ភ្នំពេញ ៖ ស្របពេលដែលកម្ពុជាកំពុងពង្រឹងកិច្ចការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កើតឱកាសការងារក្នុងស្រុកជាបន្តបន្ទាប់នោះ ក៏មានប្រជាពលរដ្ឋមួយចំនួននៅតែមានទំនោរធ្វើចំណាកស្រុកទៅតាមបណ្ដាប្រទេសជិតខាងក្នុងគោលបំណងបង្កើនលទ្ធភាពក្នុងការស្វែងរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកជំនាញសេដ្ឋកិច្ចប្រចាំរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានធ្វើការបកស្រាយពីភាពខុសគ្នារវាងឱកាសនៃការទទួលបានការងារនៅក្នុងស្រុក និងការចេញទៅបម្រើការងារជាពលករនៅក្រៅប្រទេស ដែលមានទាំងឱកាសទទួលបានចំណូលច្រើន និងភាពប្រឈមសុវត្ថិភាពដែលរស់នៅឆ្ងាយពីគ្រួសារ ហើយកត្តាទាំង២នេះក៏ជាដើមចមដែលប៉ះពាល់ដល់តម្លៃនៃផលិតផលក្នុងស្រុកផងដែរ។
លោកបណ្ឌិតបញ្ជាក់ថា ការធ្វើចំណាកស្រុកគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ព្រោះបន្ទាប់ពីពួកគេសម្រេចចិត្តហើយ ពួកគេអាចនឹងត្រូវប្រឈមនឹងបញ្ហានានាជាយថាហេតុ ហើយពួកគេមិនអាចស្វែងរកជំនួយពីគ្រួសារ បងប្អូនដូចកាលដែលពួកគេនៅទីមាតុភូមិនោះទេ។ ដូច្នេះ ប្រសិនបើពលរដ្ឋណាម្នាក់បានសម្រេចចិត្តហើយ ពួកគេច្បាស់ជាសម្រេចជាមួយការប្ដេជ្ញាចិត្តខ្ពស់។
លោកថា ទង្វើបែបនេះជាញឹកញាប់នឹងធ្វើឲ្យលំហូរពលកម្មដែលមានផលិតភាពការងារល្អរបស់កម្ពុជាហូរទៅកាន់ក្រៅប្រទេសអស់ ហើយកម្លាំងពលកម្មកម្រិតទាបក្នុងស្រុកប្រឈមជាមួយនឹងការកើនឡើងថ្លៃដើមនៃផលិតផលក្នុងស្រុកដែលមិនអាចប្រកួតប្រជែងឈ្នះជាមួយនឹងទំនិញនាំចូលពីក្រៅប្រទេសបាន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា ៖
«កាលណាដែលកម្លាំងល្អទាំងនោះហូរចេញទៅក្រៅប្រទេសអស់ កម្លាំងដែលនៅ សល់ភាគច្រើនច្បាស់ជាកម្លាំងដែលមានផលិតភាពទាប ហើយកាលណាក្នុងស្រុកមានផលិតភាព ពលកម្មទាប ដំណើរការនៃការផលិតក៏យឺត។ នៅខណៈពេលដែលផលិតផលដែលមានតម្លៃថោកហូរចូលមកកម្ពុជាច្រើន ឯផលិតផលក្នុងស្រុកដែលផលិតបានតិចតួច មានតម្លៃថ្លៃ ប្រជាជនច្បាស់ណាស់នឹងជ្រើសរើសយកផលិតផលនាំចូលដោយមើលរំលងផលិតផលក្នុងស្រុកមិនខាន»
លោកថា នេះអាចជាផលអាក្រក់ជះមកលើសេដ្ឋកិច្ចកម្ពុជា នៅពេលដែលគោលនយោបាយថ្នាក់ជាតិសម្រាប់ការគាំទ្រការបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនមាន ធ្វើឲ្យលំហូរកម្លាំងពលកម្មចេះតែបន្តហូរចេញដោយគ្មានវិធានការទប់ស្កាត់។ ក្នុងករណីនេះ រដ្ឋត្រូវការគោលនយោបាយមួយដើម្បីទប់កម្លាំងពលកម្មល្អ ឬកម្លាំងជំនាញចាកចេញ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន