ក្រុងម៉ានីល ខាតបង់ជិត៣ពាន់លានដុល្លារជារៀងរាល់សប្តាហ៍ក្រោយការបិទក្រុង

បរទេស៖ ក្រោយពេលដែលមានការរីករាលដាលនៃវីរុសកូវីដពូជថ្មី Delta Variant នៅទូទាំងប្រទេសរួចមក រដ្ឋធានីក្រុង​ម៉ានីលដែលមានពល​រដ្ឋ​ជាង២៤លាននាក់ត្រូវបានប្រកាសបិទដោយសារការគំរាមកំហែងកើនឡើងសាជាថ្មី។

យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយ The Philippine Star បានបង្ហាញថា សេដ្ឋកិច្ចដែលបានបាត់បង់គិតត្រឹមតែតំបន់ប្រជុំជនរបស់ទីក្រុងម៉ានីលប៉ុណ្ណោះព្រមទាំងតំបន់ក្បែរខាងខ្លះផងដែរបានកើនឡើងទៅដល់១៥៩ពាន់លានប៉េសូ ឬត្រូវជា ២,៩៨ពាន់លានដុល្លារអាមេរិក ខណៈដែលមនុស្សសរុប ៤៤៤ ០០០នឹងត្រូវបាត់បង់ការងារ  ហើយប្រមាណ ១៧៧ ០០០នាក់ទៀតនឹងធ្លាក់ចូលទៅក្នុងបន្ទាត់នៃភាពក្រីក្រ។

ការប្រកាសបិទទ្វាចុងក្រោយនេះសម្រាប់ទីក្រុងម៉ានីលនឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២០ ខែសីហានេះ ហើយក៏ជាការប្រកាសបិទលើកទី៣ ផងដែរក្រោមច្បាប់រឹតបន្តឹងគិតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ហើយត្រូវបានគេរំពឹងថានឹងកាន់តែធ្វើឲ្យសេដ្ឋកិច្ចដុនដាប ជាពិសេសប្រាក់ចំណាយជាប្រចាំថ្ងៃទៅលើកម្លាំងការងារ។

នៅក្នុងច្បាប់នៃការបិទទ្វាក្រុងសាជាថ្មីលើកនេះត្រូវបានគេកំណត់អនុញ្ញាតឲ្យតែអជ្ញាធរ បុគ្គលចាំបាច់សម្រាប់ធ្វើដំណើរចេញមកទិញម្ហូបអាហារ ឬធ្វើដំណើរដើម្បីទិញថ្នាំពេទ្យព្រមទាំងបុគ្គលិកដែលធ្វើការជួរមុខប្រយុទ្ធប្រឆាំងនឹងកូវីដប៉ុណ្ណោះដែលអាចចេញក្រៅផ្ទះបាន។

ហ្វីលីពីនត្រូវបានគេចាត់ទុកថាជាប្រទេសទី២បន្ទាប់ពីឥណ្ឌូនេស៊ីដែលទទួលរងការវាយប្រហារអាក្រក់ជាងគេបំផុតដោយកូវីដនៅក្នុងតំបន់អាស៊ីដោយមនុស្សសរុបប្រមាណជា១,៥៨លាននាក់ ហើយដែលបានឆ្លងវីរុសកូវីដនិងប្រមាណជា២៧ ៧២២ករណីបានបាត់បង់ជីវិត ដែលវាត្រូវបានក្រុមអ្នកជំនាញព្យាករណ៍ថានឹងអាចខាតបង់សេដ្ឋកិច្ចកើនឡើងទៅដល់ ៤៣ភាគរយ គឺច្រើនឡើងខ្លាំងជាងការព្យាករណ៍លើកមុនថែមទៀតផងដែរ។ អ្វីដែលកាន់តែអាក្រក់ជាងនេះនោះគឺថាហ្វីលីពីនជាប្រទេសដែលមានអត្រានៃអ្នកចាក់វ៉ាក់សាំងតិចជាងគេ  ដោយគិតមកត្រឹមពេលនេះមនុស្សប្រមាណជាង១០លាននាក់ប៉ុណ្ណោះដែលបានទទួលយកការចាក់វ៉ាក់សាំង ឬត្រូវជាង១០ភាគរយនៃពលរដ្ឋសរុប ឬមានន័យថាមានពលរដ្ឋហ្វីលីពីនជាង១០០លាននាក់ទៀតមិនទាន់បានសម្រេចចិត្តមកទទួលយកវ៉ាក់សាំងនៅឡើយទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​

ក្រសួងឧស្សាហកម្ម ធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ប្រកាសពីការលក់ភាគហ៊ុន៨០%ក្នុងដំណាក់ដំបូងឱ្យទៅធនាគារ សាយណូផេក ជាផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/01/2025

BankSinoPac(ធនាគារ សាយណូផេក)មកពីកោះតៃវ៉ាន់បានបិទបញ្ចប់ជាស្ថាពរដោយជោគជ័យនូវដំណើរការទិញយកភាគហ៊ុនចំនួន៨០%នៅក្នុងអម្រឹត ក្នុងដំណាក់កាលដំបូង

ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/01/2025

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់

ឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុម័ត​គម្រោង​វិនិយោគចំនួន៤១៤ មានទុនវិនិយោគប្រមាណ​ ៦,៩ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង មានទុនសរុប ៦,៩ពាន់លានដុល្លារអាមេរិក

ស្វែងយល់ពីចំណុចសំខាន់ទាំង ៤ ដើម្បីជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ  

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/01/2025

ការបង្កើតគ្រួសារមួយគេអាចប្រៀបប្រដូចទៅនឹងដំណើរការ និងការបើកអាជីវកម្មអ្វីមួយ ដែលចាំបាច់បំផុតត្រូវតែមានផែនការច្បាស់លាស់ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៖ ការនាំចេញ និងនាំចូលក្នុងឆ្នាំ២០​២៤ មានទំហំ ៤.០៧៨ ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំនាំចូល និងនាំចេញសរុបចំនួន ៤.០៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ កើនឡើង ២១,៣ ភាគរយ

អ្នកជំនាញ ៖ វិស័យ​អចលនទ្រព្យកម្ពុជាត្រូវ​ការពេល​២ឆ្នាំ​ទៀត ដើម្បី​ស្ដារ​ឱ្យបានដូ​ចមុន​វិបត្តិ​កូវីដ១៩​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/01/2025

វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹងថា​ ត្រូវការរយៈពេល ២ឆ្នាំទៀត ទើបអាច​​វិល​ទៅរក​ស្ថានភាពល្អដូច ​ឬប្រហាក់ប្រហែល​មុនពេលមានវិបត្តិកូវីដ១៩