បរទេស ៖ ឆ្នាំ២០២០ គឺជាឆ្នាំដែលពោរពេញទៅដោយការឈឺចាប់នៃអាជីវកម្មរាប់រយពាន់ម៉ឺនទីកន្លែងលើសកលលោក ប៉ុន្តែវាក៏បានក្លាយទៅជាឱកាសដ៏អស្ចារ្យសម្រាប់មនុស្ស និងអាជីវកម្មមួយចំនួនតូចផងដែរ។ អាជីវកម្មភាគច្រើន ជាពិសេសខ្នាតតូចក្នុងចំនួនដល់ទៅ៩២ ភាគរយបានដួលរលំដោយសារតែមិនបានត្រៀមខ្លួន និងមិនមានប្រាក់បម្រុងទុកសម្រាប់វិនិយោគឡើងវិញនេះ។ បើយោងតាមការស្រាវជ្រាវរបស់ The Forbes។
ឆ្នាំ២០២១ ជាពេលវេលាសម្រាប់ធ្វើការអបអរសាទរ ខណៈដែលវ៉ាក់សាំងការពារកូវីដ បានដំណើរការចែកចាយដែលវាបានធ្វើឲ្យអាជីវកម្មជាច្រើនមានក្តីសង្ឃឹមឡើងវិញ ប៉ុន្តែអ្នកត្រូវចាំថាឥរិយាបទរបស់ទីផ្សារនឹងមិនអាចរក្សាដដែលដូចពីមុនកូវីដនោះឡើយ ដូចនេះត្រូវតែគិតគូរឲ្យបានច្បាស់លាស់ជាងមុនប្រសិនបើអ្នកចង់បន្តអាជីវកម្មរបស់អ្នក ឬបង្កើតអាជីវកម្មថ្មីណាមួយ។
យ៉ាងណាក៏ដោយ ទោះជាអ្នកកំពុងដំណើរការអាជីវកម្ម ឬគ្រោងនឹងចាប់ផ្តើមអាជីវកម្មថ្មីក្តី ក៏ត្រូវតែពិចារណាទៅលើវិធី ៦ យ៉ាងខាងក្រោមនេះអាចក្លាយជាជំនួយការគិតរបស់អ្នកដើម្បីអាចបង្កើតលទ្ធភាពក្នុងការពង្រីកអាជីវកម្មទាំងនោះបាន៖
១.ផ្តោតយកទំនាក់ទំនងអាជីវកម្មដែលមានអាយុកាលវែង ៖ តើផលិតផលរបស់អ្នកជាវត្ថុដែលអតិថិជនរបស់អ្នកមិនអាចខ្វះបានមានគុណប្រយោជន៍ខ្លាំងឬទេ? បើមែននោះពួកគេនឹងក្លាយទៅជាអតិថិជនរបស់អ្នកមួយជីវិត។ ជាសេវាកម្មក្តី ជាផលិតផលក្តី អ្នកត្រូវតែច្នៃប្រឌិតវាឲ្យទៅជាផលិតផលដែលមានទំនាក់ទំនងខ្លាំងជាមួយនឹងអតិថិជន។
២.យល់ និងផ្តោតសំខាន់លើអតិថិជនដែលចំគោលដៅបំផុត ៖ ការប្រកួតប្រជែងមានវត្តមាននៅគ្រប់ទីកន្លែង ប៉ុន្តែតើអ្នកបានដឹងទេថាអតិថិជនប្រភេទណាដែលបានគិតថាផលិតផលរបស់អ្នកគឺវត្ថុដ៏អស្ចារ្យបំផុតសម្រាប់គេទេ? ស្វែងរកនិងកំណត់ឲ្យបានក្រុមអតិថិជនទាំងនោះ និងស្វែងយល់បន្ថែមអំពីចំណង់របស់គេនោះអាជីវកម្មរបស់អ្នកនឹងគ្មានពាក្យថាលក់មិនដាច់នោះឡើយ។
៣.បណ្តាញសង្គម ៖ ក្នុងសម័យកូវីដនេះបណ្តាញសង្គមត្រូវបានប្រដូចទៅនឹងកាំភ្លើងធំ និងទំនើបបំផុតសម្រាប់ធ្វើសង្គ្រាមប្រជែងទីផ្សារ។តើអ្នកបានយល់ដឹងអ្វីខ្លះពីវា? យ៉ាងហោចណាស់ក៏បានដឹងពីរបៀបនៃការប្រើប្រាស់ជាមូលដ្ឋានដែរ ទើបអ្នកអាចស្វែងរកអ្នកជំនាញមកជួយអ្នកបានបើមិនដូច្នេះ សូម្បីតែគេនិយាយក៏អ្នកមិនយល់ដែរថាត្រូវធ្វើម៉េចទើបអាចទាញយកប្រយោជន៍ពីវាបាន។
៤.ទាក់ទងផ្ទាល់ជាមួយនឹងអតិថិជន ៖ ជាក្បាច់ថ្មី និងងាយស្រួលមែនទែន។ បច្ចុប្បន្នមនុស្សម្នាក់យ៉ាងហោចណាស់ក៏មាន Facebook, Twitter, Linkedin ឬ Telegram ដែរ ដែលវាសុទ្ធតែជាសេវាដោយមិនមានចំណាយប្រាក់ច្រើនឡើយ។ តើអ្នកពិតជាចង់ឲ្យយីហោរបស់អ្នកល្បីល្បាញ និងទទួលស្គាល់ខ្លាំងដែរឬទេ។ អតិថិជនម្នាក់វិធីទំនាក់ទំនងមួយមួយទល់នឹងមួយជារឿងល្អបំផុតទោះបីជាត្រូវចំណាយពេលច្រើនបន្តិចក្តី។
៥ . ផ្តល់ជូនកញ្ចប់ពិសេសសាមញ្ញៗ និងងាយៗ ៖ ឌីសាញកញ្ចប់ផលិតផលរបស់អ្នកឲ្យលើសពីផលិតផលធម្មតាជាមួយនឹងគុណតម្លៃបន្ថែម ប៉ុន្តែក្នុងលក្ខខណ្ឌងាយៗ និងសាមញ្ញ ប៉ុន្តែមានអត្ថន័យគួរឲ្យទទួលយកបានមួយ។ ឧទាហរណ៍ទិញម៉ូតូក្នុងខែនេះប្រគល់ជូនមួកសុវត្ថិភាពស្រោមដៃឈុតជិះម៉ូតូជាដើម។
៦.វិនិយោគលើយីហោរបស់អ្នកម្តងទៀត ៖ ពិនិត្យលើទិន្នន័យលក់របស់អ្នកពីត្រីមាសទី១ ដល់ត្រីមាសទី៤ ថាតើពេលណាដែលការលក់របស់អ្នកធ្លាក់ចុះខ្លាំង។ ដូចនេះអ្នកនឹងអាចរៀបចំកញ្ចប់ថវិកាមួយចំនួនដើម្បីត្រៀមសម្រាប់ផែនការឆ្នាំក្រោយនៅក្នុងរដូវកាលមួយនោះ ឬចាយទៅលើការផ្សព្វផ្សាយយីហោបន្ថែមទៀតពីចម្ងាយ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/12/2024
នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ
ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
បច្ចេកវិទ្យាសុខាភិបាលឌីជីថល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល
ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល