ទំនោរសង្គម ៖ ការចាយលុយតាមប្រព័ន្ធឌីជីថលកំពុងបន្តកើនឡើងខ្លាំងនៅ កម្ពុជា

ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ សកម្មភាពនៃការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ដោយ​ក្នុង​នោះ ក្រដាស់ប្រាក់បាន​ក្លាយ​ទៅជារបស់ដ៏គ្រោះថ្នាក់មួយដោយហេតុថាវាត្រូវបានចរាចរណ៍យ៉ាងលឿនពីដៃមនុស្សម្នាក់ទៅ​មនុស្ស​ម្នាក់​ទៀត។ ប្រការនេះត្រូវបានគេមើលឃើញថា អាត្រា​នៃចំនួនប្រជាជនដែលងាកទៅប្រើប្រាស់លុយតាមប្រព័ន្ធឌីជីថលមាន​ការកើ​ន​ឡើងខ្ពស់។

កាបូបលុយឌីជីថល គឺសំដៅទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគារ ដែលដាក់ឲ្យអតិថិជនប្រើប្រាស់ក្នុងការទូទាត់ ប្រាក់តាម ប្រព័ន្ធ ឌីជីថល ដោយ​មិនចាំបាច់កាន់ផ្ទាល់ជាមួយនឹងក្រដាស់ប្រាក់។ អតិថិជនអាចប្រើប្រាស់ E-Wallet​ ក្នុងការទូទាត់ ផ្ទេរប្រាក់ ដោយគ្រាន់ តែប្រើប្រាស់ Mobile App តាមរយៈទូរស័ព្ទដៃរបស់ខ្លួន ដែលធ្វើឲ្យ E-Wallet ក្លាយជាប្រព័ន្ធទូទាត់ប្រាក់ដ៏ពេញ និយមក្នុងពេល បច្ចុប្បន្ន​នេះ។

ជាការគួរឲ្យកត់សម្គាល់ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS ថា ៖

«ដោយ​សារ​តែប្រជាជនកាត់បន្ថយការធ្វើដំណើរ ការជួបជុំគ្នាផ្ទាល់ ឃើញថា ហាក់មានសន្ទុះកើនឡើងលើសពី​ធម្មតាទៅលើការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុសព្វថ្ងៃ ទាំងការចែករំលែក ទាំងការទូទាត់ទៅលើរាល់ការទិញទំនិញតាមរយៈអនឡាញ»

យ៉ាងណាក៏ដោយ ក៏នៅមានប្រជាជនមួយចំនួនតូច នៅមិនទាន់មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះនៅឡើយ ដែលធ្វើឲ្យវានៅតែជាហានិភ័យ​មួយខ្ពស់សម្រាប់ពួកគេ ជាពិសេសអ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករុញរទេះលក់ដូរចល័តជាដើម។

លោក កាំង តុងងី បានមានប្រសាសន៍ថា ៖

«ពួកគាត់គួរតែសាកប្រើ ដោយសារតែបច្ចេកវិទ្យានេះវាធ្វើឲ្យការលក់ដូរមានភាពងាយស្រួល ការ​កាន់​ក្រដាស់​ប្រាក់ ក៏នឹងត្រូវកាត់បន្ថយជាងមុន។ ម៉្យាងការប្រើប្រាស់ក្រដាស់ប្រាក់ ទាមទារការអាប់លុយត្រឡប់ទៅវិញ ខណៈសាច់​ប្រាក់​តាមឌីជីថល​អាចទូទាត់បាន​គ្រប់​កាក់ គ្រប់សេន»

ដោយសារតែកម្ពុជាកំពុងស្ថិតក្នុងស្ថានការណ៍ដែលកំពុងប្រឈម ហើយមនុស្សកាត់បន្ថយការចេញក្រៅ បានញុំាងឲ្យស្ថាប័នធនាគារ ក៏ដូចជា​​វិស័យមីក្រូហិរញ្ញវត្ថុ មានការផ្តោតការយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មបន្ថែម ពោលគឺធ្វើឲ្យបច្ចេកវិទ្យានេះបម្រើតម្រូវការ​ប្រជាជន​បានគ្រប់យ៉ាង។ ជាមួយគ្នានេះ ដោយសារតែការមើល​ឃើញពីភាពងាយស្រួលទាំងនេះ ប្រជាជនក្នុងស្រុកភាគច្រើនបានងាក​មក​ចាប់អារម្មណ៍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទូលាយជាងមុន ​ហើយក៏ជាការចូលរួមលើកកម្ពស់សុខសុវត្ថិភាព​ពីជំងឺឆ្លង​ផង​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/01/2025

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

កាន់តែប្លែក អាជីវកម្មកែច្នៃប្រហុកពីសណ្ដែកសៀងធ្វើជាអាហារបួសដ៏មានរសជាតិ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 17/01/2025

ដោយមានគំនិតកែច្នៃ និងយល់ពីតម្រូវការអ្នកហូបអាហារបួស ភោជនីយដ្ឋានមួយកន្លែងបានកែច្នៃផលិតប្រហុកពីសណ្ដែកសៀងដែលមានរសជាតិឆ្ងាញ់ និងពេញចិត្តអ្នកហូបបួសផ្ទាល់តែម្ដង

កម្ពុជា ត្រូវការថវិកា ២​ ៤២៨ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់កម្ចី និងរំលស់បំណុលសាធារណៈ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/01/2025

រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃ ផ.ស.ស. ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣លានដុល្លារអាមេរិក

អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​មើលឃើញថា ទីផ្សារ​ខុនដូ​​នៅកម្ពុជា ​មានភាពទូលាយជាង​ទីផ្សារ​លំ​នៅឋានក្នុង​បុរី​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/01/2025

អ្នកអភិវឌ្ឍន៍​លំនៅឋាន​នៅកម្ពុជា​ បានមើលឃើញថា ទីផ្សារខុនដូមានភាពទូលាយជាងលំនៅឋាន​ក្នុង​បុរី ព្រោះ​ខុនដូអាចលក់​បានទាំង​ភ្ញៀវ​ខ្មែរ ​និង​ភ្ញៀវបរទេស​

តម្លៃប្រេងបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតលើសពី ២ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ២,៦៤ ឬ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៤។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៣,២៨ ភាគរយ ឬ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា។

ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង៤១លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្ម បានជាង ៤១ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនជាង៣៤ លានដុល្លារ កើនជាង ២០ភាគរយ

ក្រុមហ៊ុនចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ជួយជំរុញភាពទាក់ទាញវិនិយោគទុនមកកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ដែលជួយជំរុញការទាក់ទាញវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា-ចិនបានកើន​​ដល់​កម្រិត​ខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តាមទិន្នន័យអគ្គនាយកដ្ឋានគយឆ្នាំ២០២៤ សកម្មភាពនៃការនាំចូលនាំចេញទំនិញរវាងប្រទេស កម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៥,១៩ ពាន់លានដុល្លារ

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ នឹង​បញ្ចប់​ការ​វាស់វែង​ចុះបញ្ជី​ដីធ្លី​នៅអំឡុង​ខែមេសា ឆ្នាំ២០២៥​ ខាងមុខ​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/01/2025

ក្រសួង​រៀបចំដែន​ដី ​នគរូបនីយកម្ម​ និងសំណង់ ​នឹង​បញ្ចប់​ការ​វាស់វែង​ដីធ្លីទាំងស្រុង​នៅក្នុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ហើយនឹង​បន្តសម្អាត​បញ្ហាដែលនៅ​សេសសល់