ការចុះបញ្ជីអាជីវកម្មតាមអនឡាញពីវិស័យសំណង់ និងអចលនវត្ថុមានទំហំទុនជាង ១,២ ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្រុមហ៊ុនក្នុងវិស័យសំណង់ និងសកម្មភាពអចលនវត្ថុមានទំហំដើមទុនជាង ១,២ ពាន់លានដុល្លារក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរបាយការណ៍ បានឱ្យដឹងទៀតថា ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម បានដំណើរការឥតដាច់ និងបានអនុញ្ញាតឱ្យធុរជនអាចធ្វើការស្នើសុំការចុះបញ្ជីអាជីវកម្មគ្រប់ពេលវេលា និងទីកន្លែង ហើយគិតត្រឹមថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២១ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ មានចំនួនសរុបដល់ទៅ ៧ ៧១៥ និង មានដើមទុន សរុបស្មើជិត ៣ ពាន់លានដុល្លារអាមេរិក ។

វិស័យ ៥ ដែលមានទំហំដើមទុនធំជាងគេ ក្នុងការចុះបញ្ជីតាមប្រព័ន្ធ រួមមាន(១)-សំណង់ មានចំនួន ២៥,៣២ភាគរយ  (២)-អាហរ័ណ នីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ មានចំនួន ១៦.៤៤ ភាគរយ (៣)-សកម្មភាពអចលនវត្ថុ មានចំនួន ១៥,៥៣ ភាគរយ  (៤)-កម្មន្តសាល មានចំនួន ១៤,៣ និង (៥)-សកម្មភាពហិរញ្ញវត្ថុ និង ធានារ៉ាប់រង មានចំនួន ៨,២២ ភាគរយ។

ដើមទុន ២៥,៣២ ភាគរយរបស់វិស័យសំណង់នៃទំហំដើមទុនសរុបក្នុងការចុះបញ្ជីតាមអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានស្មើនឹងប្រមាណ ៧៥៩.៦ លានដុល្លារ និង១៥,៥៣ ភាគរយនៃសកម្មភាពអចលនវត្ថុ ស្មើនឹងប្រមាណ ៤៦៥ លានដុល្លារ ដូច្នេះទំហំទុនទាំងវិស័យសំណង់ និងអចលនវត្ថុសរុបស្មើនឹង ១ ២២៥,២ លានដុល្លារក្នុងរយៈពេលជាង ១ កន្លងមកនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានិរន្តរភាពសកម្មភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិនៃជំងឺកូវីដ-១៩។

លោកបានឱ្យដឹងទៀតថា ជាក់ស្តែង នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មន្ត្រី បុគ្គលិក-និយោជិតត្រូវបានអនុញ្ញាតឱ្យធ្វើការងារពីផ្ទះ ហើយការធ្វើដំណើររបស់ប្រជាជនក៏ត្រូវបានរឹតត្បិតផងដែរ។

លោកបានឱ្យដឹងទៀតថា ៖

« ប្រព័ន្ធនេះត្រូវបានរៀបចំឡើងមានលក្ខណៈអនឡាញទាំងស្រុង ហើយយន្តការគាំទ្រក៏ធ្វើឡើងតាមអនឡាញផងដែរនោះ ធុរជន នៅតែបន្តស្នើសុំការចុះបញ្ជីពីផ្ទះបានស្របពេលដែលយន្តការគាំទ្រ និងត្រួតពិនិត្យសំណើដោយមន្ត្រីរដ្ឋាភិបាលក៏នៅតែបន្តបានដូចប្រក្រតី»

លោកបានបន្តថា សមិទ្ធផលទាំងនេះបានគូសរំលេចបន្ថែមនូវសារៈសំខាន់ និងភាពចាំបាច់នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់គាំទ្រដល់ការផ្ដល់សេវាសាធារណៈ ជាពិសេសក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

ធនាគារជាតិនៃប្រទេសឆេក ក្លាយជាធនគារកណ្តាលដំបូងគេបំផុតនៅអឺរ៉ុបដែលវិនិយោគទៅលើលុយគ្រីបតូក្នុងទំហំច្រើនពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2025

ធនាគារជាតិនៃប្រទេសឆេក ក្លាយជាធនគារកណ្តាលដំបូងគេបំផុតនៅអឺរ៉ុបដែលវិនិយោគទៅលើលុយគ្រីបតូក្នុងទំហំច្រើនពាន់លានដុល្លារ

គម្រោង CAPFISH-Capture គាំទ្រហិរញ្ញវត្ថុសម្រាប់ការវិនិយោគវិស័យជលផលកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2025

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture គាំទ្រហិរញ្ញវត្ថុសម្រាប់ការវិនិយោគ និងជួយវិស័យជលផលនៅកម្ពុជា

ក្រសួងកសិកម្ម អង្គការ UNIDO និងសហភាពអឺរ៉ុប រួមគ្នាផ្សព្វផ្សាយការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2025

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អង្គការ UNIDO និងសហភាពអឺរ៉ុប រួមគ្នាផ្សព្វផ្សាយការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក

ចិនដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធគយរបស់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/02/2025

កាលពីថ្ងៃពុធ ចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធថ្មី ១០ ភាគរយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើការនាំចូលរបស់ចិន និងប្រឆាំងទៅនឹងការលុបចោលរបស់អាម៉េរិកលើការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាពីវិធីសាស្រ្ត និងនីតិវិធីប្រមូលទិន្នន័យសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/02/2025

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាវិធីសាស្រ្ត នីតិវិធីប្រមូលទិន្នន័យសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្មបង្កើនប្រសិទ្ធភាពការងារ