ក្រសួងពាណិជ្ជកម្មចិន តម្រូវឲ្យអ្នកលក់ទំនិញតាមអនឡាញប្រើភាសាផ្លូវការរបស់រដ្ឋ

បរទេស ៖ ក្រសួង​ពាណិជ្ជកម្ម​ចិន ​បាន​បោះពុម្ព​ផ្សាយ​នូវ​សេចក្តី​ណែនាំ​លម្អិត​​ជា​លើក​ដំបូង​ទៅលើបណ្តាអ្នកលក់ទំនិញតាមអនឡាញផ្ទាល់ (Live) ត្រូវតែមានការរៀបចំខ្លួនឲ្យបានសមរម្យរួមទាំងសម្លៀកបំពាក់ ជាពិសេសការនិយាយស្ដីត្រូវតែប្រើប្រាស់ភាសាចិនកុកងឺដែលជាភាសាផ្លូវការរបស់ជាតិជាចាំបាច់ ព្រមគ្នាជាមួយនឹងការត្រៀមច្បាប់​ថ្មី​ដែលនឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជា​សាធារណៈរ​ហូត​ដល់​ថ្ងៃទី២​ ខែ​កញ្ញា​ ខាងមុខនេះ។

តាមរយៈក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិនដដែលនេះ​ បានបញ្ជាក់​ថា​ អ្នកលក់ទំនិញ​ ឬបុគ្គល​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សាយ​លក់​​ផ្ទាល់តាមបណ្ដាញសង្គម​​របស់​ប្រទេស​ចិន​ ត្រូវ​តែ​និយាយ​ភាសា​ចិន​កុកងឺ​ និងស្លៀក​ពាក់​ឱ្យ​បាន​សមរម្យ​នៅ​ពេល​ពួក​គេ​លក់​ផលិត​ផល​តាម​អ៊ីនធើណេត​។

ជាការគួរឲ្យកត់សម្គាល់ ទី​ផ្សារ​តាម​រយៈការ​ផ្សាយ​ផ្ទាល់​នេះទទួល​បាន​ការ​ពេញ​និយម​ជាខ្លាំង ជាពិសេសក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ ដែលសូម្បីតែផលិតផលម៉ាក​ល្បីៗ​ ដូច​ជា ​L’Oreal,​ Nike​, Dyson និងផលិតផលផ្នែកចំណីអាហាររាប់រយមុខទៀតក៏ត្រូវបានលក់ ក៏ដូចជាការបញ្ជាទិញតាមអនឡាញដែរ។ ដោយឡែក​​អ្នក​ទិញ​ឥវ៉ាន់​អនឡាញ​ ហើយ​វេទិកា​ពាណិជ្ជកម្ម​ អេឡិច​ត្រូ​និក​ចិន​ ភាគ​ច្រើន​នាពេល​ឥឡូវ​នេះ​ផ្តល់​ជូន​ជម្រើស​ក្នុង​ការ​ទិញ ​និង​លក់​ផលិត​ផល​តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​អនឡាញដែរ​។

វិស័យនេះ​ទទួលបាន​ការ​ចាប់​អារម្មណ៍ និងទាមទារឲ្យមាន​កា​រស៊ើប​អង្កេត​ គឺ​កាល​ពី​ឆ្នាំ​មុន​ដោយ​អ្នកដើរ​ចូលចិត្ត​ទិញ​ឥវ៉ាន់​ និង​ម៉ាក​ផលិតផល​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​អ្នក​ផ្សាយ​ផ្ទាល់​មួយ​ចំនួន​ ថា​ផលិត​ក្លែង​បន្លំ​ដែល​ជំរុញ​ឱ្យ​និយតករ​អ៊ីនធឺណេតរបស់​ចិន​ប្រកាស​សេចក្តី​ព្រាង​ច្បាប់​នៅ​ខែ​វិច្ឆិកា​ខាងនេះ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2024

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»

ម៉ាឡេស៊ីកំពុងត្រៀមខ្លួនក្នុងការចូលរួមជាសមាជិកក្រុមប្រទេស BRICS

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

នាយករដ្ឋមន្រ្តីម៉ាឡាស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើងថា ម៉ាឡេស៊ីបានបានធ្វើការសម្រេចចិត្តក្នុងការចូលរួមជាមួយ BRICS ហើយនឹងដាក់នីតិវិធីជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈដែលកំពុងរង់ចាំលទ្ធផលចុងក្រោយពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង

អាជីវកម្មរាប់រយដកខ្លួនចេញពីទីផ្សាររុស្សី ប៉ុន្តែយីហោធំៗបន្តម៉ាកពាណិជ្ជកម្មក្នុងទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

Coca Cola បានបង្ហាញខ្លួនក្នុងទីផ្សាររុស្ស៊ីតាំងតែពីឆ្នាំ១៩៨០ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងមូស្គូ និងឆ្នាំ១៩៩០ នៅតាមហាង McDonald's

អ្នកជំនាញប្រាប់ពីរបៀបប្រើប្រាស់កម្ចី ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2024

អ្នកជំនាញហិរញ្ញវត្ថុប្រាប់ពីវិធីសាស្ត្រក្នុងការប្រើប្រាស់លុយកម្ចី ឬឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព ហើយវិធីសាស្ត្រទាំងនេះរួមមានការផ្តោតលើការប្រើប្រាស់កម្ចីឱ្យចំគោលដៅ

គម្រោង​វិនិយោគ​ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​​នៅខេត្ត​ព្រះសីហនុ​ទទួលបានការលើក​ទឹកចិត្តផ្នែកពន្ធដារ​ ៨ ​ចំណុច​សំខាន់ៗ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/06/2024

រាជរដ្ឋាភិបាល​បានលើកទឹកចិត្ត​ផ្នែកពន្ធដារ​ជាច្រើន​ដល់​វិនិយោគិនណាដែលមានបំណងមក​វិនិយោគ​នៅខេត្តព្រះសីហនុ ជាពិសេស​លើ​គម្រោងអគារ​ជាប់គាំង​

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ