ភ្នំពេញ ៖ ក្នុងករណីខកខានមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានទាន់ពេលវេលាកំណត់សម្រាប់ឆ្នាំជាប់ពន្ធនីមួយៗនោះទេ កម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋនឹងត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុង មាត្រា១៣១ និងមាត្រា១៣២ នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ១៩៩៧ ជាធរមាន។
១. ការធ្វេសប្រហែស
កម្មសិទ្ធិករត្រូវបង់ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង ១០ភាគរយ នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ បូកបន្ថែមការប្រាក់ ២ភាគរយ នៃចំនួនប្រាក់ពន្ធដែលបងខ្វះសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលប្រាក់ពន្ធខ្វះមិនទាន់បានបង។
២. ការធ្វេសប្រហែសធ្ងន់ធ្ងរ
ការមិនបង់ប្រាក់ពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយទទួលបានលិខិតជូនដំណឹង រំលឹកការទារបំណុលពន្ធ កម្មសិទ្ធិករត្រូវបង់ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង ២៥ភាគរយនៃប្រាក់ពន្ធដែលបង់ខ្វះ បូកបន្ថែមការប្រាក់ ២ភាគរយ នៃចំនួនប្រាក់ពន្ធដែលបងខ្វះសម្រាប់ខែនិមួយៗ ឬចំណែកនៃខែដែលប្រាក់ពន្ធខ្វះមិនទាន់បានបង់។
៣. ការកំណត់ពន្ធជាឯកតោភាគី
ការមិនមកប្រកាសបង់ពន្ធ ប្រាក់ពន្ធបន្ថែមស្មើ ៤០ភាគរយ នៃចំនួនប្រាក់ពន្ធ ដែលបង់ខ្វះ បូកបន្ថែមការប្រាក់ ២ភាគរយ នៃចំនួនប្រាក់ពន្ធដែលបងខ្វះសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលប្រាក់ ពន្ធខ្វះមិនទាន់បានបង់។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ tax on unsused land គឺជាប្រភេទពន្ធផ្ទាល់ដែលប្រមូលពីកម្មសិទ្ធិករដែលជាអ្នកកាន់កាប់ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យនោះ ហើយមានប័ណ្ណកម្មសិទ្ធិ ស្របតាមបទបញ្ញត្ដិនៃច្បាប់។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ ត្រូវបានបង្កើតឡើងដាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ