ការស្រាវជ្រាវ ៖ បញ្ហាបម្រែបម្រួលអាកាសធាតុបានក្លាយទៅជាប្រធានបទដ៏សំខាន់បំផុតសម្រាប់បណ្តាប្រទេសលើពិភពលោក ដើម្បីនាំគ្នាដោះស្រាយ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
តាមការសិក្សាបានបង្ហាញថា មានវិធីសាស្ត្រជាច្រើន ដែលពិភពលោកបាននាំគ្នាសម្រេចចិត្តក្នុងការអនុវត្តដើម្បីអាចកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុជាពិសេសការឡើងកំដៅនៃភពផែនដី ចំណែកឯធនធានធម្មជាតិក៏នឹងអាចត្រូវបានប្រើប្រាស់យ៉ាងសមស្រប និងសន្សំសំចៃផងដែរ ដូចជាការងាកមកបច្ចេកវិទ្យារថយន្តប្រើប្រាស់ថាមពលអគ្គសនី បច្ចេកវិទ្យាទាញយកថាមពលពីធម្មជាតិ ដើម្បីប្រើប្រាស់ក្នុងលក្ខណៈគ្រួសារជាដើម។
មួយក្នុងចំណោមវិធីសាស្ត្រខាងលើនេះ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា វិធីសាស្ត្រដែលបានជួយកាត់បន្ថយនូវផលប៉ះពាល់ដល់ភពផែនដី ក៏ដូចជាប៉ះពាល់ដល់ធនធានធម្មជាតិបានច្រើនបំផុតនោះ គឺវិធីនៃការធ្វើកសិកម្មតាមបែបបុព្វបុរសដូនតាដែលបន្សល់ទុកតាំងពីអតីតកាល។ ខាងក្រោមនេះគឺជាបច្ចេកទេស៤យ៉ាងដែលត្រូវបាន We Forum យកមកចុះផ្សាយ ដោយអះអាងថាជាបច្ចេកវិទ្យាកសិកម្មបែបបុរាណ ដែលអាចមានប្រសិទ្ធភាពក្នុងការជួយសន្សំសំចៃយ៉ាងខ្លាំងទៅដល់ភពផែនដី ជាពិសេសការកាត់បន្ថយនូវសម្ពាធកំដៅ៖
១.ប្រើប្រាស់សត្វទាជំនួសឲ្យការបាញ់ថ្នាំសំលាប់សត្វល្អិត ៖
នៅតំបន់មួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍បូករួមទាំងកម្ពុជាយើងផងដែរ សត្វទាត្រូវបានកសិករដាក់ឲ្យដើររកចំណីនៅវាលស្រែដែលច្រូតកាត់រួចរាល់ ពីព្រោះថាពួកវានឹងនាំគ្នាទៅស៊ីស្មៅ និងសត្វល្អិត ហើយជម្រុះលាមករបស់វានៅទីតាំងទាំងនោះ ដែលនឹងរលាយជ្រាបចូលក្នុងដី ក្លាយទៅជាជីដ៏មានជីជាតិសម្រាប់ដាំដុះទៅវិញ។ បច្ចេកទេសនេះ បានជួយកាត់បន្ថយក្នុងការប្រើប្រាស់ថ្នាំគីមីជាច្រើនតោនជារៀងរាល់ឆ្នាំ។
២.កាត់បន្ថយការរីករាលដាលនៃវាលខ្សាច់រហោស្ថាន ៖
នៅអាហ្វ្រិក មានវិធីសាស្ត្រមួយដែលត្រូវបានគេប្រើអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ដើម្បីអាចជួយឲ្យដំណាំរបស់ពួកគេនៅតែមានជីវិតនៅក្នុងអាកាសធាតុដ៏ក្តៅខ្លាំងបាននោះត្រូវបានហៅថា Zai ។ កសិករនាំគ្នាជីករណ្តៅប្រហែលជា ៣០សង់ទីម៉ែត្រលើដីដែលបែកក្រហែង ហើយចាក់បំពេញវិញជាមួយនឹងជីកំប៉ុស្តមុនពេលដែលដំណាំ និងដើមឈើនានាត្រូវបានដាក់ដាំ ហើយវិធីបានជួយឲ្យដំណាំដើមឈើរបស់ពួកគេអាចតស៊ូជាមួយនឹងអាកាសធាតុបានយ៉ាងល្អ
៣.Rammed Earth ដើម្បីសាងសង់លំនៅដ្ឋាន ៖
ជាវិធីសាស្ត្របុរាណដែលយើងអាចមើលឃើញជាក់ស្តែង សូម្បីតែកំផែងរបស់ប្រទេសចិន។ Rammed Earth មានភាពងាយស្រួល និងប្រើប្រាស់កម្លាំងមនុស្សតិច និងធនធានធម្មជាតិសុទ្ធសាធហើយមានតម្លៃធូរថ្លៃដោយការបញ្ចូលគ្នារវាងល្បាយដីឥដ្ឋ ដីស កំបោរ និងគ្រួសតូចៗ ហើយយកវាមកសាងសង់លំនៅដ្ឋានក៏បាន ធ្វើជាទីតាំងអគារបំពេញការងារក៏បាន ហើយវាអាចមានអាយុកាលច្រើនឆ្នាំលើសពីការរំពឹងទុក។
៤.ដុតព្រៃដើម្បីយកដីធ្វើកសិកម្ម ៖
ក្រុមអ្នករស់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនពីអតីតកាលបានប្រើប្រាស់បច្ចេកវិទ្យានេះដោយប្រុងប្រយ័ត្នបំផុតតាមរយៈការដុតព្រៃដែលមានកម្រិតហានិភ័យទាបដល់ការឆេះព្រៃទ្រង់ទ្រាយធំដើម្បីយកដីមកធ្វើដំណាំ។ វិធីនេះត្រូវបានអ្នកវិទ្យាសាស្ត្រមើលឃើញថាវាអាចជួយកាត់បន្ថយ និងគ្រប់គ្រងទៅដល់ហេតុការណ៍ឆេះព្រៃដោយធម្មជាតិផង និងដោយមនុស្សផង៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា
គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍