ភ្នំពេញ ៖ កម្មវិធី Angkor SALAD App ជាកម្មវិធីឌីជីថលថ្មីមួយ ដែលផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃដើម្បីជួយជំរុញ និងពង្រីកការផ្សព្វផ្សាយអំពីបច្ចេកទេសថ្មីឱ្យបានទូលំទូលាយសម្រាប់ការគ្រប់គ្រងការដាំដុះដំណាំបន្លែ ក៏ដូចជាការធ្វើអាជីវកម្មផ្គត់ផ្គង់ធាតុចូលកសិកម្មតាមបែបទំនើបកម្ម Digital Platform ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយៈប្រព័ន្ធ Zoom ថា កម្មវិធីនេះពិតជាមានសារសំខាន់ណាស់សម្រាប់កសិករ និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យកសិកម្ម ជាពិសេសក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះតែម្ដង។
ឯកឧត្តមបានបន្តថា ៖
«ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃ « Angkor SALAD App »មានសារសំខាន់សម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ អន្តរជាតិ និងអន្តរស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធក្នុង វិស័យកសិកម្ម»
កម្មវិធីនេះត្រូវបានគាំទ្រដោយការិយាល័យស្ថានីយអវកាសនៃប្រទេសហូឡង់ (Netherlands Space Office) តាមរយៈក្រសួងការបរទេសហូឡង់ ដើម្បីបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃនេះឡើង ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសកសិករដាំបន្លែ ដោយបានដាក់បញ្ចូលសេវាកម្មចំនួន៥ រួមមាន៖ ១- សេវាកម្មប្រព័ន្ធស្រោចស្រព ២- សេវាកម្មប្រើប្រាស់ជី-ថ្នាំកសិកម្ម ៣- សេវាកម្មគ្រប់គ្រងដំណាំបន្លែ ៤- សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និង៥-សេវាកម្មវិភាគគុណភាព/សុវត្ថិភាព ការអនុវត្តន៍កសិកម្មល្អ កសិកម្មសរីរាង្គសម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យកសិកម្ម ពិសេសក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការអនុវត្តន៍កម្មវិធីក្នុងទូរស័ព្ទដៃនឹងអាចយកទៅប្រើប្រាស់ ច្នៃប្រឌិត និងកែសម្រួលផលិតកម្មកសិកម្ម ឱ្យបានសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត ជាពិសេសទឹកនិងដី ការប្រើប្រាស់ពូជ ជី និងថ្នាំកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតឲ្យបានត្រឹមត្រូវតាមបច្ចេកទេសមានប្រសិទ្ធភាព ដើម្បីចូលរួមធ្វើទំនើបកម្មកសិកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសមស្របតាមបរិបទដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង
ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China's People's Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ