ការចូលនិវត្តន៍ទាមទារការធ្វើផែនការយ៉ាងច្រើន ដែលមិនត្រឹមតែត្រូវគិតលើកញ្ចប់ប្រាក់សម្រាប់ចំណាយនោះទេ ថែមទាំងរបៀបចំណាយនិងថែរក្សាកញ្ចប់ប្រាក់នោះផងដែរ។ នៅពេលរៀបចូលនិវត្តន៍ ជាពិសេសប្រសិនបើអ្នកមានគម្រោងចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ អ្នកគួរធ្វើបញ្ជីចំណាយដែលអ្នករំពឹងថានឹងមាន ក៏ដូចជាកត្តាផ្សេងទៀតដែលអាចនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់លោកអ្នក។អ្វីៗមិននឹកស្មានអាចនឹងកើតឡើងនៅពេលចូលនិវត្តន៍ ដោយសារវាអាចមានរយៈពេលដល់រាប់ទសវត្សរ៍។ អ្នកត្រូវដឹងថា ត្រូវការចំណាយចាំបាច់ប៉ុន្មាន ដូចជាផ្ទះសម្បែង ឧបករណ៍ប្រើប្រាស់ ម្ហូបអាហារ និងថ្នាំឱសថ ហើយការរៀបចំអាចមានលើសពីនេះ។ ចំណុចលំអិតតូចតាចវាអាចប៉ះពាល់ដល់រូបភាពធំនៃការចូលនិវត្តន៍បាន។
ការរៀបចំគម្រោងថវិកាមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ។ អ្នកខ្លះមិនចូលចិត្តដាក់កម្រិតលើចំនួនទឹកប្រាក់ជាក់លាក់សម្រាប់ការចំណាយ ដូចជាការទិញសំលៀកបំពាក់ ប្រើសេវាកម្ម ឬហូបអាហារពេលល្ងាចនៅក្រៅផ្ទះជាដើម។ អ្នកផ្សេងទៀតប្រហែលជាផ្តោតលើតួលេខលុយ ហើយមិនរីករាយនឹងជីវិតដែលពួកគេរស់នៅ។ ទោះយ៉ាងណាក៏ដោយការប៉ាន់ប្រមាណយ៉ាងល្អិតល្អន់អំពីការចំណាយណាដែលត្រូវការក្នុងពេលចូលនិវត្តន៍ ហើយដឹងពីប្រភពចំណូលនៅពេលចូលនិវត្តន៍គឺជារឿងសំខាន់ខ្វះមិនបាន។ ខាងក្រោមនេះជាចំណុចទាំង១៤ ដែលគួរគិតគូរមុនពេលចូលនិវត្តន៍។
រៀបចំកញ្ចប់ថវិការសម្រាប់ចូលនិវត្តន៍៖
១. ប្រាក់សន្សំចូលនិវត្តន៍និងការវិនិយោគ សួរថា តើប្រាក់នោះនឹងត្រូវបែងចែកយ៉ាងដូចម្តេច? ហើយប៉ុន្មានភាគរយនៃផលប័ត្រនឹងត្រូវដកប្រចាំឆ្នាំ
២. របបសន្តិសុខសង្គម (ពេលដែលត្រូវទទួលបាន) សម្រាប់ការប៉ាន់ប្រមាណអត្ថប្រយោជន៍នៅពេលចូលនិវត្តន៍ បុគ្គលអាចចុះឈ្មោះជាមួយរដ្ឋបាលសន្តិសុខសង្គម ដែលនឹងអាចពិនិត្យមើលប្រវត្តិការងាររបស់ថាត្រឹមត្រូវនិងការពារការលួចបន្លំគណនី
៣. ប្រាក់សោធននិវត្តន៍ និងប្រាក់ចូលនិវត្តន៍ផ្សេងទៀត សម្រាប់បុគ្គលនិងប្តីប្រពន្ធ
៤. ប្រាក់ចំណូលផ្សេងទៀត មានដូចជាផ្ទះជួល ទ្រព្យសម្បត្តិដែលកើនតម្លៃឬប្រភពចំណូលប្រភេទអកម្ម
ការចំណាយដែលអាចនឹងត្រូវចំណាយនៅពេលចូលនិវត្តន៍
៥. លំនៅដ្ឋាន រួមមានការទូទាត់ប្រាក់បង់រំលោះកម្ចី ឬតម្លៃជួលផ្ទះ
៦. ចំណាយវេជ្ជសាស្រ្ត ការថែទាំសុខភាពកាន់តែថ្លៃតាមអាយុរបស់មនុស្ស ហើយថ្លៃថែទាំសុខភាពបន្តកើនឡើងជារៀងរាល់ឆ្នាំ
៧. អាហារ រួមមានតម្លៃបន្លែ ត្រីសាច់ ឬតម្លៃអាហារតាមហាង
៨. ការចំណាយក្នុងការធ្វើដំណើរ
៩. ព័ន្ធ នេះគឺជាចំណុចសំខាន់មួយសម្រាប់អ្នកចូលនិវត្តន៍ ដែលលើសពីពន្ធលើប្រាក់ចំណូល។ ពន្ធក៏ប៉ះពាល់ដល់អចលនទ្រព្យ បបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍ និងការវិនិយោគផងដែរ។ អ្នកត្រូវដឹងពីរបៀបដែលទ្រព្យសម្បត្តិនិងប្រាក់ចំណូលរបស់អ្នកនឹងត្រូវបង់ពន្ធ។
១០. ចំណាយលើការដើរលេង និងសកម្មភាពកម្សាន្ត
១១. សម្លៀកបំពាក់
១២. សត្វចិញ្ចឹម
១៣. អំណោយ និងជំនួយហិរញ្ញវត្ថុណាមួយដល់សមាជិកគ្រួសារសម្រាប់ការអប់រំ ឬការទិញទំនិញធំៗផ្សេងទៀតក៏ដូចជាអំណោយសប្បុរសធម៌
១៤. ការគ្រប់គ្រងបំណុលរួមទាំងប្រាក់កម្ចីកាតឥណទាន បន្ថែមពីនេះដើម្បីប៉ាន់ប្រមាណការចំណាយនៅពេលចូលនិវត្តន៍ គេក៏គួរគិតអំពីដំណាក់កាលនៃវ័យនៃការចូលនិវត្តន៍ផងដែរថាតើវានៅក្នុងវ័យអាយុ៤០ ៥០ ឬ៦០ជាដើម៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nvidia បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីក្លាយជាក្រុមហ៊ុនដែលមានតម្លៃលើសពី៤ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/07/2025
ជាថ្មីម្តងទៀត ក្រុមហ៊ុនបច្ចេកវិទ្យា AI ដ៏ល្បី Nvidia បានបង្កើតប្រវត្តិសាស្ត្រតាមរយៈការក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារដល់ទៅ៤ទ្រីលានដុល្លារជាលើកដំបូង