ទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក នឹងរួមចំណែកដល់សុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក

ភ្នំពេញ ៖ ទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក នឹងក្លាយជាជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទៅដល់ទៅដល់ប្រទេស​ជា​សមា​ជិក​អាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា ដែលការសម្រេចនេះត្រូវបានធ្វើឡើងនៅកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ ថ្នាក់រដ្ឋមន្រ្តីការបរទេសតាមប្រព័ន្ធវីដេអូ ដែលជាសន្និសីទនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងសប្ដាហ៍នេះ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំអាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យា​របស់​សហរដ្ឋ​អាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិក​អាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។

ជាមួយនឹងវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ បានបានសម្តែងនូវ​ការប្តេជ្ញា​ចិត្ត​ដ៏មុតមាំនៅក្នុងកិច្ចសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាព​សុខភាពសាធារណៈ និងកិច្ច​សហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។


សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០​២០​-២០២៤ អាស៊ានបានស្វាគមន៍សំណើ​របស់​សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រ និងការផ្តល់​អំណាច​ដល់​ស្រ្តី ថាមពលការការ​ពា​រ​បរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់​ទំនងរបស់​ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។


ឯកឧត្តមក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABC) ក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាង​អាស៊ាន និងសហរដ្ឋអាមេរិក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការ​ជួយ​រួមចំណែកចំនួន១លានដូស នៃវ៉ាក់សាំង Johnson & Johnson ជូនដល់ប្រទេសកម្ពុជា និងបានបញ្ជាក់អំពីសារៈសំខាន់នៃការ​ជំរុញ​ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងពេលវេលាដ៏លំបាកនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបទពិសោធន៍សន្សំវៃឆ្លាត ដើម្បីបង្កើនគុណភាពនៃការរស់នៅ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/11/2024

ការសន្សំមិនមែនមានន័យថា ជាការកាត់ចំណាយទាំងអស់ទេ ក៏មិនមែនជាការកាត់បន្ថយស្តង់ដារនៃការរស់នៅដែរ ប៉ុន្តែវាជាការកាត់បន្ថយចំណាយ ដែលមិនចាំបាច់។

រយៈពេល ១០ខែ ឆ្នាំ២០២៤ CDC អនុម័តលើគម្រោងវិនិយោគ ៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2024

មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន​៣៤៦​គម្រោងក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក

អ្នកឧកញ៉ា សួរ វីរៈ ៖ ជំនួញដែលអាចរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខបានក្នុងពេលបច្ចុប្បន្នគឺពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងស្រុង

ជំនួញ, ព្រឹត្តិការណ៍

• 13/11/2024

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន វិរៈ ប៊ុនថាំ បាន​ថ្លែងថា៖ គ្រប់អាជីវកម្មដែលអាចរីកចម្រើន និងឈានទៅមុខបានត្រូវតែពឹងផ្អែកលើបច្ចេកវិទ្យា មិនថាអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឬក៏បញ្ញើ​ទំនិញ និងផ្សារអេឡិចត្រូនិកនោះទេ

ចលនា​ភូមិ១ សហគមន៍១ ជា​យន្ត​ការដ៏​មាន​ប្រសិទ្ធភាព​ជួយ​លើក​កម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច​សហគមន៍

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/11/2024

ចលនាភូមិ​១​ សហគមន៍១ គឺជា​យន្តការដ៏មាន​ប្រសិទ្ធភាពក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​សហគមន៍​ ហើយត្រូវបានគាំទ្រ​ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ

កម្ពុជាទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន ៤.៨ លាននាក់ កើនឡើង២២ភាគរយ ក្នុងរយៈ៩ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2024

កម្ពុជាទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន ៤.៨ លាននាក់ កើនឡើង២២ភាគរយ ក្នុងរយៈ៩ខែ ខណៈក្រសួងទេសចរណ៍កំពុងជំរុញកិច្ចសហការឱ្យមានការផ្លាស់ប្តូរដំណើរកម្សាន្តទេសចរណ៍ដ៏សម្បូរបែប

Weforum សង្ខេបព័ត៌មានសេដ្ឋកិច្ចពិភពលោកសំខាន់ៗមួយចំនួនប្រចាំសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2024

បន្ទាប់ពីលោក Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីបថ្មីរបស់សហរដ្ឋអាមេរិក ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិមានភាពប្រែប្រួលដូចជា៖ ភាគហ៊ុនរបស់អាមេរិកបានឡើងដល់កម្រិតខ្ពស់បំផុត, ប្រាក់ដុល្លារបានកើនឡើងប្រហែល ១,៦៥ ភាគរយធៀបនឹងរូបិយប័ណ្ណផ្សេងៗ, តម្លៃ Bitcoin បានឡើងថ្លៃជាង ៨ ម៉ឺនដុល្លារអាម៉េរិក

អង្ករ«ពូជសែនក្រអូប០១ និងអង្ករក្រអូប ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល កាន់តែទទួលបានភាពល្បីល្បាញលើសកលលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2024

អង្ករ«ពូជសែនក្រអូប០១ និងអង្ករក្រអូប ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល កាន់តែទទួលបានភាពល្បីល្បាញលើសកលលោក ដោយកសិករយល់ពីផលចំណេញនៃពូជសុទ្ធ និងមានតម្លៃទីផ្សារល្អ

ចិន នឹងពង្រឹងគោលនយោបាយរូបិយវត្ថុ ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៥ ភាគរយសម្រាប់ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2024

Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន PBOC បានលើកឡើងថា PBOC នឹងរក្សាជំហរគោលនយោបាយរូបិយវត្ថុដែលគាំទ្រ ពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវភាពជាក់លាក់នៃបទប្បញ្ញត្តិគោលនយោបាយរូបិយវត្ថុ

មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាឱកាសកម្ពុជាបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2024

មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាឱកាសមួយដែលកម្ពុជាបានបង្ហាញពីសក្តា​នុពលសេដ្ឋកិច្ច ឱកាសវិនិយោគថ្មីៗ និង ផ្សព្វផ្សាយទេសចរណ៍ ។