គំនិតច្នៃប្រឌិត៖ បញ្ហាកាកសំណល់ប្លាស្ទិកបានក្លាយទៅជាប្រធានបទយ៉ាងសំខាន់ដែលត្រូវបានបណ្តាប្រទេសលើពិភពលោកនាំគ្នាបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹងការស្វែងរកដំណោះស្រាយរួម រាប់ទាំងប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសអភិវឌ្ឍន៍ផងដែរ។
ជាមួយនឹងដំណោះស្រាយ និងឈានទៅរកការកាត់បន្ថយបរិមាណសំណល់ប្លាស្ទិកនៅលើភពផែនដីនេះ នៅឯទីក្រុងឌុបៃឯណោះវិញមានក្រុមហ៊ុនបច្ចេកវិទ្យាកើតថ្មីមួយដែលមានឈ្មោះថា DGrade កំពុងធ្វើការងារយ៉ាងសកម្មទៅលើកិច្ចការងារដើម្បីដោះស្រាយនូវបញ្ហាមួយនេះតាមរយៈការកែច្នៃសំបកដបប្លាស្ទិកទាំងឡាយឲ្យទៅជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និងជាម៉ាស ព្រមទាំងឧបករណ៍ប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផង។
លោកស្រី Emma Barber ប្រធានគ្រប់គ្រងរបស់ DGrade បានថ្លែងថា ជាទូទៅបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាចប្រើប្រាស់សំបកប្លាស្ទិកចំនួនតែ១០ដបប៉ុណ្ណោះដើម្បីអាចផលិតបានជាអាវយឺតមួយបាន។
ដឹងទេថា តើដំណើរការផលិតរបស់ DGrade ធ្វើឡើងដោយរបៀបណា? ខាងក្រោមនេះគឺជាអ្វីដែលលោកស្រី Barber បានរៀបរាប់ ៖
ជាដំបូងដបប្លាស្ទិក ទាំងស្រោម និងគម្របគឺត្រូវបានប្រមូលមក និងបញ្ជូនទៅកាន់រោងចក្ររបស់ខ្លួននៅក្នុងទីក្រុងអាប៊ូដាប៊ីដើម្បីលាងសំអាត និងកិនវាទៅជាបំណែកតូចៗ ហើយបន្ទាប់មកក៏ត្រូវបានគេយកវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងបញ្ចូនបន្តទៅកាន់រោងចក្រជាដៃគូរបស់ DGrade ជាច្រើននៅក្នុងប្រទេសឥណ្ឌា ប៉ាគីស្ថាន និងចិន។
ចម្រៀកប្លាស្ទិកដែលមានគុណភាពទាំងនោះត្រូវបានរោងចក្រជាដៃគូយកទៅដុត និងផលិតចេញជាសរសៃដ៏ទន់ និង ១០០ ភាគរយដោយគ្មានការបញ្ចូលគ្នាជាមួយនឹងសារជាតិអ្វីបន្ថែមនោះទេ។ បន្ទាប់មកសរសៃទាំងនោះ ក៏ត្រូវកម្មករជំនាញយកទៅរៀបចំទៅជាអំបោះរុំជាដុំៗរួចជាស្រេចដើម្បីត្រៀមយកទៅដេរជាសម្លៀកបំពាក់តែម្តងនៅដំណាក់កាលចុងក្រោយ។
លោកស្រីបានបញ្ជាក់ដែរថា DGrade បច្ចុប្បន្នកំពុងធ្វើការ និងស្វែងរកដៃគូដែលមានបំណងចង់បានផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីផលិតជាសម្លៀកបំពាក់ផង ផលិតជាម៉ាសផង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗទៀតជាច្រើនប្រភេទ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គួរតាមដាន ៖ ប្រព័ន្ធការពារដែនអាកាសពិសេសថ្មី Golden Dome តម្លៃ១៧៥ពាន់លានដុល្លាររបស់លោក Trump
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2025
ថ្មីៗនេះ អាមេរិកបានប្រកាសព័ត៌មានអំពីការសម្រេចចិត្តជ្រើសយករូបរាងដែលរចនាសម្រាប់ប្រព័ន្ធការពារដែនអាកាសថ្មី ដើរដោយបច្ចេកវិទ្យាកាន់តែទំនើបអស្ចារ្យមួយដែលមានឈ្មោះថា Golden Dome
សហភាពអឺរ៉ុប និងអាម៉េរិក សម្រេចដកទណ្ឌកម្មចេញពីប្រទេសស៊ីរី ដើម្បីផ្តល់ឱកាសឲ្យស្តារប្រទេសឡើងវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2025
ការដកទណ្ឌកម្មរបស់សហភាពអឺរ៉ុបកើតឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដកទណ្ឌកម្មលើស៊ីរីកាលពីសប្តាហ៍មុន។ ទាំងសហភាអឺរ៉ុប និងអាម៉េរិកចង់ផ្តល់ឱកាសឲ្យមេដឹកនាំថ្មី ស៊ីរី ស្តារប្រទេសឡើងវិញ បន្ទាប់ពីមានការដួលរលំរបរបមេដឹកនាំចាស់ ឬ របបអាល់អាសាដ
ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី រៀបចំសិក្ខាសាលាស្ដីពី “ការវិនិយោគធុរៈកិច្ចលើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា” និង “ចុះហត្ថលេខាជាម្ចាស់សិទ្ធិផ្ដាច់មុខអាជីវកម្ម អតថេរិ នៅកម្ពុជា”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/05/2025
ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី ធ្វើសិក្ខាសាលាស្ដីពី “ការវិនិយោគធុរៈកិច្ចលើកដំបូងរបស់អាជីវកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់នៅកម្ពុជា