សេដ្ឋកិច្ចឌីជីថលចិនកើនឡើងលើសបណ្តាប្រទេសលើសកលលោក

បរទេស៖​ យោងតាមរបាយការណ៍ដែលត្រូវបានបង្ហាញជាផ្លូវការកាលពីដើមសប្តាហ៍កន្លងទៅនេះបានឲ្យដឹងថា មុខជំនួញ និង កំណើន​សេដកិច្ច​បែបឌីជីថលរបស់ប្រទេសចិនត្រូវបានគេមើលឃើញថាបានកើនឡើងរហូតទៅដល់ ៩,៦ ភាគរយកាលពីឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ ២០១៩ គឺជាអត្រាកើនឡើងខ្ពស់បំផុតធៀបនឹងបណ្តាប្រទេសផ្សេងទៀតនៅលើសកលលោក។

ប្រឈមមុខទៅនឹងបញ្ហានៃវិបត្តិកូវីដសេដ្ឋកិច្ចគោលរបស់ប្រទេសចិនបានងាកមកពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនវិញនៅក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលដែលជឿជាក់ថានឹងក្លាយទៅកូនសោរយ៉ាងសំខាន់នៅក្នុងផែនការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ហើយក៏ដូចជាការសម្រួច​ការប្រកួតប្រជែងទីផ្សារព្រមទាំងធ្វើឲ្យប្រសើរឡើងនូវការកែលំអប្រព័ន្ធធ្វើការរបស់រដ្ឋាភិបាលផងដែរ។

កាលពីក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចឌីជីថលនៃប្រទេសប្រមាណជា ៤៧ បញ្ចូលគ្នាមានទំហំរហូតទៅដល់ ៣២,៦ ទ្រីលានដុល្លារ ឬត្រូវ​ជា​អត្រាកើនឡើង ៣ ភាគរយប្រចាំឆ្នាំ និងប្រហែលទៅនឹងផលិតផលក្នុងស្រុកសរុប ៤៣,៧ ភាគរយ។ ក្នុងនោះ​ឧស្សាហកម្ម​ឌីជី​ថល​គឺជា​កត្តា​ធំ​ជាង​គេក្នុងការជំរុញឲ្យមានការអភិវឌ្ឍខ្លាំងទៅលើសេដ្ឋកិច្ចឌីជីថលដោយអាចប្រមូលបានដល់ទៅ ៨៤,៤ ភាគរយនៃទំហំសេដ្ឋកិច្ច​ឌីជីថល​សរុប។ នេះបើយោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់ដោយវិទ្យាស្ថានជាតិចិនលើកិច្ចការងារស្រាវជ្រាវព័ត៌មាន និងបច្ចេកវិទ្យា CAICT។

ទោះបីជាយ៉ាងណាក្តី គិតមកដល់ពេលបច្ចុប្បន្ននេះអាមេរិកនៅតែឈរនៅលំដាប់ទី ១ ដដែលសម្រាប់សេដ្ឋកិច្ចឌីជីថលនេះដោយក្នុងនោះ​អាមេរិ​កមានទំហំសេដ្ឋកិច្ចដល់ទៅ ១៣,៦ ទ្រីលានដុល្លារ ចិនរត់តាមពីក្រោយមានត្រឹមតែ ៥,៤ ទ្រីលានដុល្លារ បន្ទាប់មកអាល្លឺម៉ង់ ២,៥៤ ទ្រីលានដុល្លារ ជប៉ុន ២,៤៨ ទ្រីលានដុល្លារ ហើយអង់គ្លេសមានទំហំ ១,៧៩ ទ្រីលានដុល្លារ។

ទំហំសេដ្ឋកិច្ចឌីជីថលរបស់អាមេរិក អាល្លឺម៉ង់ និងអង់គ្លេស គឺមានទំហំស្មើទៅនឹង ៦០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់​ប្រទេស​ពួកគេរៀងខ្លួន។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយ CAICT ខណៈដែលសេដ្ឋកិច្ចឌីជីថលរបស់ចិនគឺមាន​ទំហំស្មើ​ទៅ​នឹង ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប ពោលគឺកើនឡើង ២,៤ ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៩៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ