អ្នកជំនាញ ៖ ជោគជ័យនៃការចាក់វ៉ាក់សាំងនៅកម្ពុជានឹងរុញកំណើន GDP បាន ៦ភាគរយនៅឆ្នាំក្រោយ

ភ្នំពេញ ៖ គិតត្រឹមសប្តាហ៍ទី២នៃខែសីហាកន្លងទៅថ្មីនេះ អត្រានៃការចាក់វ៉ាក់សាំងនៅកម្ពុជាបានកើនឡើងទៅដល់កម្រិតចំណាត់ថ្នាក់លេខ១លើពិភពលោកគិតក្នុងលក្ខខណ្ឌចំនួនដូសសម្រាប់ទីក្រុងនីមួយៗ។

នៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនភាពជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់ទន្លេមេគង្គ ឬ Mekong Strategic Partners ឬ MSP កម្ពុជាបច្ចុប្បន្នកំពុងដំណើរការចាក់វ៉ាក់សាំងក្នុងល្បឿនលឿនជាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍដទៃទៀតហើយមិនត្រឹមតែប៉ុណ្ណោះនឹងអាចរួចរាល់ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនលឿនជាងផែនការដល់ទៅ៨ខែ និងលឿនជាងបណ្តាប្រទេសជិតខាងយ៉ាងហោចណាស់១២ខែ។

កត្តាទាំងនេះបានធ្វើឲ្យ MSP ហ៊ានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងអាចទទួលបានកំណើនមកវិញច្រើនជាង៦ភាគរយសម្រាប់ឆ្នាំ ២០២២ខាងមុខនេះ ខណៈដែលប្រទេសនឹងអាចបើកទ្វារសេដ្ឋកិច្ចទទួលភ្ញៀវអ្នកវិនិយោគ និងភ្ញៀវទេសចរបានមុនគេផងដែរ។ ក្រៅពីនោះអត្រានៃការចាក់វ៉ាក់សាំងបានកាន់តែច្រើននឹងធ្វើឲ្យតួលេខនៃអ្នកឆ្លងថ្មីកាន់តែធ្លាក់ចុះផលប៉ះពាល់ទៅដល់វិស័យផលិតកម្មមានកម្រិតតិចតួច និងជាពិសេសគឺនឹងជួយបន្ធូរសំពាធចំពោះប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសតែម្តង។

កាន់តែគួរឲ្យរីករាយទៀតនោះគឺថាវ៉ាក់សាំងដែលកម្ពុជាទទួលបានសុទ្ធតែវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ទាំងនៅក្នុងអត្រាឆ្លងរោងអត្រាទៅព្យាបាលនៅមន្ទីរពេទ្យ និងអត្រាការពារមិនឲ្យបាត់បង់ជីវិតផងទោះបីជាវ៉ាក់សាំងមួយចំនួនទៀតដែលយើងមិនទាន់ប្រើប្រាស់ក្តីដូចជា mRNA, Pfizer និង Moderna ខណៈដែលបច្ចុប្បន្នកម្ពុជាបានអនុវត្តជាមួយនឹងវ៉ាក់សាំងល្បីៗផ្សេងទៀតដូចជា Sinova, Sinopharm, Astrazeneca និង John & Johnson ផងដែរ។

ជាក់ស្តែង តាមដ្យាក្រាមដែល MSP បានរកឃើញក្នុងរយៈពេលគិតចាប់តាំងតែពីខែមករាថ្ងៃទី១ មករហូតដល់ថ្ងៃទី១១ ខែសីហា ពោលគឺមានរយៈពេល៨ខែមក ហើយទាំងអត្រាឆ្លង និងអត្រានៃអ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដបានធ្លាក់ចុះមកនៅទាបជាងគេបំផុតធៀបទៅនឹងប្រទេសម៉ាឡេស៊ីដែលស្ថិតនៅកំពូលគេបន្ទាប់មកថៃ​ និងជាបន្តបន្ទាប់ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីនដែលសុទ្ធតែជាបណ្តាប្រទេសមានអត្រាឆ្លង និងស្លាប់ច្រើនបំផុតក្នុងតំបន់។

តាមការរំពឹងទុកនៅត្រឹមថ្ងៃទី៣១ ខែសីហា ខាងមុខនេះកម្ពុជានឹងអាចធ្វើសម្រេចបានទៅដល់ ៨១ភាគរយនៃពលរដ្ឋដែលនឹងទទួលបានវ៉ាក់សាំងហើយ ដែលវានឹងឈរនៅលើគេក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ី ខណៈដែលប្រទេសបន្ទាប់ដែលឈរពីក្រោយកម្ពុជាទទួលបានវ៉ាក់សាំងច្រើនជាងគេនោះមានដូចជា ម៉ាឡេស៊ី ចាក់វ៉ាក់សាំងបានជិត៥០ភាគរយ, ប្រទេសហ្វីលីពីន ប្រហែល១៧ភាគរយ, ប្រទេសថៃ បានក្រោម១០ភាគរយ និងវៀតណាម បានប្រមាណជា ៣-៥ ភាគរយប៉ុណ្ណោះ។ គួរឲ្យដឹងដែរថា របាយការណ៍នេះត្រូវបានរៀបចំ និងផលិតឡើងដោយ MSP ដោយមានលោក John McGinley និង Stephen Higgins ជាប្រធានគ្រប់គ្រងទូទៅព្រមជាមួយនឹងរបាយការណ៍គាំទ្រផ្សេងទៀតពីសំណាក់លោក David Benaim ប្រធានប្រតិបត្តិ និងក៏ជាអ្នកជំនាញទិន្នន័យផងដែររបស់ក្រុមហ៊ុនបច្ចេកវិទ្យា XIconsulting៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​