ភ្នំពេញ ៖ នៅក្នុងស្ថានភាពនៃការរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឲ្យវិស័យទេសចរណ៍ជាសកលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសសម្រាប់សេវាកម្មនៃសណ្ឋាគារ រហូតដល់មានការប្រកាសក្ស័យធនជាបន្តបន្ទាប់។
ជាមួយគ្នានេះ បណ្តាម្ចាស់សណ្ឋាគារមួយចំនួនបានរិះគិតបង្កើតផលិតផលថ្មីដែលពាក់ព័ន្ធក្នុងគោលបំណងអាចទទួលបានចំណូល ដែលក្នុងនោះអាជីវកម្មប្រភេទកូនកាត់ថ្មី ឬ Hybrid ត្រូវបានក្លាយជាជម្រើស ដើម្បីស្រោចស្រង់ជីវិតអាជីវកម្មរបស់ខ្លួននៅក្នុងវិស័យដែលកំពុងទទួលរងនូវសម្ពាធមួយនេះ។ ជាក់ស្តែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ យីហោសណ្ឋាគារដ៏ល្បី Raffles Le Royal ប្រចាំកម្ពុជា បានប្រកាសដំណើរការសេវាកម្មថ្មីរបស់ខ្លួន ជាមួយនឹងអាជីវកម្មបែប Hybrid ផ្តោតសំខាន់ទៅលើសេវាកម្មស្នាក់សម្រាប់ភ្ញៀវធ្វើចត្តាឡីស័ក ASQ (alternative state quarantine) រយៈពេល១៤ថ្ងៃដែលតម្រូវដោយរដ្ឋាភិបាល ។
អគារនៅផ្នែកខាងជើងក្នុងបរិវេណសណ្ឋាគារ Raffles Le Royal ត្រូវបានរៀបចំសម្រាប់សេវាកម្មថ្មីនេះ។ គ្រប់បន្ទប់ដែលប្រើប្រាស់សម្រាប់ ASQ ជាបន្ទប់ដែលបែរមុខទៅរកអាងហែលទឹក ហើយគ្រប់ភ្ញៀវដែលស្នាក់នៅទីនេះនឹងទទួលបាននូវសេវាកម្មដឹកជញ្ជូនដោយផ្ទាល់ពីអាកាសយានដ្ឋានដោយមិនគិតថ្លៃ។ បន្ថែមពីនេះ សម្រាប់សេវាកម្មម្ហូបអាហារ៣ពេលព្រមទាំងសេវាកម្មត្រួតពិនិត្យសុខភាព និងព្យាបាល២៤ម៉ោង ក៏ដូចជាសេវាកម្មធ្វើតេស្តរកវិរុសកូវីដ PCR Test ផងដែរត្រូវបានបូកបញ្ចូល។ក្រៅពីនោះសណ្ឋាគារមួយនេះក៏បានបន្ថែមុខងារផ្សេងទៀតដែលអនុញ្ញាតឲ្យភ្ញៀវអាចធ្វើការជ្រើសយកសេវាកម្មផ្សេងៗបន្ថែមតាមរយៈបច្ចេកវិទ្យាឌីជីថល ឬអនឡាញ ដោយមិនចាំបាច់ជួបគ្នាផ្ទាល់នោះឡើយ (contactless in-room) ផងដែរ។
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ – ២០២៨»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2025
កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ - ២០២៨ ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យធុរកិច្ច
Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2025
Trump បានលើកឡើងថា ៖ «យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»
រយៈពេល ៣៥ឆ្នាំ ប្រទេសចិនបានផ្ដល់ជំនួយដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ប្រទេសសរុបជាទឹកប្រាក់ជិត៦ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/04/2025
ចិន ជាប្រទេសដែលផ្ដល់ជំនួយធំមួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាក់ស្ដែង ៣៥ឆ្នាំ ចិនបានផ្ដល់ជំនួយដល់កម្ពុជាជិត ៦ពាន់លានដុល្លារ