ជំនួយគំនិត ៖ វិធីសាស្ត្រជំរុញការដាក់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងសម័យកូវីដ

អចលនទ្រព្យ៖​ បញ្ហាកូវីដបានធ្វើឲ្យសេដ្ឋកិច្ចមិនថាបុគ្គល ឬប្រទេសជាតិឡើយសុទ្ធតែប៉ះពាល់ដូចគ្នា ​ដោយមនុស្សគ្រប់រូបត្រូវតែប្រឹងឲ្យអស់​ពីលទ្ធភាព​ខ្លួនឯងតាមរយៈគ្រប់វិធីគ្រប់ច្រកល្ហកដើម្បីអាចមានចំណូលទប់ទល់នឹងស្ថានការដ៏អាក្រក់នេះ រាប់ទាំងបញ្ហាបំណុលធនាគារឯកជន និងការចំណាយ​ប្រចាំថ្ងៃដែលជារឿងសំខាន់បំផុត ។

ដំណាក់កាលចុងក្រោយនៅពេលនេះអ្វីដែលយើងអាចដឹងនោះគឺថាមនុស្សមួយចំនួននឹងអាចឈានទៅដល់ការប្រកាសលក់ទ្រព្យសម្បតិ្តមួយចំនួនដូចជារថយន្ត ឬលក់ផ្ទះជាមិនខានដើម្បីសំរួលបញ្ហាហិរញ្ញវត្ថុទាំងពីរខាងលើនេះ ប៉ុន្តែប្រសិនបើអ្នកចង់ឆាប់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងពេលកូវីដដោយ​គ្រាន់តែ​ដាក់​ស្លាកលក់ផ្ទះនោះលទ្ធភាពក្នុងការលក់ចេញគឺមានអត្រាតិចបំផុត។ មាន័យថា អ្នកត្រូវតែប្រើប្រាស់នូវវិធីសាស្ត្រផ្សេងបន្ថែម។

ទិចនិកខាងក្រោមនេះអ្នកអាចសាកល្បងយកទៅប្រើប្រាស់បានបើចង់លក់ផ្ទះឲ្យឆាប់ដាច់ ៖

១.ធ្វើវីដេអូ និងរូបភាពពណ៌នាពីផ្ទះរបស់អ្នក ៖ មនុស្សភាគច្រើនដាក់លក់ផ្ទះមានបង្ហាញត្រឹមតែថតរូបមួយសន្លឹក ឬ២សន្លឹកមកប្រកាសលក់ ប៉ុន្តែទោះ​បី​ជាមានអ្នកមកសុំមើលផ្ទះ ១០០ ឬ ២០០ដងក្តី ក៏ផ្ទះរបស់អ្នកនឹងមិនអាចរកម្ចាស់ថ្មីបានឡើយ ពីព្រោះរូបភាពមិនអាចបង្ហាញស្ថានភាពជាក់ស្តែងឡើយ។ វីដេអូពីផ្ទះរបស់អ្នកនឹងអាចជួយឲ្យអ្នកកំណត់បាននូវអតិថិជនដែលពេញចិត្តពិតប្រាកដទោះបីជាមានតែ ១ ឬ ២នាក់ក្តី ដែលនឹងមកសុំមើលផ្ទះ​របស់​អ្នក។

.ត្រៀមឯកសារដែលចាំបាច់ឲ្យបានរួចរាល់ កូវីដមិនត្រឹមតែផ្តល់ផលលំបាកសម្រាប់សេដ្ឋកិច្ចអ្នកនោះទេ សូម្បីតែការជួបជុំគ្នាក៏ត្រូវបានធ្វើឡើង​ដោយ​មាន​កំណត់ផងដែរ។ ការជួបគ្នាច្រើនដងខាតពេលវេលា និងប្រឈមមុខទៅហានិភ័យផង ដូចនេះការត្រៀមឯកសាររួចជាស្រេចគឺជារឿងល្អ ព្រោះថានៅពេលដែលអ្នកអាចកំណត់បានអតិថិជនរួចហើយពិនិត្យមើលឯកសារតែម្តងពិតជារឿងល្អបំផុត។

៣.យកចិត្តទុកដាក់បន្ថែមអំឡុងពេលមានអតិថិជនចង់មើលផ្ទះរបស់អ្នក ៖ អតិថិជនដែលមកសុំមើលផ្ទះរបស់អ្នក ពួកគេជាអ្នកដែលបានទទួលព័ត៌មាន​ស្ទើរតែ ១០០ ភាគរយទៅហើយតាមរយៈវីដេអូលម្អិតខាងលើ ដូចនេះភាគរយលក់គឺស្ទើរតែសម្រេចទៅហើយប្រសិនបើពួកគេសម្រេច​ចិត្តមកសុំ​មើលផ្ទះ​នោះ។ ដូចនេះរឿងដែលត្រូវធ្វើបន្ទាប់គឺយកចិត្តទុកដាក់ចំពោះរាល់អ្វីដែលអតិថិជនបាននិយាយជាមួយគ្នា។

.ពិភាក្សាបន្ថែមជាមួយនឹងអ្នកជំនាញ ភ្នាក់ងារលក់ផ្ទះ និងក្រុមហ៊ុនអចលនទ្រព្យជាមនុស្សដែលអ្នកមិនគួរមើលរំលងនោះទេ ពីព្រោះថាពួកគេមាន​ជំនាញ​មូលដ្ឋានច្បាស់ជាងអ្នក។ ពួកគេមានទិចនិកក្នុងការនិយាយ និងដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូចនេះត្រូវបង្កើនការទំនាក់ទំនងជា​មួយ​នឹង​ក្រុមនេះគឺជាការបង្កើនឱកាសក្នុងការលក់ផ្ទះរបស់អ្នកឲ្យកាន់តែឆាប់ដូចគ្នា។

៥.ការផ្សព្វផ្សាយតាមបែបឌីជីថល ៖ បច្ចុប្បន្ន ការផ្សព្វផ្សាយលក់ផ្ទះពិតជាងាយខ្លាំងមែនទែន និងមិនចំណាយលុយច្រើននោះទេ។ គេហទំព័រលក់ផ្ទះ និង​បណ្តាញសង្គមអាចជួយឲ្យការព័ត៌មានប្រកាសលក់ផ្ទះរបស់អ្នកទៅដល់មនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃដែលវាមានប្រសិទ្ធភាពជាងការព្យួរស្លាកនៅផ្ទះតែមួយកន្លែង ហើយរង់ចាំសម្លេងទូរស័ព្ទហៅចូលរបស់ភ្ញៀវ។ សូមសាកល្បងតាមការបង្ហាញជូនខាងលើនេះ នោះប្រសិទ្ធភាពនៃការលក់ផ្ទះក្នុងសម័យកាលកូវីដរបស់អ្នកអាចនឹងមានអត្រាខ្ពស់ជាមិនខាន៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួនទៅកាន់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

មន្ត្រីនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Justin Trudeau កំពុងពិភាក្សាអំពីលទ្ធភាពនៃការដំឡើងពន្ធលើការនាំចេញលើទំនិញដូចជា អ៊ុយរ៉ាញ៉ូម ប្រេង និងប៉ូតាស្យូម។ មធ្យោបាយនេះត្រូវបានលើក​ឡើង​ បន្ទាប់ពី Donald Trump ប្រកាសពីការដាក់​ពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែ ដើមឆ្នាំ ២០២៤ បានកើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក មានកំណើនជាង១៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសា​សន៍៦ ចំណុច ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​ និងពង្រីកទីផ្សារឱ្យកាន់តែទូលាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងធានាឱ្យផលិតផលកម្ពុជាមានទីផ្សារយ៉ាងទូលំទូលាយ

សម្តេចមហាបវរធិបតី ណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីមានការព្យាករណ៍អំពីកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,១៥ ភាគរយ ឬ ៧៣,៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣៨ ភាគរយ ឬ ៧០ ដុល្លារក្នុងមួយបារ៉ែល

ក្រសួងពាណិជ្ជកម្មរំពឹងជំរុញសកម្មភាពនាំចេញ-នាំចូល តាមរយៈពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

នាព្រឹកថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម តាមរយៈ​នាយកដ្ឋានកិច្ចការ​ពិព័រណ៍បានរៀបចំនូវ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនក្នុងស្រុក និងបរទេសចំនួន៤ កំពុងស្វែងរកឱកាសបណ្ដាក់ទុនលើវិស័យថាមពលនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកចំនួនមួយ និងក្រុមហ៊ុនមកពីក្រៅប្រទេសចំនួន៣ផ្សេងទៀតបាន និងកំពុងស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មស្ដីពី «ការអភិវឌ្ឍ ផលិតផលសក្តានុពលកម្ពុជា» រៀបចំដោយក្រសួងពាណិជ្ជកម្ម នឹងផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់ពាណិជ្ជករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2024

ព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មស្ដីពី «ការអភិវឌ្ឍ ផលិតផលសក្តានុពលកម្ពុជា» រៀបចំដោយក្រសួងពាណិជ្ជកម្ម នឹងផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់ពាណិជ្ជករ

កូរ៉េខាងត្បូង ៖ វប្បធម៌សេពគ្រឿងស្រវឹងក្រោយចប់ម៉ោងធ្វើការកំពុងធ្លាក់ចុះយ៉ាងខ្លាំង និងប៉ះពាល់ដល់អាជីវកម្មមួយចំនួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2024

ទម្លាប់នៃការទទួលទានគ្រឿងស្រវឹង ឬយើងហៅសាមញ្ញថា ការផឹកស៊ីជួបជុំគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេទទួលស្គាល់ថាមាន​សកម្មភាពយ៉ាង​ខ្លាំងដែលអាចនិយាយបានថាជា​ប្រពៃណីនៃប្រជាពលរដ្ឋ និងជារឿងសាមញ្ញ

ក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់បន្តកាត់បន្ថយបុគ្គលិកជាច្រើននាក់ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការប្រកួតប្រជែងខ្លាំងក្លា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2024

ការប្រកាសពីការកាត់បន្ថយការងាររបស់ Bosch គឺជាដំណឹងអាក្រក់មួយទៀតសម្រាប់អាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលប្រទេសមួយនេះកំពុងជួបប្រទះនឹងភាពរង្គោះរង្គើរសេដ្ឋកិច្ចឥតឈប់ឈរ