ភ្នំពេញ ៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សកម្មភាពវារីវប្បកម្មមានការវិវត្ត និងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ជាមួយនឹងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វារីវប្បករក្នុងការធ្វើវារីវប្បកម្មខ្នាតតូច មធ្យម និងខ្នាតធំ ដែលធ្វើឱ្យទិន្នផលវារីវប្បកម្មមានការកើនឡើងជាលំដាប់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីពេលកន្លងទៅនេះ ការធ្វើវារីវប្បកម្ម បានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ជាពិសេសក្នុងឆ្នាំ២០២០ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយកម្មវិធីជួបជុំដូចជាការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។
ឯកឧត្តម បានបញ្ជាក់ថា ៖
«ស្ថិតក្នុងបរិកានេះ យើងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំ បានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត។ បញ្ហានេះធ្វើឱ្យមានការអូសបន្លាយដល់ឆ្នាំ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ និងពន្យារពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត»
ទោះជាយ៉ាងណាក្តី ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យម នៅតែមានដំណើរការធម្មតា ព្រមទាំងមានសន្ទុះកើនឡើង ដោយទទួលបានការគាំទ្រតាមរយៈរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ទៅលើការចិញ្ចឹមត្រីអណ្តែង ឬកង្កែប ក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កង ក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រជាដើម។
ឯកឧត្តមបានអះអាងថា ៖
«នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និងការកកស្ទះផលផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួន បានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុកជាដើម ដើម្បីកាត់បន្ថយការកកស្ទះត្រី ធ្វើសមាហរណកម្មផលិតផលវារីវប្បកម្មកែច្នៃទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផលិតកម្ម»
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីរបាយការណ៍ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ដល់បច្ចុប្បន្ន ផលសរុបវារីវប្បកម្មទទួលបានមានចំនួន ១៥១ ៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២ កូន ។ ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ – ២០២៨»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2025
កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ - ២០២៨ ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យធុរកិច្ច
Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2025
Trump បានលើកឡើងថា ៖ «យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»
រយៈពេល ៣៥ឆ្នាំ ប្រទេសចិនបានផ្ដល់ជំនួយដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ប្រទេសសរុបជាទឹកប្រាក់ជិត៦ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/04/2025
ចិន ជាប្រទេសដែលផ្ដល់ជំនួយធំមួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាក់ស្ដែង ៣៥ឆ្នាំ ចិនបានផ្ដល់ជំនួយដល់កម្ពុជាជិត ៦ពាន់លានដុល្លារ