បរទេស ៖ MCi ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់អូស្ត្រាលីបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមួយរយៈពេលចុងក្រោយនេះដោយសារភាពជោគជ័យរបស់ខ្លួនក្នុងការប្រើប្រាស់បច្ចេកទេសថ្មីមួយដែលអាចចូលរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។
បច្ចេកទេសថ្មីដែលត្រូវបានដាក់ឈ្មោះថា Mineral Carbonation ឬហៅថាផលិតរ៉ែកាបូនតាមរយៈការទាញយកឧស្ម័នកាបូនិកដែលត្រូវបានសាយភាយចេញពីសកម្មភាពឧស្សាហកម្មយកទៅបញ្ចូលគ្នាជាមួយនឹងដុំថ្ម ដើម្បីអាចផលិតបានទៅវត្ថុធាតុដើមម្យ៉ាងអាចប្រើប្រាស់ជំនួសស៊ីម៉ង់ត៍ក្នុងវិស័យសាងសង់បាន។
តាមការពន្យល់របស់អ្នកជំនាញរបស់ MCi បានឲ្យដឹងដែរថា តាមពិតទៅមនុស្សនៅលើផែនដីរបស់យើងគឺជាអ្នកដែលបានប្រើប្រាស់វិធីនេះមុនគេអស់រយៈពេលរាប់លានឆ្នាំមកហើយ ប៉ុន្តែដំណើរការផលិតនេះគឺទាមទារពេលវេលារាប់លានឆ្នាំទម្រាំអាចផលិតជារ៉ែកាបូនបែបនេះ។ មន្ត្រីជំនាញនោះបានពន្យល់លំអិតបែបនេះថា ភពផែនដីបានស្រូបយកឧស្ម័នកាបូនិក ហើយក៏រក្សាវាទុកបានយ៉ាងល្អ និងរឹងម៉ាំផងដែរ ជាក់ស្តែងដូចជាច្រាំងថ្មីដ៏ល្បី Cliff of Dover ជាដើម។
ដំណើរការនៃការផលិតនេះបានយកលំនាំគំរូតាមភពផែនដី ដែលបានប្រើប្រាស់ពេលវេលាយូរមកជាបច្ចេកវិទ្យាថ្មីដែលអាចចំណាយពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះដែលអាចទាញយកឧស្ម័នកាបូនិកទៅជាវត្ថុធាតុដ៏មានអត្ថប្រយោជន៍មួយ។
បច្ចេកទេសថ្មីនេះបានផ្តល់នូវភាពចាំបាច់ធំៗចំនួន២សំខាន់ៗគឺទាំងការទប់ស្កាត់ឧស្ម័នកាបូនិកមិនឲ្យហោះទៅដល់ស្រទាប់បរិយាកាសនៃភពផែនដីផង និងទី២ប្រើប្រាស់វាជាវត្ថុធាតុដើមដែលអាចប្រើជំនួសនូវសកម្មភាពធ្វើឧស្សាហកម្មខ្នាតធំសម្រាប់ផលិតស៊ីម៉ង់ត៍ដែលបច្ចុប្បន្នវាកំពុងបង្កើតការបំពុលបរិយាកាសដល់ទៅ៨ភាគរយនៃការបំពុលអាកាសនៅទូទាំងសកលលោកផងដែរ។
តាមផែនការ MCi គ្រោងនឹងផលិតឧស្ម័នប្រមាណជា១ពាន់លានតោនទៅជាវត្ថុធាតុដើមនេះ ខណៈដែលឧស្ម័នកាបូនិកនេះកំពុងត្រូវបានអភិវឌ្ឍ និងស្រាវជ្រាវយ៉ាងទូលាយដើម្បីផលិតទៅជាថាមពលកើតឡើងវិញជាច្រើនមុខទៀត ដូចជាផ្លាស្ទិកព្រមទាំងសាំងផងនោះ អ្នកជំនាញជឿជាក់ថាត្រឹមឆ្នាំ២០៣០ប៉ុណ្ណោះ ទីផ្សារនេះនឹងអាចមានទំហំរហូតទៅដល់៦ទ្រីលានដុល្លារដែលនឹងក្លាយជាអ្នកត្រួសត្រាយដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចសកលលោកក្នុងការងាកទៅប្រើប្រាស់បច្ចេកវិទ្យាកែច្នៃសំណល់ជាវត្ថុប្រើប្រាស់ចាំបាច់ឡើងវិញបន្តបន្ទាប់ទៀត៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់