ចំណេះដឹង ៖ ផ្នត់គំនិតរបស់ក្មេងៗច្បាស់ណាស់ថា គឺមានឥទ្ធិពលដែលបន្តពីឪពុកម្តាយ ឬអាណាព្យាបាល។ ក្នុងនាមជាអ្នកតម្រង់ផ្លូវដល់កូនៗ គ្មានពាក្យថាលឿនពេកនោះទេក្នុងការចាប់ផ្តើមបង្រៀនកូនរបស់អ្នកអំពីររបៀបសន្សំប្រាក់ និងចំណាយប្រកបដោយការទទួលខុសត្រូវ។
លោកស្រី Erin McCullen ប្រធានផ្នែកប្រាក់បញ្ញើរបស់ធនាគារអាមេរិកបានមានប្រសាសន៍ថា ក្នុងនាមជាឪពុកម្តាយ ការងារចម្បងគឺរៀបចំកូនឱ្យទទួលបានជោគជ័យ។ ការផ្តល់ឱ្យកូនៗនូវមូលដ្ឋានគ្រឹះនៃជំនាញហិរញ្ញវត្ថុ ដូចជាការធ្វើគម្រោងថវិកា និងការសន្សំ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឱ្យពួកគេលូតលាស់ទៅជាមនុស្សពេញវ័យប្រកបដោយសមត្ថភាព ហើយអាចផ្តោតអារម្មណ៍លើអ្វីៗដែលពួកគេចូលចិត្ត ។
ខាងក្រោមនេះជាគន្លឹះ និងចំណេះដឹងហិរញ្ញវត្ថុខ្លះៗដែលលោកស្រីបានណែនាំដល់ឪពុកម្តាយក្នុងការបង្រៀនកូន៖
១.បង្កើតគម្រោងថវិកា ៖ ការរៀបចំគម្រោងថវិកា គឺជាជំនាញសំខាន់ដែលត្រូវប្រើពេញមួយជីវិត។ ការបង្រៀនមនុស្សវ័យក្មេង ឬវ័យជំទង់ពីរបៀបរៀបចំគម្រោងថវិកាអាចជួយពួកគេឲ្យរៀបចំផែនការចំណាយ សន្សំប្រាក់ បង្កើតគោលដៅ និងដោះស្រាយបញ្ហាកង្វល់ហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។
យោងតាមការស្ទង់មតិរបស់ធនាគារអាមេរិក ជនជាតិអាមេរិកចំនួន ៥២% បាននិយាយថាពួកគេមិនបានចាប់ផ្តើមរៀបចំគម្រោងថវិកាទេ មុនពេលពួកគេចាប់ផ្តើមការងារពេញម៉ោងដំបូងរបស់ខ្លួន។ ប្រសិនបើកូនៗរបស់អ្នកនៅក្មេង ពួកគេទំនងជាមិនមានប្រាក់ចំណូលថេរទេ ប៉ុន្តែអ្នកនៅតែអាចជួយពួកគេអនុវត្តគម្រោងថវិកាដោយមានប្រាក់ឧបត្ថម្ភ ឬអំណោយពីសាច់ញាតិ ឬមិត្តភក្តិ។ និយាយឲ្យសាមញ្ញគឺបង្រៀនពួកគេឱ្យចេះតាមដានប្រាក់ដែលពួកគេទទួលបាន ហើយបែងចែកវាទៅជាប្រភេទចំណាយពេលនេះ និងពេលក្រោយ ហើយនៅពេលកូនរបស់អ្នកធំពេញវ័យ អ្នកអាចឲ្យពួកគេចូលរួមតាមដានការចំណាយដូចជាថ្លៃផ្ទះ សម្ភារៈប្រើប្រាស់ និងគ្រឿងទេសម្ហូបអាហារជាដើម។ នៅពេលពួកគេចាប់មានចំណូលខ្លួនឯង ពួកគេនឹងដឹងថាត្រូវចំណាយចាំបាច់លើការរស់នៅអស់ប៉ុណ្ណា និងនៅសល់ប្រាក់ប៉ុណ្ណា។
២. សន្សំលុយជាប្រចាំ និងទៀងទាត់ ៖ វាមិនដែលឆាប់ពេកទេក្នុងការបើកគណនីសន្សំប្រាក់។ ទោះបីជាកូនរបស់អ្នកមិនទាន់មានវិក្កយប័ត្រត្រូវបង់ ឬកាតព្វកិច្ចហិរញ្ញវត្ថុក៏ដោយ អ្នកគួរបង្រៀនពួកគេឱ្យទុកលុយខ្លះពីប្រាក់ឧបត្ថម្ភរបស់ពួកគេ ឬសូម្បីតែអំណោយពីគ្រួសារ ឬមិត្តភក្តិ។ ការធ្វើបែបនេះអាចជួយពួកគេអភិវឌ្ឍទម្លាប់នៃការសន្សំប្រាក់ មិនថាតិចក្តី ឬច្រើនក្តី។
៣. ធ្វើបញ្ជីត្រួតពិនិត្យហិរញ្ញវត្ថុ ៖ និសិ្សតភាគច្រើននៅពេលជិតបញ្ចប់ការសិក្សាទើបគិតគូរពីគម្រោងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលពួកគេនឹងចាប់ផ្តើមផ្លាស់ប្តូរពីជីវិតនិស្សិតទៅជាជីវិតការងារក្នុងពេលដ៏ខ្លីខាងមុខ។ វិធីមួយក្នុងការជួយពួកគេឱ្យត្រៀមខ្លួនបានល្អគឺត្រូវណែនាំឲ្យពួកគេរៀនរៀបចំបញ្ជីរាយសកម្មភាពនូវអ្វីដែលត្រូវធ្វើមុនពេលបញ្ចប់ការសិក្សា។ បញ្ជីនេះអាចរួមបញ្ចូលទាំងការបង្កើតគម្រោងថវិកា ការបើកគណនីសន្សំសម្រាប់ចាប់ផ្តើមសន្សំទុកប្រាក់ពីប្រាក់ខែនាពេលអនាគត ឬណាត់ជួបជាមួយអ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុដើម្បីពិភាក្សាអំពីដំណើរផ្លាស់ប្តូរនិងត្រៀមខ្លួនសម្រាប់ពេលអនាគត។
៤. បញ្ជាក់ពីសារៈសំខាន់នៃឥណទានមានសុវត្ថិភាព ៖ វ័យជំទង់គឺជាពេលវេលាដ៏ល្អក្នុងការចាប់ផ្តើមបង្កើតកសាងប្រវត្តិឥណទាន ពីព្រោះការបង្កើតប្រវត្តិឥណទានល្អត្រូវការពេលវេលាច្រើន។ ការបង្កើតប្រវត្តិឥណទានតាំងពីវ័យក្មេងអាចជួយត្រួសត្រាយផ្លូវសម្រាប់ការទិញទំនិញធំៗ ព្រោះឥណទានជះឥទ្ធិពលដល់ការរៀបចំការរស់នៅនាពេលអនាគត ដូចជាលទ្ធភាពក្នុងការទិញផ្ទះ ទិញរថយន្ត និងសូម្បីតែឱកាសការងារល្អ។ ឪពុកម្តាយគួរបង្រៀនកូនៗអំពីជំហានដែលពួកគេអាចធ្វើបានដើម្បីចាប់ផ្តើមបង្កើតប្រវត្តិឥណទានល្អ ដូចជាការរៀបចំផែនការនៃការប្រើប្រាស់កាតឥណទានរបស់ពួកគេ ដោយកុំចំណាយលើសមត្ថភាព និងទូទាត់វិក្កយប័ត្រកាតឥណទានឲ្យទាន់ពេលវេលា។
ប្រភព៖ WideBread
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ប៉ូឡូញ ផ្តើមចរចាទិញឧបករណ៍បាញ់គ្រាប់រ៉ូក្កែតទំនើបរបស់អាមេរិក HIMARS ជាង១០០គ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2024
ក្រុមហ៊ុនជំនាញផលិតអាវុធក្នុងស្រុក WB របស់ប៉ូឡូញ កំពុងសហការគ្នាជាមួយក្រុមហ៊ុនជំនាញផលិតអាវុធរបស់កូរ៉េខាងត្បូង Hanwha Aerospace ដើម្បីផលិតឧបករណ៍បាញ់គ្រាប់រ៉ូក្កែត
តាមដានព្រឹត្តិការណ៍ ៖ តើតម្លៃទំនិញ និងការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកអាចមានភាពធូរស្រាលកម្រិតណា ក្រោយជ័យជម្នះរវាងលោក Trump និង លោកស្រី Harris
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2024
លោក Trump ធ្លាប់បានសន្យាថា នឹងដាក់ពន្ធឲ្យបានតឹងរឹងចាប់ពី១០ទៅ២០ភាគរយទៅលើការនាំចូលទំនិញទាំងអស់ ដែលអាចជួយបង្កើនតម្លៃទំនិញផលិតនៅក្នុងស្រុក