បរទេស ៖ លោក Robert T. Kiyosaki ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនលក់ដាច់បំផុតក្នុងលោក។ Robert Kiyosaki បានផ្លាស់ប្តូររបៀបដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកគិតអំពីលុយ ឬហិរញ្ញវត្ថុផ្ទាល់ខ្លួន។ គាត់គឺជាសហគ្រិន អ្នកអប់រំ និងវិនិយោគិនដ៏មានឥទ្ធិពលម្នាក់ ហើយគាត់បានបង្ហាញនូវមូលដ្ឋានគ្រឹះទាំង ៤ នៃចំណេះដឹងហិរញ្ញវត្ថុដូចខាងក្រោម។
១៖ ភាពខុសគ្នារវាងទ្រព្យ និងបំណុល ៖ មានមនុស្សជាច្រើនយល់ច្រឡំរវាងទ្រព្យ និងបំណុល។ ឧទាហរណ៍ អ្នកប្រហែលជាគិតថាផ្ទះរបស់អ្នកគឺជាទ្រព្យសម្បត្តិ ប៉ុន្តែវាមិនមែនទេ។ ការពិតគឺថាទ្រព្យមាននិយមន័យពីរ។ គណនេយ្យករប្រើនិយមន័យមួយ ដែលតម្រូវឱ្យមានការរៀបចំឯកសារហិរញ្ញវត្ថុជាច្រើនដើម្បីធ្វើឱ្យបុគ្គលនិងក្រុមហ៊ុនមានអារម្មណ៍ថាខ្លួនមានទ្រព្យសម្បត្តិច្រើនជាងអ្វីដែលពួកគេមាន។ ចំណែកឯអ្នកមានប្រើនិយមន័យផ្សេងដោយផ្អែកលើភាពសាមញ្ញនិងការពិត។ ទ្រព្យគឺជាអ្វីដែលរកលុយចូលក្នុងហោប៉ៅរបស់អ្នក ហើយបំណុលគឺជាអ្វីដែលយកលុយចេញពីហោប៉ៅរបស់អ្នក។
ផ្ទះរបស់អ្នកមិនមែនជាទ្រព្យទេ ព្រោះវាយកលុយចេញពីហោប៉ៅរបស់អ្នករៀងរាល់ខែ។ ទោះបីជាអ្នកជាម្ចាស់ផ្ទះក៏ដោយអ្នកនៅតែត្រូវបង់ពន្ធ ថ្លៃថែទាំផ្ទះ និងអ្វីៗជាច្រើនទៀតចេញពីហោប៉ៅផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់អចលនទ្រព្យជួលនោះវាជាទ្រព្យសម្បត្តិ ប្រសិនបើវារកលុយចូលក្នុងហោប៉ៅរបស់អ្នករៀងរាល់ខែក្នុងទម្រង់ជារំហូរសាច់ប្រាក់។ នៅពេលអ្នកជួលបង់ថ្លៃជួលផ្ទះ ពួកគេជួយបង់ប្រាក់លើការថែទាំ ថ្លៃពន្ធ និងអ្វីៗជាច្រើនទៀតរបស់អ្នក។ ការអប់រំផ្នែកហិរញ្ញវត្ថុពិតប្រាកដនឹងបង្រៀនមនុស្សពីភាពខុសគ្នាដ៏សាមញ្ញរវាងទ្រព្យ និងបំណុល ហើយវាមានសារៈសំខាន់ក្នុងការបង្កើនទ្រព្យសម្បត្តិច្រើនតាមដែលអាចធ្វើទៅបាន។
២៖ រំហូរសាច់ប្រាក់ និងការចំណេញដើមទុន ៖ មនុស្សភាគច្រើនវិនិយោគដើម្បីចំណេញដើមទុន។ អ្នកមានវិនិយោគលើរំហូរសាច់ប្រាក់។ និយាយដោយសាមញ្ញការវិនិយោគដើម្បីចំណេញដើមទុនគឺដូចជាល្បែងស៊ីសង។ អ្នកវិនិយោគលុយរបស់អ្នក ហើយសង្ឃឹមថាតម្លៃនឹងកើនឡើង។ ឧទាហរណ៍ មនុស្សជាច្រើនទិញផ្ទះដោយសង្ឃឹមថាពួកគេនឹងអាចលក់វាបានប្រាក់នៅពេលក្រោយ។ ក្នុងពេលជាមួយគ្នានេះពួកគេត្រូវបង់ប្រាក់រំលស់ទិញផ្ទះនិងការចំណាយក្នុងផ្ទះរបស់ពួកគេ។ នោះលុយចេញពីហោប៉ៅរបស់ពួកគេ ដែលវាក្លាយជាបំណុល។ បញ្ហាគឺថានៅពេលអ្នកវិនិយោគដើម្បីចំណេញដើមទុន អ្នកមិនអាចគ្រប់គ្រងថាតើតម្លៃផ្ទះឡើងឬចុះទេ ហើយបញ្ហាធំជាងនេះគឺប្រសិនបើអ្នកចំណេញ អ្នកត្រូវបង់ពន្ធខ្ពស់ផងដែរ។
ផ្ទុយទៅវិញអ្នកមានវិនិយោគដើម្បីលំហូរសាច់ប្រាក់។ ឧទាហរណ៍គេទិញអចលនទ្រព្យ វិនិយោគដោយប្រើលុយរបស់អ្នកដទៃ រួចស្វែងរកអ្នកជួល និងប្រមូលថ្លៃជួលជារៀងរាល់ខែ នោះវាក្លាយជាទ្រព្យសម្បត្តិ។ ហើយប្រសិនបើមានការចំណេញដើមទុន(ពេលលក់ចេញ) នោះគឺជាប្រាក់រង្វាន់។ តាមរយៈការវិនិយោគដើម្បីបង្កើតលំហូរសាច់ប្រាក់ជំនួសឱ្យការចំណេញដើមទុន អ្នកមានបានគ្រប់គ្រងលើប្រាក់ចំណូលរបស់ខ្លួន ហើយបង់ពន្ធទាបបំផុត ហើយមានពេលខ្លះមិនមានពន្ធផងក៏មាន។ ទោះជាយ៉ាងណា ការវិនិយោគបែបលំហូរសាច់ប្រាក់នេះ តម្រូវឱ្យមានចំណេះដឹងហិរញ្ញវត្ថុខ្ពស់ ។ ការអប់រំផ្នែកហិរញ្ញវត្ថុពិតប្រាកដនឹងបង្រៀនមនុស្សពីរបៀបបង្កើតប្រាក់ចំណូលអកម្មជាជាងមិនធ្វើសកម្មភាពអ្វីចំពោះការវិនិយោគរបស់ពួកគេ។
៣៖ ប្រើបំណុលនិងពន្ធ ដើម្បីបង្កើនទ្រព្យសម្បត្តិ ៖ អ្នកប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកនឹងប្រាប់អ្នកថាបំណុលអាក្រក់ និងការបង់ពន្ធគឺជៀសមិនរួច។ ប៉ុន្តែអ្នកមានយល់ថាទាំងបំណុល និងពន្ធអាចត្រូវបានប្រើដើម្បីបង្កើនទ្រព្យសម្បត្តិ។ បើនិយាយពីបំណុល បំណុលមានពីរប្រភេទគឺបំណុលអាក្រក់ និងបំណុលល្អ។ នៅពេលអ្នកប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកប្រាប់អ្នកឱ្យជៀសពីបំណុល នោះមានន័យថាជៀសពីបំណុលអាក្រក់។
បំណុលអាក្រក់កើតមានជាទម្រង់នៃការខ្ចីប្រាក់សម្រាប់ការចំណាយដូចជាការប្រើកាតឥណទាន ដើម្បីទិញទូរទស្សន៍ ឬដើរលេង និងអ្វីៗជាច្រើនទៀត។
ការជៀសពីបំណុលអាក្រក់គឺជាដំបូន្មានល្អ ប៉ុន្តែបញ្ហាគឺថាទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកនឹងមិនប្រាប់អ្នកអំពីបំណុលល្អនោះទេ។ បំណុលល្អគឺជាបំណុលដែលត្រូវបានប្រើដើម្បីទិញទ្រព្យ ដូចជាអចលនទ្រព្យសម្រាប់ជួលបន្តជាដើម។ នៅពេលអ្នកប្រើលុយធនាគារដើម្បីទិញអចលនទ្រព្យ អ្នកប្រើលុយផ្ទាល់ខ្លួនតិច ដោយគ្រាន់តែបង់រំលស់បន្តិចម្តងៗ ហើយចំណូលពីការជួលជួយសងបំណុលរបស់អ្នក ខណៈពេលអ្នកជាម្ចាស់ទ្រព្យ និងយកផលចំណេញ។
នៅពេលនិយាយអំពីពន្ធ អ្នកមានយល់ថារដ្ឋាភិបាលយកពន្ធក្នុងគោលដៅជាក់លាក់មួយ។ ប្រសិនបើរដ្ឋាភិបាលចង់ឱ្យអ្នកសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ រដ្ឋនឹងកាត់បន្ថយពន្ធផ្ទះកម្រិតមធ្យម។ ប្រសិនបើរដ្ឋចង់លើកទឹកចិត្តដល់ការរុករកប្រេង រដ្ឋនឹងកាត់បន្ថយពន្ធប្រេង។ ប្រសិនបើរដ្ឋចង់ឃើញអត្រាការងារខ្ពស់ រដ្ឋនឹងកាត់បន្ថយពន្ធក្នុងទម្រង់ជួយដល់វិស័យការងារជាដើម។ ចំណុចពិសេសមួយគឺការបន្ទូរបន្ថយពន្ធភាគច្រើនត្រូវបានធ្វើឡើងដើម្បីជួយដល់សហគ្រិន និងវិនិយោគិន។ ជាមួយនឹងការអប់រំផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ អ្នកក៏អាចប្រើលក្ខខណ្ឌពន្ធដាមិនត្រឹមតែដើម្បីមានទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនបង់ពន្ធទៀតផង។ ការប្រើប្រាស់បំណុលល្អ និងបង្កើនទ្រព្យតាមរយៈការបង់ពន្ធត្រូវការកម្រិតខ្ពស់នៃភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែអ្នកអាចរៀននិងដាក់គោលការណ៍ទាំងនេះទៅក្នុងការអនុវត្តបាន។ ការអប់រំផ្នែកហិរញ្ញវត្ថុពិតប្រាកដនឹងបង្រៀនមនុស្សពីវិធីជាច្រើនទាំងបំណុលនិងពន្ធដែលអាចត្រូវបានប្រើដើម្បីក្លាយជាអ្នកមាន។
៤៖ ធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ នៅពេលអ្នកខ្វះចំណេះដឹងហិរញ្ញវត្ថុ អ្នកអនុញ្ញាតឱ្យអ្នកដទៃធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុរបស់អ្នក។ អ្នកអនុញ្ញាតឱ្យឈ្មួញកណ្តាលសម្រេចចិត្ត ថាតើប្រាក់របស់អ្នកគួរវិនិយោគយ៉ាងដូចម្តេច។ អ្នកអនុញ្ញាតឱ្យធនាគាររបស់អ្នកប្រាប់អ្នកពីអត្រាការប្រាក់ដែលសមនឹងអ្នក។ អ្នកធ្វើតាមនិន្នាការវិនិយោគណាដែលមានប្រជាប្រិយនៅក្នុងសារព័ត៌មាន។
អ្នកមានមិនដើរតាមគន្លងនេះទេ។ អ្នកមានកំណត់និន្នាការមួយហើយនិន្នាការនោះប្រែក្លាយជារឿងសំខាន់សម្រាប់សាធារណៈជន។ តើគេមានអាថ៌កំបាំងអ្វី? គឺគេគិតអំពីលុយដោយខ្លួនឯង ហើយធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុផ្ទាល់ខ្លួន ព្រោះគេមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុខ្ពស់។ គន្លឹះក្នុងការបង្កើនទ្រព្យសម្បត្តិគឺត្រូវមានចំណេះដឹងខ្ពស់ក្នុងការធ្វើសកម្មភាពណាដែលផ្តល់ប្រយោជន៍បំផុត។ ចំណេះដឹង និងប្រាជ្ញាប្រភេទនេះកើតឡើងតាមរយៈភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុខ្ពស់ដែលទទួលបានពីការអនុវត្តន៍ខ្លួនឯង។ ការអប់រំផ្នែកហិរញ្ញវត្ថុពិតប្រាកដនឹងបង្រៀនមនុស្សពីរបៀបគិតគូរដោយខ្លួនឯងអំពីលុយ និងការវិនិយោគ។
ប្រភព៖ Rich Dad
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត