អូស្ត្រាលី គាំទ្រកម្ពុជាក្នុងការគ្រប់គ្រង និងការពារបរិស្ថាន

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានបង្ហាញពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមគ្រប់គ្រង ថែរក្សាបរិស្ថានតាមរយៈកម្មវិធីនានា រួមជាមួយនឹងកិច្ចអភិវឌ្ឍប្រទេសជាតិតាមរយៈការចាប់យកកាលានុវត្តភាព ដោយការវិនិយោគនៅក្នុងវិស័យសំខាន់ៗដើម្បីគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋាភិបាលប្រទេស​អូស្ត្រាលីបាន​ផ្តួចផ្តើម​ឱ្យមានកិច្ច​ពិភាក្សាគ្នាអំពី​ការផលិត​អគ្គិសនីដោយ​ប្រើប្រាស់​ឧស្ម័នអ៊ីដ្រូសែន​នៅក្នុងសន្និបាត​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ជា​ជម្រើស​មួយដ៏​ប្រសើរសម្រាប់​លើកកម្ពស់ផែនការ​កាត់បន្ថយការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ឱ្យនៅ​កម្រិត​សូន្យនៅ​ឆ្នាំ២០៥០។

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ក្នុងកិច្ចជំនួបពិភាក្សា​ការងារជាមួយ​លោក James Larsen អ្នកសម្របសម្រួល​កិច្ចការ ប្រែប្រួល​អាកាសធាតុ និង​លោក Pablo Kang ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលីប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃដើមសប្ដាហ៍ដោយបាន​សម្តែង​នូវ​ស្វាគមន៍ចំពោះ​ការលើកឡើងរបស់​ភាគី​អូស្ត្រាលី ក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហា​បរិស្ថាន​សកល​។​

ឯកឧត្តមបានមានប្រសាសន៍ថា ៖

«បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុង​ចាប់យកកាលានុវត្តភាព តាមរយៈ​ការវិនិយោគ​ចម្បងៗនៅក្នុងវិស័យមួយចំនួន​ដែល​អាចជំរុញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចបាន​ឆាប់រហ័ស ក្រោមសុខសន្តិភាពដែលជា​កត្តា​​មិនអាច​ខ្វះ​បាន រួមជាមួយនឹងការ​គ្រប់គ្រង​បរិស្ថាន​ ការ​ដោះស្រាយបញ្ហា​ការប្រែប្រួលអាកាសធាតុ និង​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​​​»


នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ក៏បាន​លើក​នូវ​សំណើចំនួនពីរ រួមមាន​៖ ទី​១- បង្កើត​មជ្ឈមណ្ឌល​ចែករំលែកព័ត៌មាន អំពី​ថាមពល​ឧស្ម័នអ៊ីដ្រូសែន ដោយមាន​ការចូលរួមពី​ក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សា​ស្រាវជ្រាវរបស់​ប្រទេស​កម្ពុជា និង​ប្រទេស​អូស្ត្រាលី និង​ទី​២-​បង្កើតឱ្យមាន​ផែនទី​បង្ហាញផ្លូវក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ចរវាង​កម្ពុជា និង​អូស្ត្រាលី​។

លោក James Larsen អ្នកសម្របសម្រួលកិច្ចការ​ប្រែប្រួល​អាកាសធាតុ​បានលើកឡើងថា ប្រទេស​អូស្ត្រាលីបានផ្តល់​ការគាំទ្រ​ជាច្រើនដល់​បណ្តា​ប្រទេស តាម​ដង​ទន្លេមេគង្គ រួមមាន ប្រទេស​កម្ពុជាក្នុងការ​គ្រប់គ្រង​ធនធានទឹក និង​ការអប់រំបរិស្ថាន​។ ប្រទេស​អូស្ត្រាលីបាន​ផ្តួចផ្តើម​ឱ្យមានកិច្ច​ពិភាក្សាគ្នាអំពី​ការផលិត​អគ្គិសនី ដោយ​ប្រើប្រាស់​ឧស្ម័នអ៊ីដ្រូសែន​នៅក្នុងសន្និបាត​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ជា​ជម្រើស​មួយដ៏​ប្រសើរសម្រាប់​លើកកម្ពស់ផែនការ​កាត់បន្ថយការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ឱ្យនៅ​កម្រិត​សូន្យនៅ​ឆ្នាំ២០៥០។​

គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំពិភាក្សាបាន​ផ្តោត​សំខាន់លើ​ទស្សនៈវិស័យរបស់​ប្រទេស​អូស្ត្រាលី និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​សន្និបាតសហប្រជាជាតិលើក​ទី​២៦ស្តីពី​ការប្រែប្រួលអាកាសធាតុ​។ ​ចំពោះ​សន្និ​បាតសហប្រជាជាតិលើក​ទី​២៦ ស្តីពី​ការប្រែប្រួលអាកាសធាតុប្រទេស​អូស្ត្រាលីគាំទ្រ​ដល់​ចក្រភព​អង់គ្លេសក្នុង​ការរៀបចំ​កិច្ចប្រជុំទល់មុខ​គ្នា ដែល​ផ្តល់ឱកាស​ដល់គ្រប់​រដ្ឋ​ជា​សមាជិកបាន​ជជែក​គ្នាដោយផ្ទាល់​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នំបញ្ចុកកំប៉ុង ជាអាហារកែច្នៃថ្មី ប្លែក បង្កើតឡើងដោយកូនខ្មែរ និងកំពុងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2024

កូនខ្មែរមួយរូបដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េ បានកែច្នៃ និងផលិតជានំបញ្ចុកកំប៉ុង រួមជាមួយនឹងល្បោយជាប្រភេទបន្លែក្រៀម ដែលមានរសជាតិឆ្ងាញ់ ងាយស្រួលចម្អិន អាចរក្សាទុកបានយូរ

ខេត្តចំនួន៦ ទាក់ទាញបានគម្រោងវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ខេត្តចំនួន៦ទាក់ទាញបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងផ្សេងៗដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗ៤ ខណៈផលិតផលក្នុងស្រុកសរុបមានជិត៤ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាព

អ្នកអភិវឌ្ឍន៍​ផ្សារទំនើប គួរ​សិក្សា​ពីទីផ្សារ​ឱ្យបានច្បាស់មុន​ចាប់ផ្ដើម​គម្រោង​ថ្មីៗ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/10/2024

ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិយោគលើ​ផ្សារទំនើប​​កម្រិតមធ្យម និងបែបសហគមន៍ បានកើនឡើងគួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅរាជធានីភ្នំពេញ

ចិន ដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ចិនបានសងសឹកទៅលើសហភាពអឺរ៉ុបតាមរយៈការកំណត់ និងដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុបបន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ និងដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។

ធនាគារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចពោះកម្ចីក្រៅផ្លូវការ និងការដាក់លុយវិនិយោគដើម្បីទទួលបានការប្រាក់ខ្ពស់ ដើម្បីកុំធ្លាក់ចូលក្នុងអន្ទាក់បំណុល និងការបោកប្រាស់ពីសំណាក់ជនខិលខូច

ចេតនាទុច្ចរិតគេចវ៉េសមិនផ្ទេរប្រាក់ត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បញ្ជាក់ថា ការមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចមហាយក្សចិន នឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយបន្តជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រទេសអភិវឌ្ឍផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីខាងកើត

វិធីសាស្ត្រងាយៗដើម្បីទប់ចិត្តមិនឱ្យចាយវាយលើសខ្ទង់ និងបង្កើនការសន្សំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ជំហានដំបូងដើម្បីកុំឱ្យប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃ ពេលបានចំណូលមក គឺត្រូវដកទុកមួយចំណែកសម្រាប់ចំណាយចាំបាច់ដូចជា ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងថ្លៃម្ហូបអាហារជាដើម។

សង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2024

ភាពតានតឹងកាន់តែខ្លាំងឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល