ភ្នំពេញ ៖ ជាជំនួយក្នុងការជួយដោះស្រាយនូវឧបសគ្គមួយចំនួនដែលតែងកើតមាននៅក្នុងដំណើរប្រតិបត្តិការអាជីវកម្មធុនតូច និងមធ្យម រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មបានអនុញ្ញាត និងប្រកាសដំណើរការកម្មវិធីបណ្តុះបណ្តាលស្ដីពីអាជីវកម្មបែបឌីជីថល។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីតាមរយៈប្រព័ន្ធវីដេអូ(Zoom) ដែលនិងមានសិក្ខាកាមចូលរួមសរុបជិត២០០នាក់បានថ្លែង “កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម” គឺមានសារសំខាន់បំផុត ដែលអាចជួយសម្រួលដល់អាជីវកម្មស្ទើរគ្រប់ប្រភេទ។
លោកជំទាវបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹង និងលើកកម្ពស់សហគ្រិនភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការចូលរួមការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស តំបន់ និងលើពិភពលោក។
លោកជំទាវ តឹករ៉េត កំរង បានបញ្ជាក់ពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មរួមមាន ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម នៅតែចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ អង្គការUNDP Cambodia សហគ្រិនខែ្មរ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះទទួលបានជោគជ័យ និងផ្ដល់ផ្លែផ្លាដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
អាជីវកម្មបែបឌីជីថល (Digital Business) នេះមិនមែនជាគោលដៅអាជីវកម្ម ឬមិនសំដៅទៅលើអាជីវកម្មដែលពឹងផ្អែកទាំងស្រុង តែទៅលើបច្ចេកវិទ្យាទំនើបនោះទេ ប៉ុន្តែវាគឺជាដំណើរការអាជីវកម្មមួយ ដែលចាំបាច់ត្រូវធ្វើឱ្យគ្រប់ផ្នែកនៃដំណើរការផលិតផលិតផល ឬសេវាកម្មមានល្បឿនលឿនជាងមុន ហើយអាចអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចរៀបចំផែនការយុទ្ធសាស្ត្រទុកជាមុន ដើម្បីទាញយកលទ្ធផល ដែលល្អប្រសើរជាងមុនផងដែរ។ ជាមួយគ្នានេះដែរអាជីវកម្មសហគ្រាសធុនតូច និងមធ្យមប្រភេទនេះ ត្រូវការឱ្យមានការច្របាច់បញ្ចូលគ្នាចំណុចសំខាន់ចំនួន3 គឺមនុស្សត្រូវធ្វើការការគ្រប់គ្រងព័ត៌មាន ដោយស្វ័យប្រវត្តិ និងទំនាក់ទំនងវៃឆ្លាតតាមបែបឌីជីថល។ ការធ្វើអាជីវកម្មបែបឌីជីថលនេះ គឺជាការច្នៃប្រឌិតខ្ពស់ និងត្រឹមត្រូវនឹងអាចផ្តល់មកវិញនូវភាពជោគជ័យ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖បង្កើនចង្វាក់ផលិតកម្ម កាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការបង្កើនអត្ថប្រយោជន៍ជូនអតិថិជនលទ្ធភាពក្នុងការបង្កើតទីផ្សារថ្មី និងពង្រឹងយីហោអាជីវកម្ម៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2024
វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ