បរទេស៖ នៅក្នុងសេចក្តីព្រាងមួយដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ប្រទេសវៀតណាមកំពុងដាក់ផែនការដ៏ធំមួយរបស់ខ្លួនក្នុងការធ្វើឲ្យបាននូវសេដ្ឋកិច្ចបែបឌីជីថលស្មើទៅនឹង ២០ភាគរយនៃសេដ្ឋកិច្ចក្នុងស្រុកសរុប ឬ GDP នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។
នៅក្នុងរបាយការណ៍មួយផ្សេងទៀតដែលត្រូវបានចេញផ្សាយដោយ The Bloomberg កាលពីពេលចុងក្រោយនេះក៏បានបញ្ជាក់ដែរថានៅក្នុងសមាជបក្សដែលត្រូវបានធ្វើឡើងជារៀងរាល់៥ឆ្នាំម្តងនោះក៏បានដាក់គោលដៅរបស់ខ្លួនផងដែរដើម្បីសម្រេចឲ្យបាននូវសេដ្ឋកិច្ចឌីជីថលរហូតទៅដល់៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០៣០។
សម្រាប់អ្នកវិភាគឯករាជ្យមួយចំនួនបានមើលឃើញថាវាគឺជាមហិច្ឆិតាដ៏ធំរបស់វៀតណាមទាំងដែលបច្ចុប្បន្នក្រុមហ៊ុនបែបឌីជីថលជាច្រើនបានដំណើរការនៅក្នុងប្រទេសអស់រយៈពេលជាយូរមកហើយដែរប៉ុន្តែទោះបីជាយ៉ាងណាក្តីវៀតណាមគឺនឹងនៅតែត្រូវប្រឈមមុខទៅនឹងបញ្ហាច្បាប់គ្រប់គ្រងរូបិយបណ្ណវត្ថុអេឡិកត្រូនិកហើយមកដល់ពេលនេះនៅមិនទាន់មានក្រុមហ៊ុនដែលប្រតិបត្តិការអាជីវកម្មតាមបែបប្រព័ន្ធអេកូឡូស៊ីហ៊ាននិយាយលំអិតអំពីបញ្ហានេះនៅឡើយទេ។
គិតត្រឹមពេលនេះសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមគឺមានទំហំស្មើទៅនឹង៨,២ភាគរយនៅឡើយនៃ GDP ដោយទិន្នន័យជាផ្លូវការកាលពីខែកក្កដាដែលសកម្មភាពទិញលក់ទំនិញអនឡាញអាចទទួលបានចំណែកត្រឹមតែ៣ភាគរយប៉ុណ្ណោះនៃទីផ្សារលក់ទំនិញរាយរបស់វៀតណាមទាំងមូលហើយដែលធៀបទៅនឹងបណ្តាប្រទេសសេដ្ឋកិច្ចខ្លាំងៗផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមានអត្រាតិចជាងគេនៅឡើយ។
មន្ត្រីរដ្ឋាភិបាលវៀតណាមក៏បានបង្ហាញពីផែនការក្នុងការជួយសម្រួលឲ្យពលរដ្ឋរបស់ខ្លួនយ៉ាងហោចណាស់៨០ភាគរយនៃពលរដ្ឋសរុបនឹងអាចមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់តាមអនឡាញនៅត្រឹមឆ្នាំ២០២៥ព្រមទាំងដាក់គោលដៅថានឹងធ្វើឲ្យប្រតិបត្តិការទិញទំនិញអនឡាញគឺអាចកើនឡើងទៅដល់កម្រិតពាក់កណ្តាលនៃទីផ្សារលក់រាយ។
ទោះបីជាយ៉ាងណាក្តីការសិក្សាស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ Google និងក្រុមហ៊ុនសិង្ហបុរី Tamasek ធ្លាប់បានព្យាករណ៍ហើយថាសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាមនឹងអាចកើនឡើងទៅដល់៥២ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥ឬប្រហែលស្មើទៅនឹង៣០ភាគរយនៃទំហំដែលវៀតណាមធ្វើបានកាលពីឆ្នាំ២០២០៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម