ស្វែងយល់ពីការប្រកួតប្រជែងអវកាស (Space Race) រវាងមហាអំណាចអាមេរិក និងរុស្ស៊ី

ចែករំលែក៖​ សកម្មភាពប្រកួតប្រជែងគ្នានៅទីអវកាស ឬដែលយើងហៅថា Space Race សម្រាប់ទសវត្សទី២០នេះ រវាងគូប្រជែងចាស់តាំងពីសម័យសង្គ្រាមត្រជាក់ គឺអាមេរិក និងរុស្ស៊ី កំពុងមានភាពមមាញឹកសាជាថ្មីចាប់រាប់តាំងពីការបាញ់បង្ហោះផ្កាយរណបបញ្ចូនយានស្វ័យប្រវត្តិទៅកាន់ទីលំហអាកាស និងឋានព្រះច័ន្ទ ភពសុក្រ និងភពអង្គារផងដែរ។

ប៉ុន្តែសម្រាប់ការប្រកួតប្រជែងគ្នាលើកនេះអាមេរិក និងរុស្ស៊ីនឹងមិនស្ថិតនៅក្នុងទីលាននៃការប្រកួតតែម្នាក់ឯងទៀតនោះទេ ពីព្រោះថាមកដល់បច្ចុប្បន្នបណ្តាប្រទេសដល់ទៅ៧២ហើយដែលកំពុងធ្វើការងារទៅលើកម្មវិធីស្រាវជ្រាវទីអវកាសដោយខ្លួនឯង ហើយក្នុងនោះរួមមានទាំងមហាយក្សចិន ឥណ្ឌា និងបន្តបន្ទាប់ដូចជាប្រទេសជប៉ុន កាណាដា កូរ៉េខាងត្បូង រួមទាំងសហភាពអារ៉ាប់រួមជាដើម ដោយមិនទាន់រាប់បញ្ចូលជាមួយនឹងទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់អ៊ឺរ៉ុបផង។

ប្រវត្តិនៃការកកើតឡើងនៃការប្រកួតប្រជែងអវកាស Space Race នេះមានអាយុកាលមិនតិចនោះទេគិតចាប់តាំងតែពីឆ្នាំ១៩៥៥។ តើវាបានចាប់ផ្តើមឡើងដោយរបៀបណា? ខាងក្រោមនេះគឺជាប្រវត្តិត្រួសៗអំពី Space Race រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត៖

ថ្ងៃទី0២ ខែសីហា ឆ្នាំ១៩៥៥ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអាមេរិកបានប្រកាសថានឹងបាញ់ផ្គាយរណបជាលើកដំបូងរបស់ខ្លួន សហភាពសូវៀតក៏បានប្រកាសដូចគ្នាអំពីផែនការនេះ និងដែលវាត្រូវបានគេចាត់ទុកថាជាពេលវេលាចាប់ផ្តើមដំបូងនៃការប្រកួតប្រជែងគ្នាទៅលើការស្រាវជ្រាវអវកាស ឬ Space Race។

ការប្រកួតប្រជែងគ្នានេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនមកពីជុំវិញសកលលោក ហើយជាពិសេសនៅពេលដែលផ្កាយរណបដំបូងរបស់រុស្ស៊ីដែលមានឈ្មោះថា Sputnik 1 ត្រូវបានបាញ់ចេញជោគជ័យជាលើកដំបូង និងមុនសហរដ្ឋអាមេរិកនាថ្ងៃទី០៤ ខែតុលាឆ្នាំ១៩៥៧ និងជាបន្តបន្ទាប់រុស្ស៊ីក៏បានបញ្ចូនមនុស្សទៅដល់ទីអវកាសជាលើកដំបូងបំផុតគេលើលោកផងដែរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ជាមួយនឹងអាវកាសយានិកលោក Yuri Gagarin ។

រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការប្រកួតប្រជែងគ្នាម សហភាពសូវៀត ឬរុស្ស៊ី បានធ្វើការនាំមុខខ្លាំងទៅលើអាមេរិក ជាពិសេសការបាញ់យានអវកាសទៅដល់ភពព្រះច័ន្ទមុនសហរដ្ឋអាមេរិកផងដែរ។

អាមេរិកបានស្តារមុខមាត់របស់ខ្លួនឡើងវិញតាមរយៈប្រតិបត្តិការដ៏ជោគជ័យក្នុងការបញ្ចូនអវកាសយានិកដំបូងបំផុតទៅជាន់លើដីភពព្រះច័ន្ទ ដែលយើងហៅថាជាបេសកកម្មយានអាប៉ូឡូ១១ ឬ Apollo11កាលពីខែកក្កដា ឆ្នាំ១៩៦៩។ បេសកកម្មក្នុងការចុះចតមនុស្សលើភពព្រះច័ន្ទនេះ សហភាពសូវៀតក៏ធ្លាប់មានផែនការដែរ ប៉ុន្តែបានត្រឹមបរាជ័យដោយការលប់ចោលវាទៅវិញ ហើយងាកទៅកិច្ចការងារផ្សេងដូចជាការចុះចតដំបូងលើភពសុក្រ និងភពអង្គារ ខណៈដែលអាមេរិកជាបន្តបន្ទាប់បានបំពេញបេសកកម្មបញ្ចូនមនុស្សទៅដល់ភពព្រះច័ន្ទតាមរយៈយានអាប៉ូឡូបានចំនួន៥លើកផ្សេងទៀត។

ការប្រកួតប្រជែងគ្នាលើវិស័យស្រាវជ្រាវអវកាសនេះបានកើតឡើងនៅក្នុងចន្លោះពេលនៃសម័យសង្គ្រាមត្រជាក់ដែលបានកើតឡើងរវាងមហាអំណាចទាំង២ក្រោយការបញ្ចប់ទៅជាផ្លូវការនៃសង្គ្រាមលោកទី២។ សង្រ្គាមប្រជែងគ្នាក្នុងវិស័យស្រាវជ្រាវអវកាសត្រូវបានគេរាប់យកពីឆ្នាំ១៩៥៥ ទៅដល់ឆ្នាំ១៩៩១ ពោលគឺចន្លោះឆ្នាំសម័យសង្គ្រាមត្រជាក់ពីឆ្នាំ១៩៤៧ ទៅដល់ឆ្នាំ១៩៩១។ ជាលទ្ធផលសរុបមកវិញ ការប្រកួតប្រជែងក្នុងទីអវកាស ឬ Space Race រវាងអាមេរិក​ និងសហភាពសូវៀត ពួកគេបានបន្សល់ទុកនូវស្នាដៃជាច្រើនដូចជាការបាញ់ផ្កាយរណបដំបូងបំផុត ការបញ្ចូនអវកាសយានិកដំបូងបំផុតទៅកាន់ទីអវកាស ផ្កាយរណបដំបូងបំផុតទៅដល់ភពព្រះច័ន្ទ និងភពសុក្រ ការកសាងស្ថានីយទីអវកាសដោយសហភាពសូវៀត ខណៈដែលអាមេរិកគឺជាអ្នកដែលបានបញ្ចូនអវកាសយានិកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទៅដល់ដីរបស់ភពព្រះច័ន្ទ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកែច្នៃឡើងវិញនូវយានអវកាសចាស់ៗ ហើយជាចុងក្រោយមហាអំណាចទាំងពីរក៏បានជាប់ឈ្មោះជាអ្នកបង្កើតឲ្យមានស្ថានីយទីអវកាសអន្តរជាតិ ឬ ISS ដំបូងបំផុតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រម្លឹកឡើងវិញពីអត្ថប្រយោជន៍ដែលទទួលបានក្រោយក្លាយខ្លួនជាគំរូអាជីវកម្មបរិយាបន្ន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញារួមគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាសហការលើវិស័យកម្មសិទ្ធិបញ្ញា ។

KOTO ភោជនីយដ្ឋានដ៏ល្បីមួយនៅវៀតណាមមានជំនាញខាងបណ្តុះបណ្តាលសិស្ស-និស្សិតក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

KOTO បានក្លាយទៅជាអាជីវកម្មដែលមានម៉ូដេលលើសពីម្ហូបអាហារ ហើយវាថែមទាំងមានបង្កើតជាកម្មវិធីផ្តល់អាហារូបករណ៍ និងបទពិសោធជាក់ស្តែងដល់និស្សិតក្រីក្រទៀតផង

ក្រុមហ៊ុនសំណង់​កូរ៉េ​ដ៏ធំមួយចាប់ដៃជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ​កម្ពុជា​ ស្វែងរក​​​​​​​​​​​​​​​​ឱកាស​វិនិយោគ​នៅកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជាដ៏ធំមួយ បានចាប់ដៃ​ជាមួយកក្រុមហ៊ុន​សំណង់​និងវិស្វកម្ម​របស់កូរ៉េ​ ដើម្បីស្វែងរក​ការ​វិនិយោគ​​បន្ថែមនៅ​កម្ពុជា​

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារមានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

កំពង់ផែអន្តរជាតិកំពត ដែលសាងសង់ក្នុងទំហំទឹកប្រាក់១៤០លានដុល្លារអាម៉េរិកមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល ប្រមាណ ២០ម៉ឺន TEU ។

ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងចាប់អារម្មណ៍ប្រេងឆៅពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៦ ភាគរយ ឬ ៨៣,២៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៩,២៣ ដុល្លារក្នុងមួយបារ៉ែល

វេទិកាធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ បញ្ជាក់ថាកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត កម្ពុជា-កូរ៉េ នឹងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/05/2024

កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីលើ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដែលនឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបក្រុមហ៊ុន ៩ នៅកូរ៉េ ដើម្បីទាក់ទាញការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសក្ដានុពលនានារបស់កម្ពុជា ការចំហនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធិជាម្ចាស់