បរទេស ៖ មនុស្សជាច្រើនពិតជាបានស្គាល់មកហើយមនុស្សយន្ត Sophia ដ៏ល្បីដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ ព្រមទាំងបានធ្វើដំណើរតាមបណ្តាប្រទេសជាច្រើនលើលោក ដើម្បីចែករំលែកពីការយល់ដឹងផ្នែកបច្ចេកវិទ្យា និងទស្សនៈរបស់នាងចំពោះបញ្ហានានារបស់ពិភពលោកផងដែរ។
Sophia ចាប់ផ្តើមមានវត្តមាននៅឆ្នាំ២០១៦ និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង Hanson Robotics ហើយមកដល់ឆ្នាំ២០២១នេះ ក្រុមហ៊ុនដដែលនេះក៏បានបង្កើតរ៉ូបូតមួយផ្សេងទៀតដែលនឹងក្លាយទៅជាប្អូនស្រីរបស់ Sophia និងត្រូវបានដាក់ឈ្មោះថា Grace។
Grace មានសមត្ថភាព និងជំនាញផ្សេងខុសពី Sophia ដោយផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា និងមុខងារសេវាសុខាភិបាល។ នាងអាចធ្វើការងារជាជំនួយការបានយ៉ាងមានប្រសិទ្ធភាពទៅដល់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ។ Grace មានជំនាញខាងយកចិត្តទុកដាក់ទៅលើសេវាបម្រើអតិថិជនជាអ្នកជំងឺតាមរយៈមុខងារ និងទឹកមុខដែលនាងត្រូវបានគេអភិវឌ្ឍឡើងនៅពេលធ្វើទំនាក់ទំនងជាមួយគ្នា។
Grace ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីមកធ្វើការជួយគាំទ្រដល់ក្រុមអ្នកជំនាញពេទ្យ ពោលគឺមិនមែនដើម្បីមកជំនួសការងាររបស់ពួកគេឡើយ។ នេះបើយោងតាមការបញ្ជាក់ដោយលោក David Hanson ប្រធានប្រតិបតិ្តរបស់ក្រុមហ៊ុន Hanson Robotics ។
លោកបន្តថា Grace មានសមត្ថភាពពិសេសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអារម្មណ៍របស់មនុស្សដែលជាអ្នកជំងឺ ហើយអាចធ្វើការប្រមូលព័ត៌មាន និងទិន្នន័យជាច្រើនពាក់ព័ន្ធទៅឲ្យក្រុមអ្នកជំនាញដើម្បីអាចធ្វើការវាស់វែង និងត្រួតពិនិត្យទៅលើជំងឺឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសគឺសេវាកម្មបម្រើអតិថិជនកាន់តែល្អប្រសើរឡើង។
ក្នុងនោះផងដែរលោក Hanson បានបញ្ជាក់ដែរថា បច្ចេកវិទ្យារបស់ Grace ត្រូវបានអភិវឌ្ឍឡើងដោយសុវត្ថិភាពបំផុតចំពោះសន្តិសុខ និងទិន្នន័យជាឯកជនរបស់ក្រុមអតិថិជន។
គួរឲ្យដឹងដែរថា បច្ចេកវិទ្យារ៉ូបូតត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាច្រើនមកហើយនៅតាមមជ្ឈមណ្ឌលថែរក្សាសុខភាពធំៗលើលោក ហើយតាមការព្យាករណ៍ទុករ៉ូបូតសម្រាប់វិស័យសុខាភិបាលបែបនេះនឹងអាចទទួលបានកំណើននៃការលក់រហូតទៅដល់ទ្វេដងនៅក្នុងឆ្នាំ២០២២ខាងមុខ ហើយអាចបញ្ចេញលក់នៅទូទាំងសកលលោក៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បញ្ជីរាយនាមសប្បុរសជនបរិច្ចាគសម្រាប់ប្រើប្រាស់និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2024
បញ្ជីរាយនាមសប្បុរសជនបរិច្ចាគសម្រាប់ប្រើប្រាស់និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា