សត្វចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ជាអាហារពូជមកពីបរទេស ២ប្រភេទដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹម ហើយអាចលក់បានថ្លៃ

ភ្នំពេញ ៖ ក្រៅពីការងារប្រចាំថ្ងៃតាមទំនៀមទម្លាប់ដូចជាការធ្វើស្រែចំការ កសិករភាគច្រើនហាក់នៅសល់ពេលទំនេរច្រើន ហើយមានបងប្អូនខ្លះបាន​អាច​មក​ចាប់​អាជីព​ថ្មីបន្ថែមដោយការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជាអាហារ ដូចជាការចិញ្ចឹមបង្កងពូជអូស្ត្រាលី និងការចិញ្ចឹមសត្វចៀម ដែលជាពូជនាំចូលពី​ក្រៅ​ប្រទេស ត្បិតពូជសត្វទាំង២ប្រភេទនេះមានភាពងាយស្រួលចិញ្ចឹម ងាយមើលថែ និងមានទីផ្សារល្អទទួលបានតម្លៃថ្លៃ។

ប្រភេទបង្កងអូស្រ្តាលី ៖ ជាប្រភេទសត្វចិញ្ចឹមថ្មីមួយប្រភេទនៅក្នុងវិស័យវារីវប្បកម្មដែលអាចផ្តល់នូវអត្រាចំណេញខ្ពស់ពីការចិញ្ចឹម មានទីផ្សារធំទូលាយ ទទួលបានតម្លៃថ្លៃ ហើយមិនមានភាពសាំញាំក្នុងការចិញ្ចឹម និងមើលថែទាំដូចការចិញ្ចឹមសត្វដទៃនោះទេ។

លោក  ភឿក ធៀង ជាម្ចាស់កសិដ្ឋានបង្កងតាកែវ ត្រាំកក់ បានមានប្រសាសន៍ប្រាប់ AMS កាលពីថ្មីៗកន្លងទៅនេះថា មុខរបរបើកកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីនេះ លោកបានអនុវត្តបានរយពេលជាង២ឆ្នាំមកហើយ ដោយសារការចិញ្ចឹមបង្កងប្រភេទនេះមិនសូវពិបាក ហើយមានទីផ្សារល្អទាំងការលក់ពូជឱ្យប្រជាពលរដ្ឋយកទៅចិញ្ចឹមបន្ត ក៏ដូចជាការលក់សាច់ទៅតាមហាងអាហារដ្ឋានផ្សេងៗ។

លោកថា ជាធម្មតាការលក់ភាគច្រើនផ្ដោតតែលើប្រភេទបង្កងពូជដែលអាចលក់ចេញបានប្រមាណ ៤០០-៥០០ក្បាលក្នុងមួយថ្ងៃ ហើយតម្លៃគឺចន្លោះពី ១ ០០០ – ១ ៥០០រៀលក្នុងមួយក្បាល អាស្រ័យតាមតូចតាមធំ។ ចំពោះរយៈពេលនៃការចិញ្ចឹមវិញ បើចិញ្ចឹមលក់ជាពូជត្រូវប្រើពេលប្រមាណ ៣០-៤៥ថ្ងៃ ចំណែកឯការចិញ្ចឹមយកសាច់គឺត្រូវប្រើរយៈពេលប្រមាណ ៤ខែទើបអាចចាប់លក់បានក្នុងតម្លៃ ២៥-៣០ដុល្លា១ក្នុង១គីឡូក្រាម។

ពាក់ព័ន្ធទៅនឹងបច្ចេកទេសចិញ្ចឹមបង្កងអូស្ត្រាលី លោក ភឿក ធៀង បានបញ្ចាក់ថា ចំណុចដែលត្រូវយកចិត្តទុកដាក់នោះគឺប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងទីធ្លាសម្រាប់ធ្វើជាស្រះ ឬអាងសម្រាប់ចិញ្ចឹម។  ក្រៅពីនេះមានបច្ចេកទេសក្នុងការចិញ្ចឹម ដូចជាការឱ្យចំណីជាដើម ដែលពុំសូវមានភាពលំបាកប៉ុន្មាននោះទេដែលគេអាចឱ្យចំណីធម្មជាតិរួមមានដូចជា ចក  សារាយ ហើយក្រៅពីនេះនៅមានចំណីដែលអាចធ្វើបានដោយខ្លួនឯងដូចជាល្ពៅស្ងោរ ដំឡូងស្ងោរ  ស្វាយទុំជាដើម ដែលអាចដាក់ឱ្យបង្កងពូជអូស្ត្រាលីស៊ីបាន។

ប្រភេទសត្វចៀម ៖ ត្បិតជាពូជសត្វនាំចូលពីបរទេស ប៉ុន្តែកសិករខ្មែរយើងអាចជ្រើសរើសពូជដែលអាចរស់នៅត្រូវនឹងអាកាសធាតុស្រុកយើងបាន ហើយអាចចិញ្ចឹមបានយ៉ាងល្អ ថែមទាំងទទួលផលបានច្រើនលើសពីការស្មាន។

លោក ប៊ុន ចាន់វីរៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណជាង១០ហិកតា។ លោកបានប្រាប់ពីមូលហេតុដែលលោកសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមចៀមថា ៖

« ខ្ញុំចិញ្ចឹមចៀម ដោយសារពួកខ្ញុំគិតថាវាថ្មី ប្លែក យើងចង់សាកល្បងចិញ្ចឹមចៀម ដោយសារតែគោគេចិញ្ចឹមច្រើនហើយ ឯសាច់ចៀមក៏ពេញនិយមនៅប្រទេសគេ គេចិញ្ចឹមយកសាច់ ហើយតម្លៃរបស់វាថ្លៃជាងសាច់គោទៅទៀត។ មួយវិញទៀត ចៀមជាសត្វស្រួលចិញ្ចឹម វារស់នៅជាហ្វូង ហើយអាកាសធាតុក្ដៅក៏គ្មានបញ្ហា ដោយយើងចិញ្ចឹមពូជយកសាច់ មិនត្រូវការអាកាសធាតុត្រជាក់ដូចពូជចៀមយករោម និងយកទឹកដោះនោះទេ»

លោក ចាន់វីរៈ បានបញ្ជាក់ឲ្យដឹងថា លោកបានចាប់ផ្ដើមដំណើរការចិញ្ចឹមដំបូងកាលពី៣ឆ្នាំមុន ដោយផ្ដើមពីសត្វចៀមញីចំនួន១០ក្បាល និងឈ្មោល១ក្បាលក្នុងទំហំដើមទុនប្រមាណ ៣ ៣០០ដុល្លា ខណៈដែលសត្វចៀមមួយក្បាលមានតម្លៃប្រមាណ ៣០០ដុល្លា។ ចំណែកការឱ្យចំណី គឺគាត់បានព្រលែងចៀមឱ្យទៅស៊ីស្មៅនៅចម្ការដូងរបស់គាត់ ពោលគឺការចិញ្ចឹមចំណាយអស់ភាគច្រើនតែទៅលើការទិញពូជប៉ុណ្ណោះ ហើយចំណីគឺងាយស្រួលណាស់ វាអាចស៊ីបានទាំងស្មៅធម្មជាតិ ស្មៅដាំ ស្មៅក្រៀម ឬស្លឹកឈើក៏បាន។

ចំពោះដំណើរការចិញ្ចឹមត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា សត្វចៀមជាសត្វដែលស្រួលចិញ្ចឹម ហើយឆាប់បានផលទៀតផង។ តួយ៉ាង កាលដែលគាត់ចាប់ផ្ដើមដំបូងត្រឹមតែរយៈពេល ៥ខែ ចៀមញីកើតកូន មានន័យថា វាអាចមានកូនបាន ២ដងក្នុង១ឆ្នាំ។ លុះដល់កូនដែលកើតមកនោះមានអាយុត្រឹម ៦ទៅ៨ខែ វាក៏ចាប់ផ្ដើមរកបង្កាត់ពូជទៀត ពោលគឺតែ១ឆ្នាំទៅ ១៤ខែ កូនចៀមក៏ចាប់ផ្ដើមកើតកូនបន្ត។ ចំណែកឯចៀមឈ្មោល ត្រឹម ៦ទៅ៨ខែក៏អាចបង្កាត់ពូជបាន តែបើមានឈ្មោលច្រើន យើងអាចលក់ចេញ ព្រោះចៀមញី ២០-៣០ ក្បាលត្រូវការតែឈ្មោល១ក្បាលប៉ុណ្ណោះ។ ត្រឹមអាយុខាងលើចៀមមានទម្ងន់ជាមធ្យម ៣០គីឡូក្រាម ឯការលក់ក្នុងទីផ្សារគឺ ១គីឡូក្រាមមានតម្លៃ ៧-៨ដុល្លាដែលអាចទូរទាត់បានថា ចៀមមួយក្បាលលក់បានតម្លៃពី ២១០-២៤០ ដុល្លារ។

ម្យ៉ាងវិញទៀត សត្វចៀមមានទីផ្សារល្អណាស់ ធ្វើឱ្យកសិដ្ឋាននេះផ្គត់ផ្គង់តម្រូវការទីផ្សារមិនបានគ្រប់គ្រាន់នោះទេ ដោយគ្រាន់តែលក់ជាពូជឱ្យកសិករមកទិញដើម្បីចិញ្ចឹមបន្តនោះមិនគ្រប់ផង។ សរុបជារួម សម្រាប់ពូជសត្វចិញ្ចឹមផ្គត់ផ្គង់ជាអាហារប្រចាំថ្ងៃទាំង២ប្រភេទខាងលើនេះ សុទ្ធតែមានទីផ្សារល្អ តម្លៃថ្លៃ និងងាយស្រួលចិញ្ចឹម ដោយប្រជាជនខ្មែរយើងអាចសាកល្បងចិញ្ចឹមបានដោយឱ្យចំណីងាយៗដែលរកបាននៅជុំវិញផ្ទះ នៅក្នុងភូមិ តំបន់ ងាយមើលថែ និងទទួលបានផលខ្ពស់ក្រៅពីការងារស្រែចំការ៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម