ភ្នំពេញ ៖ សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំមួយដែលមានប្រជាជនច្រើន មានការរីកចម្រើនខ្លាំង ក៏ដូចជាមានតម្រូវការខ្ពស់ទៅលើសម្ភារៈប្រើប្រាស់ផ្សេងៗ ក្នុងនោះ គេឃើញថាទំនិញប្រភេទវាយនភ័ណ្ឌរបស់កម្ពុជាក៏ជាតម្រូវការមួយខ្ពស់ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះតែងតែបញ្ជាទិញដើម្បីបំពេញតម្រូវការរបស់ប្រជាជនខ្លួន។
រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅអាមេរិកក្នុងទំហំទឹកប្រាក់ជាង ៣,៨៦៧លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ២០៩លានដុល្លារ។ ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងការសាទរចំពោះការកើនឡើងនេះ ដោយលោកចាត់ទុកថានេះជាជោគជ័យមួយផ្នែកសម្រាប់កម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះដែលមិនត្រឹមតែអាចរក្សាបាននូវទំហំនៃការនាំចេញ ថែមទាំងបានបង្កើនទំហំទីផ្សារនាំចេញ ក៏ដូចជាអាចក្ដាប់យកទីផ្សារដ៏ធំគឺមហាសេដ្ឋកិច្ចយក្ស សហរដ្ឋអាមេរិកទៀតផង។
លោកបណ្ឌិតបានរំលេចផងដែរថា កំណើនទាំងនេះបានឆ្លុះបញ្ជាំងពីការរក្សាបាននូវទំនាក់ទំនងល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈខ្លឹមសារយ៉ាងដូច្នេះថា ៖
«កំណើនទាំងអស់នេះ យើងអាចនិយាយបានថា បណ្ដាលមកពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាមេរិកទៅលើផ្នែកការទូត ដែលជំរុញបន្តឲ្យកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតមានដំណើរការទៅរលូនដូចគ្នា»
មានន័យថា បើសិនទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋមានភាពល្អប្រសើរ ទំនាក់ទំនងរវាងក្រុមហ៊ុនឯកជន និងឯកជនក៏ល្អដូចគ្នា ដែលទាំងនេះញុំាងឲ្យមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអាមេរិក ដែលមកទិញទំនិញពីកម្ពុជា ហើយក៏ងាយស្រួលដល់ក្រុមហ៊ុននៅកម្ពុជាក្នុងការទទួលផ្គត់ផ្គង់ទំនិញយកទៅឲ្យអាមេរិកផងដែរ។
លោកបានបន្ថែមដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងអាមេរិកក៏ជាដៃគូរភូមិសាស្ត្រ នយោបាយ ជាទីដែលផ្សារភ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងលើកតម្កើងសិទ្ធិមនុស្ស ផងដែរ ស្របពេលដែលកម្ពុជាមិនបានប្រកាន់ជំហរទៅរកភាគីខាងណាមួយទេ ពោលគឺកម្ពុជា ប្រកាន់ជំហរអព្យាក្រឹតចំពោះមុខពិភពលោក។
ថ្វីត្បិតតែពាណិជ្ជកម្មកម្ពុជា-អាមេរិកមានអតុល្យភាពខ្លាំងដោយសារតែការនាំចូលទៅមកមិនសមមាត្រគ្នាក៏ដោយ តែវានៅតែជាសញ្ញាវិជ្ជមានមួយសម្រាប់ភាគីកម្ពុជាក្នុងការដែលក្ដោបបានទីផ្សារដ៏ធំនេះ ដែលជាការធានាមួយដល់វិស័យឧស្សាហកម្មវាយនៈភ័ណ្ឌនៅកម្ពុជា៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ