បរទេស៖ យោងតាមការស្រាវជ្រាវថ្មីមួយដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់អាមេរិកបានរកឃើញថាវត្តមានរបស់វិរុសកូវីដគឺអាចមានប្រវត្តិនៅលើភពផែនដីយើងនេះតាំងតែពី២០ ០០០ឆ្នាំមុនមកម្ល៉េះហើយគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត។
ការស្រាវជ្រាវនិងតាមដានទៅលើការរាតត្បាតដែលកើតឡើងតាំងពីអតីតកាលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រធ្វើឡើងតាមរយៈប្រមូលភស្តុតាងចេញពីហ្ស៊ែននៃមនុស្សជំនាន់បច្ចុប្បន្នដែលកំពុងរស់នៅក្នុងតំបន់កើតហេតុដែលក្នុងនោះមានប្រមាណជា២៥០០នាក់មកពី២៦តំបន់ដើម្បីអាចពិនិត្យឲ្យឃើញថាហ្ស៊ែនរបស់ក្រុមមនុស្សទាំងនោះបានធ្វើការវិវត្តន៍ពីទសវត្សទៅទសវត្សពីសហសវត្សទៅសហសវត្សដើម្បីសម្របខ្លួនជាមួយនឹងវិរុសកូវីដពូជពីបុរេសម័យមួយនេះ។
ក្រុមការងារក៏បានប្រើប្រាស់វិធីសាស្ត្រគណនានិងពិនិត្យដោយប្រព័ន្ធកំព្យូទ័រដ៏ទំនើបនិងក៏ដូចជាការប្រើប្រាស់គំរូនៃការវិវត្តហ្ស៊ែនរបស់មនុស្សដែលបានប្រឈមមុខទៅនឹងវិរុសរាតត្បាតពូជកូវីដចំនួន៣លើកមកហើយនិងធ្លាប់បានកើតមាននៅលើលោកយើងនេះរយៈពេល២០ឆ្នាំចុងក្រោយនេះផងដែរ។
រយៈពេល២០ឆ្នាំចុងក្រោយនេះយើងបានដឹងហើយថាវីរុសពូជអំបូរកូវីដចំនួន៣ដែលបានវាយប្រហារមកលើពិភពលោកក្នុងនោះមានដូចជាលើកដំបូងដោយ SARS-CoV ដែលមានប្រភពដើមចេញពីប្រទេសចិនកាលពីឆ្នាំ២០០២និងបានសម្លាប់មនុស្សប្រមាណជាជាង៨០០នាក់បន្ទាប់មកគឺ MERS-CoV ដែលកើតឡើងនៅក្នុងតំបន់មជ្ឈឹមបូពា៍និងបានសម្លាប់មនុស្សប្រមាណជាជាង៨៥០នាក់និងចុងក្រោយនេះគឺ SARS-CoV-2 ដែលយើងហៅថាកូវីដនេះឯងដែលកំពុងបានបន្តសម្លាប់មនុស្សលើពី៣,៨លានមកហើយ។
លោកសាស្ត្រាចារ្យ David Enard នៅសកលវិទ្យាល័យ Arizona នៃក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថា៖ការសិក្សាទៅលើការវិវត្តហ្ស៊ែនរបស់មនុស្សជំនាន់ថ្មីពីហ្ស៊ែននៃមនុស្សជំនាន់មុនវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការសិក្សាស្រាវជ្រាវទៅលើដានអំពីជីវិតរបស់ដាយណូស័រដោយមិនចាំបាច់ប្រើប្រាស់ការស្រាវជ្រាវទៅលើឆ្អឹងនោះដែរដោយពួកយើងមិនចាំបាច់សិក្សាផ្ទាល់ទៅលើហ្ស៊ែនរបស់ដូនតារបស់យើងនោះឡើយជំនួសមកវិញដោយហ្ស៊ែនរបស់មនុស្សជំនាន់នេះតែប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយដើម្បីស្វែងរកឲ្យឃើញថាការរាតត្បាតបានកើតឡើងនៅក្នុងពេលណា។
ជាលទ្ធផលការសិក្សាស្រាវជ្រាវរកឃើញថាដូនតារបស់មនុស្សលោកដែលរស់នៅក្នុងតំបន់អាស៊ីខាងកើតគឺជាអ្នកដែលទទួលបានបទពិសោធអំពីការរាតត្បាតនៃវិរុសកូវីដដែលមានលក្ខណៈស្រដៀងទៅនឹងកូវីដពូជបច្ចុប្បន្ននេះហើយមនុស្សទាំងនោះមានប្រភពភាគច្រើនមកពីប្រទេសដូចជាចិនម៉ុងហ្គាលីកូរ៉េខាងកូរ៉េខាងត្បូងនិងតៃវ៉ាន់ជាដើម៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ ជាសសរស្តម្ភសំខាន់នៃចក្ខុវិស័យរបស់កម្ពុជា បង្ហាញពីវឌ្ឍនភាព និងមហិច្ឆតា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/11/2024
ព្រឹត្តិការណ៍ក្រោមប្រធានបទ“វឌ្ឍភាព និងអនាគតនៃថាមពលស្អាតរបស់កម្ពុជា”នេះនឹងបង្ហាញពីភាពជាអ្នកដឹកនាំ ដែលកំពុងបន្ដកើនឡើងរបស់កម្ពុជា