអភិវឌ្ឍន៍កូរ៉េ កាលពីសប្ដាហ៍កន្លងទៅនេះ បានសរសេរលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមសហការរៀបចំគម្រោងមូលនិធិអាការធាតុបៃតងស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneurship.» ។

លោក KIM បានកោតសរសើរចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានសម្រាប់ដំណើរការគាំទ្រ និងចូលរួមរបស់កម្ពុជាសម្រាប់រៀបចំគម្រោង ដែលបានអនុម័តដោយមូលនិធិអាកាសធាតុបៃតង(GCF) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ ក្នុងដំណាក់កាលអនុវត្តគម្រោង ដែលនឹងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅពេលខាងមុខ ធនាគារអភិវឌ្ឍន៍កូរ៉េនឹងប្រឹងប្រែងប្រកាន់ខ្ជាប់នូវភាពជាម្ចាស់របស់ប្រទេសនីមួយៗឲ្យបានល្អបំផុត ហើយធានាយ៉ាងពិតប្រាកដថា គម្រោងនេះនឹងសម្របសម្រួលឲ្យបានស័ក្ដិសមបំផុត ជាមួយនឹងតម្រូវការជាអាទិភាពរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដែលមិនអាចធូស្រាលក្នុងពេលឆាប់ៗនេះ ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB)នឹងជម្នះនូវរាល់ឧបសគ្គទាំងឡាយ ដើម្បីពិគ្រោះយោបល់ដោយផ្ទាល់ជាមួយបណ្តាភាគីពាក់ពទ្ធ័ទាំងអស់នៅក្នុងប្រទេស តាមរយៈភាពជាដៃគូរយុទ្ធសាស្រ្តជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ដែលបានបង្ហាញវត្តមានគាំទ្រយ៉ាងខ្លាំង។ ការណែនាំ និងគាំទ្ររបស់ឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងបរិស្ថាន គឺជាចំនុចសំខាន់ សម្រាប់ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB) ហើយនឹងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)ធ្វើដំណើរទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមការផ្ទេរបច្ចេកកវិទ្យាការប្រែប្រួលអាកាសធាតុប្រកបដោយភាពជោគជ័យ។ ជាថ្មីម្តទៀត យើងខ្ញុំសូមថ្លែងនូវអំណរគុណចំពោះការបន្តគាំទ្រកម្រោងនេះ។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/11/2025
«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!» នេះ ជាការលើកឡើងដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/11/2025
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ “១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ”
កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2025
សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content