សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

រយៈពេល ៧ខែ ទំហំពាណិជ្ជកម្មតាមរយៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនបានជាង១០០០លានដុល្លារ

ភ្នំពេញ ៖ តាមរយៈស្ថិតិចុងក្រោយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ SSEZ បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈតំបន់សេដ្ឋកិច្ចពិសេសមួយនេះសម្រេចបានទំហំទឹកប្រាក់សរុបជាង ១០០០លានដុល្លារ ដែលជាសញ្ញាបង្ហាញថានៅតែ​បន្ត​កើន​ប្រមាណ​ជិត ៤៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំ​២០២០ ។

ទិន្នន័យ​របស់ SSEZ បានឱ្យដឹងថា​គិត​ចាប់តាំងពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា សហគ្រាស​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ​ទទួលបាន​បរិមាណ​នាំចូល និង​នាំចេញ​សរុប​ ១ ១៨៥ ​លាន​ដុល្លារ ដែលចំនួននេះមានការ​កើនឡើង ៤៤,៥១ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ។

លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS​​ ឱ្យ​ដឹង​​ថា ការនាំចេញ​របស់​កម្ពុជា​រហូតមក​ដល់ពេលនេះ​មិនមាន​ការថមថយ​នោះទេ បើទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូវីដ-១៩ ក៏ដោយ​ និងកំពុង​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​​ទៅ​កាន់ទីផ្សារ​អន្តរជាតិ​ផងដែរ​។ ផ្អែកទៅលើកំណើននេះ គឺដោយសារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបច្ចុប្បន្ន មានអ្នកវិនិយោគច្រើន និងមានឧស្សហកម្មកែច្នៃច្រើន។ នេះ​ជា​មូលហេតុនាំឱ្យ​មាន​កំណើន​នេះ​​។

លោកឧកញ៉ា​បានបញ្ជាក់ថា ​​៖

«នៅ​តំបន់​សេដ្ឋកិច្ច​ ​សកម្មភាពមួយចំនួន​នាំចេញទៅកាន់សហរដ្ឋអាមេរិក ទៅបណ្តាប្រទេសអឺរ៉ុប និងទៅចិន មានការកើនឡើង ជារឿងមួយល្អដែលអាចទាក់ទាញវិនិយោគទុនបន្ថែមទៀត ហើយកំពង់ផែទឹកជ្រៅរបស់យើងក៏កំពុងតែអនុវត្តហើយដែរ។ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសការ​នាំចេញ និង​នាំចូល​ទំនិញ​ គឺដោយសារ​តែមាន​តម្រូវការ​ទីផ្សារ ដែលយើងមានវិស័យកាត់ដេរដូចជាសម្លៀកបំពាក់ ​គ្រឿង​បង្គុំ​អគ្គិសនី អេឡិចត្រូនិក កង់ និងសម្ភារធ្វើដំណើរ​ ដែលបានផលិតនាំចេញច្រើន ទោះបីជាផលិតផលកសិកម្មកែច្នៃនៅមានតិចតួចក៏ដោយ​»​

លោកឧកញ៉ា​បានបញ្ជាក់ទៀតថា​ នៅពេល​ដែលមាន​កំណើន​នាំចេញ ការនាំចូល​ផលិតផល​វត្ថុធាតុដើម​សម្រាប់​កែច្នៃ ​ក៏​នឹង​កើនឡើង​ទៅតាម​នេះដែរ​។ ដូច្នេះយើងក៏ព្រួយបារម្ភ ពីការនាំចូលវត្ថុធាតុដើមដូចជា ដែក ជាដើមសម្រាប់ការសាងសង់ ក្នុងប្រទេសរបស់យើង មានការឡើងថ្លៃ វាធ្វើឱ្យប៉ះពាល់នូវទំនិញនាំចូល  និងនាំឱ្យជំរុញនូវការបង្កើនថ្លៃដើមកាន់តែខ្ពស់ ដែលនាំឱ្យវាប៉ះពាល់ដល់ការនាំចេញផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន SSEZ ​ក្រុមហ៊ុន​កំពុង​វិនិយោគទាំងអស់មានចំនួន​ ១៦៥ ក្រុមហ៊ុន ដែលបាន​បង្កើត​ការងារ​បាន​ចំនួន​ ៣០ ០០០ ​កន្លែង​ដែលបាន​ផ្តោតលើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ កាបូប ផលិតផល​ស្បែកជើង ផលិតផល​ពី​ឈើ ​គ្រឿង​ម៉ាស៊ីន សម្ភារ​សំណង់ គ្រឿងសង្ហារិម​គេហដ្ឋាន គ្រឿងបន្លាស់​រថយន្ត និង​សម្បក​កង់រថយន្ត កង់​និងសម្ភារធ្វើដំណើរជាដើម ​ដែលជា​ឧស្សាហកម្ម​ចម្បង​សម្រាប់​ការអភិវឌ្ឍ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងហិរញ្ញវត្ថុ ជារបាំងការពារមួយរបស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2025

ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ គឺជារបាំងការពារមួយរបស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ

ខេត្តកំពត​ កំពុង​ក្លាយជា​តំបន់ឧស្សាហកម្មដ៏មានសក្ដានុពល ​​និងទាក់ទាញមួយ​ក្នុង​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2025

តាមផែនការអភិវឌ្ឍ​តំបន់ឆ្នេរ​របស់រាជរដ្ឋាភិបាល​កម្ពុជា ខេត្តកំពត​បាននិងកំពុង​ក្លាយជា​ខេត្ត​មួ​យ​ដែលមានការអអភិវឌ្ឍ​ឧស្សាហកម្ម​និងកំពុង​ទាក់ទាញ​វិនិយោគិន​បរទេស​ចូល....

ក្រសួងពាណិជ្ជកម្ម ជំរុញផ្សារទំនើប និងម៉ាត ដាក់លក់ផលិតផលខ្មែរកាន់តែច្រើន ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2025

ក្រសួងពាណិជ្ជកម្ម ជំរុញផ្សារទំនើប និងម៉ាត ដាក់លក់ផលិតផលខ្មែរឱ្យបានកាន់តែច្រើន ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស

ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2025

នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ

ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​ធំមួយ​នៅកម្ពុជា​ ពង្រីកប្រតិបត្តិការ​អាជីវកម្មដឹក​អ្នកដំណើរ​ផ្សារ​ភ្ជាប់តំបន់ទេសចរណ៍រវាង​​ភ្នំពេញ និង​ក្រុងព្រះសីហនុ ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2025

ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំមួយ​នៅកម្ពុជា​បាន​បើក​ដំណើរសេវា​ដឹកអ្នកដំណើរ​ដើម្បីផ្សារ​ភ្ជាប់ទេសចរណ៍រវាង​ភ្នំពេញ និងក្រុងព្រះសីហនុ​

ក្រុមប្រទេស BRICS ចង់បង្កើតកម្លាំងរួមមួយសម្រាប់ទប់ទល់នឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2025

កាលពីថ្ងៃចន្ទ អ្នកការទូតកំពូលៗមកពី ១១ ប្រទេសដែលជាសមាជិក BRICS រួមមាន៖ អេហ្ស៊ីប អេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង និងអេមីរ៉ាត់អារ៉ាប់រួម បានជួបប្រជុំគ្នាដើម្បីរៀបចំរបៀបវារៈរបស់ពួកគេមុនពេលមានកិច្ចប្រជុំកំពូលមេដឹកនាំនៅខែកក្កដាខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភា ៖ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនឹងជួយនាំកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2025

សម្តេចប្រធានរដ្ឋសភា ៖ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនឹងជួយនាំកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2025

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

​ក្រសួងដែន​ដី និងក្រសួង​ពាក់ព័ន្ធ សហការជាមួយ​រដ្ឋបាលខេត្តកណ្ដាល​ និងកំពង់ស្ពឺ រួម​គ្នា​​ប្រែក្លាយ​មុខងារ​ប្រឡាយ​ដែល​​ស្រាប់​ឱ្យ​កាន់តែ​មា​​​ន​ប្រយោជន៍ដល់ពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/04/2025

ក្រសួង​រៀបចំដែន​ និងក្រសួងចំនួន២ផ្សេងទៀត រួមជាមួយ​រដ្ឋបាលខេត្តកណ្ដាល និង​កំពង់ស្ពឺបានសហការគ្នា​ក្នុងការ​កែប្រែប្រឡាយ​ឱ្យមានប្រយោជន៍ដល់ពលរដ្ឋ​

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language