ភ្នំពេញ ៖ ក្រសួងកសិកម្មបានបញ្ជាក់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅកម្ពុជា មានសន្ទុះនៃការកើនឡើងគួរកត់សម្គាល់ ដោយបង្កើននូវតម្រូវការជី និងថ្នាំកសិកម្មយ៉ាងខ្លាំង ដែលគិតត្រឹមខែ ឧសភានៃឆ្នាំ២០២១នេះ ការនាំចូលថ្នាំកសិកម្មមានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មមានចំនួន ៨៥៨ ៦៣២តោន ខណៈដែលតម្លៃនៃការនាំចូលបានបន្តកើនឡើងជាបន្តបន្ទាប់។
កម្ពុជា ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលលេចធ្លោលើការនាំចេញផលិតផលកសិកម្ម ប៉ុន្តែប្រជាកសិករភាគច្រើនបែរជានិយមទិញជី និងថ្នាំកសិកម្មសម្រាប់ប្រើប្រាស់លើដំណាំជាជាងការផលិតជីធម្មជាតិដោយខ្លួនឯងទៅវិញ ខណៈដែលតម្លៃជីសម្រាប់កសិកម្មមានការឡើងថ្លៃ។
អ្នកជំនាញនៅក្នុងវិស័យកសិកម្ម និងការដាំដុះបានអះអាងថា ការប្រើប្រាស់ជីគីមីលើដំណាំកសិកម្មវាបង្ករជាផលប៉ះពាល់ដល់សុខភាព ហើយក៏ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអ្នកដាំដុះផងដែរតាមរយៈការបង្កើនតម្លៃថ្លៃដើមទៅលើការទិញជី និងថ្នាំកសិកម្មស្របពេលដែលប្រជាកសិករកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានលើកទឹកចិត្ត និងជំរុញឲ្យប្រជាកសិករងាកមករៀនប្រើប្រាស់ធនធានជុំវិញខ្លួនទៅជាជីធម្មជាតិដែលចំណេញទាំងប្រាក់ និងបានជួយដល់សុខមាលភាពរបស់អ្នកទទួលទានផងដែរ ។
លោកឧកញ៉ា សួង ណយ អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មបានមានប្រសាសន៍ថា ការឡើងថ្លៃនៃតម្លៃជី ក៏ដូចជាថ្នាំសម្រាប់កសិកម្មត្រូវនាំចូលពីក្រៅប្រទេសនេះវាគឺជារឿងល្អ ព្រោះលោកក៏មិនចង់ឲ្យមានការប្រើប្រាស់ជីគីមីទៅលើដំណាំច្រើនពេកនោះដែរ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយកត្តាសំខាន់បំផុតវាគឺជាការខាតបង់ថវិការ ខណៈដែលធនធានក្នុងការផលិតជីធម្មជាតិគឺនៅជុំវិញខ្លួនយើងស្រាប់។
លោកបានបញ្ជាក់ថា ៖
«ប្រជាជនសព្វថ្ងៃចាក់កាកសំណល់ផ្ទះបាយចោល ចាក់ទឹកអង្ករចោល ហើយសុខចិត្តទិញថ្នាំគីមីមកបាញ់ ឬស្រោចលើដំណាំ! ហើយដល់ពេលជីឡើងថ្លៃ ក៏តាំងរអ៊ូ ដាក់ថា មិនមានថវិកាទិញ»
លោកឧកញ៉ាក៏បានរំលេចពីការប្រើប្រាស់កាកសំណល់ផ្ទះបាយដែរថា ប្រជាជនអាចជ្រើសរើសប្រើ ប្រាស់កាកសំណល់ផ្ទះបាយ ទឹកអង្ករបានមកពីការលាងសម្អាតអង្ករសម្រាប់ចម្អិនបាយ មេ EMដែលអាចលាយខ្លួនឯងបាន និងស្ករល្ងូរ (មេជីសេរីរាង្គ) ដែលមានលក់នៅលើទីផ្សារស្រាប់យកមកលាយបញ្ចូលគ្នាដោយចំណាយថវិកាតិចតួចបំផុត គឺតិចជាងតម្លៃជីគីមីខ្លាំងណាស់ ហើយអាចប្រើប្រាស់បាននៅលើផ្ទៃដីទំហំធំគួរសម។
មិនត្រឹមតែប៉ុណ្ណោះ ជីធម្មជាតិ ឬហៅថា ជីកាកសំណល់ផ្ទះបាយនេះថែមទាំងអាចជួយទៅលើ ផ្នែកបរិស្ថាន ដោយការប្រើកាកសំណល់ឲ្យអស់លទ្ធភាព ហើយមិនបន្សល់សម្រាប់ឲ្យសត្វល្អិតផ្សេងៗមកបង្កើតជាមេរោគបានឡើយ។
គូរបញ្ជាក់ថា ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទកាលពីថ្ងៃទី៩សីហា ឆ្នាំ២០២១កន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការឡើងថ្លៃនៃជីកសិកម្ម ភ្ជាប់ជាមួយមូលហេតុកង្វះ វត្ថុធាតុដើមក្នុងការផលិត ដែលមិនអាចឆ្លើយតបនឹងតម្រូវការរបស់បណ្ដាប្រទេសអ្នកផលិត ស្របពេលដែលការបញ្ជាទិញមានការកើនឡើង ហើយក្រុមហ៊ុនផលិតមួយចំនួនបានកាត់បន្ថយចំនួនបុគ្គលិក រួមជាមួយនឹងមូលហេតុ ការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រោមពាក្យស្លោក «ច្នៃជីវិតកាន់តែប្រសើរ»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2024
ភាពជាដៃគូដ៏យូរអង្វែងនៃការឧបត្ថម្ភ ផ្ដាច់មុខពី ក្រុមហ៊ុន មេនូឡាយហ្វ៍ រយៈពេល ១១ ឆ្នាំ មកនេះបានធ្វើឲ្យការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំនេះនឹងមានការចូលរួមរត់ ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ក្រុមហ៊ុន ជីបម៉ុង នាំយកថវិកា ៤៥ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ Gumball 300 ជូនសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2024
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង បាននាំយកថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបន្តជួយទៅជូនមន្ទីរពេទ្យកុមារអង្គរ
ឥណ្ឌា នៅតែមានមហិច្ឆតា និងសន្សំចិត្តក្លាយជាមហាអំណាចផលិតលីចូមដដែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2024
ឥណ្ឌា នៅតែមានមហិច្ឆតាក្លាយជាមហាអំណាចផលិតលីចូមទោះបច្ចុប្បន្នអូស្ត្រាលី និងអាមេរិកឡាទីនកាន់កាប់ធនធានធម្មជាតិនេះដល់ទៅ៧៥ភាគរយក៏ដោយ