មជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Haun Yu តម្លៃ ៣០០លានដុល្លារសហការលក់ជាមួយក្រុមហ៊ុនអន្តរជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន Prince Haun Yu ដែលកំពុងវិនិយោគសាងសង់គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅកណ្តាលរាជធានីភ្នំពេញ បានចាប់ដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ PropNex Cambodia ដើម្បីចាប់ផ្តើមលក់គម្រោងរបស់ខ្លួន។

លោក Liu Guodong នាយកទីផ្សារក្រុមហ៊ុន Prince Haun Yu បានមានប្រសាសន៍ថា PropNex ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំនៅសឹង្ហបុរី និងបានចុះក្នុងបញ្ជីរផ្សារហ៊ុន ហើយបានឈានជើងចូលទីផ្សារកម្ពុជា ដែលបាន និងកំពុងបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលធ្វើឲ្យក្រុមហ៊ុននេះកាន់តែពង្រីកបានទំនុកចិត្តលើទីផ្សារ។

លោកបញ្ជាក់ថា ៖

«ការចាប់ដៃគូសហការនេះ ដោយសារលោកមានទំនុកចិត្តលើក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនមានវិជ្ជាជីវៈ និងមានបុគ្គលិកដែលមានជំនាញ និងការបណ្តុះបណ្តាលជាលក្ខណៈអាជីព។ នៅក្នុងដំណាក់កូវីដ១៩ មានវិស័យជាច្រើនបានរងផលប៉ះពាល់ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ វាអាចជាឱកាសមួយសម្រាប់អ្នកវិនិយោគយកផលចំណេញ។ អំឡុងពេលនេះអ្នកទិញមានសិទ្ធិអាទិភាពក្នុងការចរចាជាមួយអ្នកលក់ ក្នុងការទិញគម្រោងណាមួយដែលពួកគេពេញចិត្ត»

លោកបន្តថា ៖

«កត្តាដែលជំរុញឱ្យយើងបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើធៀបនឹងប្រទេសជិតខាង កម្ពុជាជាប្រទេសដែលទទួលបានផលចំណេញខ្ពស់ពីការវិនិយោគបើធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់»

លោក Alan Neo នាយកប្រតិបត្តក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា អាគារពាណិជ្ជកម្មភ្លោះ Prince Huan Yu បាននិងកំពុងក្លាយជាទស្សទាននៃការអភិវឌ្ឍថ្មីមួយនៅទីក្រុងភ្នំពេញ ដែលផ្តល់នូវជម្រើសដ៏ល្អសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មីៗ និងការទិញសំរាប់វិនិយោគយកផលចំណេញ ស្ថិត នៅទីតាំងល្អលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង ដែលជាតំបន់មានភាពរីកចម្រើនលឿន និងល្បីល្បាញជាងគេក្នុងចំណោមជនបរទេស ដែលមកធ្វើការនៅរាជធានីភ្នំពេញ។

លោកបន្តថា Prince Haun Yu ជាគម្រោងដែលមានការអភិវឌ្ឍន៍ចម្រុះ វាជាគម្រោង SOHO លើកដំបូងនៅក្រុងភ្នំពេញ ដែលផ្តល់ឲ្យអ្នកវិនិយោគប្រើប្រាស់ជាការិយាល័យធ្វើការ និងរស់នៅ ថែមទាំងមានផ្សារទំនើបកំពស់៥ជាន់ ទំហំ១៧,០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យអ្នកវិនិយោគអាចបើកហាងអាជីវកម្មជាច្រើនប្រភេទបាន។

លោក Alan Neo បានបន្តថា Prince Huan Yu ជាគម្រោងអាគារភ្លោះ ដែលបាន និងកំពុងសាងសង់យ៉ាងសកម្ម ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដែលរួមបញ្ចូលនូវការិយាល័យនិងខុនដូ (SOHO) ចំនួន៦០០យូនីត រួមបញ្ចួលនូវមជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ និងចំណតយានយន្តអាចផ្ទុកយានយន្តបាន៨៧៣ចំណត។

លោក Alan Neoបានបន្តថា ៖

«យើងមានជំនឿចិត្តថា ការលក់របស់យើងនឹងទទួលបានជោគជ័យ ដោយសារវាជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនដ៏ធំ ពួកគេបន្តសាងសង់ ទោះមានបញ្ហាវិបត្តិកូវីដ។ ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍសំរាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មី ធ្វើជាការិយាល័យនិងរស់នៅ ការបង់ប្រាក់ងាយស្រួលគ្មានការប្រាក់រយៈពេល៤ឆ្នាំ និងជាតំបន់ពោរពេញដោយភាពរសរវើក សម្រាប់ជីវិតប្រចាំថ្ងៃPrince Haun Yu កំពុងក្លាយជាLand Markថ្មីមួយសំរាប់រាជធានីភ្នំពេញ»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋកិច្ចថៃបែរជាមានសម្ពាធខ្លាំងដោយសាររោងចក្រចិន និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

សេដ្ឋកិច្ចថៃ កំពុងទទួលរងសំពាធ បន្ទាប់ពីមានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនី និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ក្រុមហ៊ុន SUN WAH សម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

ក្រុមហ៊ុន SUN WAH Cambodia បានសម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ការនាំចេញរបស់ចិនកើនឡើងក្នុងល្បឿនលឿន ៨,៦ ភាគរយ លើសពីការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

Financial Times បានលើកឡើងថា ការនាំចេញរបស់ប្រទេសចិនកើនឡើងក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បើទោះបីជាមានភាពតានតឹងកើនឡើងជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមជាង២១ម៉ឺនដុល្លារអាម៉េរិក តែមានថ្ងៃខ្លះបានហក់ឡើងដល់ជាងកន្លះលានដុល្លារ និងប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ការចុះបញ្ជីយានយន្តអគ្គិសនីដែលជានិន្នាការថ្មី មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់

រយៈពេល ៥ខែ ដើមឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិសរុបជាង ១២លាន ៦សែននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ទេសចរអន្តរជាតិជាង២លាន៦សែននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៤ ខណៈទេសចរក្នុងស្រុកមានចំនួន ១០,៦៨៨,០៧៣ នាក់

ក្រសួងកសិកម្ម និងសហគ្រិនខ្មែរ គាំទ្រគោលនយោបាយអាទិភាព«សហគមន៍កសិកម្មទំនើប»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ក្រសួងកសិកម្ម និង សហគ្រិនខ្មែរ បានចុះ MoU ជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឱ្យរស់រវើក

យុទ្ធនាការ «ការទុកដាក់ និងការញែកសំរាម» នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាតតាមដងវីថី និងទីសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2024

យុទ្ធនាការ «ការទុកដាក់ និង ការញែកសំរាម» នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាតនៅតាមដងវីថី និងទីសាធារណៈគ្មានសំរាម