អេស្ប៉ាញផ្តើមផែនការសម្រាប់អគារដែលសន្សំសំចៃថាមពល ដោយប្រើមូលនិធិសហភាពអឺរ៉ុប

បរទេស ៖ កម្មករ​និយោជិត​របស់​អេស្ប៉ាញ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​នៅ​ តាម​អគារ​ និង​លំនៅដ្ឋាន​មួយចំនួននៅ​ភាគ​ខាង​ជើង​ទីក្រុង​ម៉ាឌ្រីត​ ដើម្បី​ដាក់​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែលអាច​បង្កើត​អគ្គិសនី​ដោយ​ខ្លួន​ឯង​ ខណៈដែលគម្រោង​មួយនេះស្ថិតនៅក្រោម​មូលនិធិផ្តល់ពី​សហភាព​អឺរ៉ុប។

រដ្ឋាភិបាលប្រទេសអេស្ប៉ាញកំពុង​បណ្តាក់​ទុន​ធំ​លើ​ការ​ធ្វើ​ទំនើប​កម្ម​នៅតាមអគារ​ដែល​មាន​ស្រាប់​ ដើម្បី​ធ្វើ​ឱ្យ​អគារទាំង​នោះមាន​ថាមពលអគ្គិសនី​ប្រសើរគ្រប់គ្រាន់​ដោយ​ផ្លាស់​ប្តូរ​ទម្លាប់ចាស់ដែលពឹងផ្អែកតែទៅលើ​ថាមពល​កែច្នៃបែប​ប្រពៃណី​។ រូបភាពដែលទើបបង្ហាញនៅពេលនេះ វា​គឺ​ជា​មហិច្ឆតា​មួយ​ ដែល​រដ្ឋាភិបាល​​របស់​អេស្ប៉ាញ​កំពុង​ចំណាយ​ស្ទើរ​តែ​មួយ​ភាគ​ដប់នៃ​ទឹក​ប្រាក់​ចំនួន​ ៧០ ​ពាន់​លាន​ផោន​ ពី​ជំនួយ​ដែល​ខ្លួន​រំពឹង​ថា​ នឹង​ទទួល​បាន​ពី​មូល​និធិស្តារ​សេដ្ឋកិច្ច​បន្ទាន់ (emergency coronavirus recovery fund)​ របស់​ប្លុក​អឺរ៉ុប​បើទោះ​បី​ ជា​មាន​ការ​រិះគន់​អំពី​ការ​ប្រើប្រាស់​ចំណែកលុយ​នេះ​ចូល​ក្នុងវិស័យ​សំណង់​ក៏​ដោយ។​

កម្មវិធី​ដែល​មាន​ថវិកា​ចំនួន​ ៦,៨ កោដិ​ផោន​ ក្នុង​រយៈ​ពេល​ ៣​ ឆ្នាំ​ខាង​មុខ​នេះ​នឹង​បង្កើត​ប្រសិទ្ធភាព​បន្ថែម​ដូច​ជា​ការ​ផ្តល់​នូវ​អ៊ីសូឡង់​កម្តៅ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ម៉ាស៊ីន​បូម​កម្តៅ​នៅ​ក្នុង​លំនៅដ្ឋាន​ឯកជន​ ព្រម​ទាំង​ការ​ជួស​ជុល​អគារ​រដ្ឋាភិបាល​ និង​ការ​សាង​សង់​លំនៅដ្ឋាន​សង្គម​ថ្មី។​

រដ្ឋា​ភិបាល​និយាយ​ថា​ វា​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ ទៅ​រក​គោល​ដៅឆ្នាំ​២០៣០ ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​បង្រ្កាប​ការ​បំភាយ​កាបូន​ ដែល​ច្រើន​ជាង​មួយ​ភាគ​ប្រាំ​នៃ​កាបូប​ក្នុង​ប្រទេសអេស្ប៉ាញបាន​មក​ពី​ផ្ទះ​របស់​ប្រជាជន​ ហើយ​​គេ​ជឿ​ថា គម្រោង​នេះនឹង​បង្កើត​ឱកាសការងារ​ និង​ជំនាញ​បន្ថែម​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ដោយ​មេរោគ​កូវីដផង​ដែរ។​

លោកស្រី ​Teresa​ Ribera​ ឧប​នាយករដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បរិស្ថាន​របស់​ប្រទេសអេស្ប៉ាញ​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​ សកម្មភាពនេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​។ លោកស្រី​បាន​បន្ថែម​ថា ៖

«វា​មាន​សារៈ​សំខាន់​ណាស់ មិន​ត្រឹម​តែ​ចំពោះ​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ផល​ប៉ះ​ពាល់​សង្គម ​ក៏ដូចជា​សេដ្ឋកិច្ច​ដែលបានបណ្តាលមកពី​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​ធំៗ​ ដែលបាន​សាងសង់​តាំងពី​ទសវត្សឆ្នាំ​១៩៦០ និង​១៩៧០ ​ដែល​មិន​មាន​លក្ខណៈ​ស្តង់​ដារ​ទាក់​ទង​នឹង​ប្រសិទ្ធភាព​ និង​សម្ភារៈ​ប្រើ​ប្រាស់​»

ក្រុម​អ្នក​រិះគន់​និយាយ​ថា​ ផែនការ​នេះ​គឺ​ជា​រោគសញ្ញា​នៃ​ទម្លាប់​អាក្រក់​ចាស់​ គឺ​ការ​ពឹង​ផ្អែក​របស់​សេដ្ឋកិច្ច​អេស្ប៉ាញ​ទៅ​លើ​ការ​សាង​សង់​ជា​ចលករ​នៃ​ការ​រីក​ចម្រើន​ជា​ជាង​ការ​វិនិយោគ​ប្រកប​ដោយ​ផលិត​ភាព​។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា