គម្រោងទីក្រុងបៃតងថ្មីរបស់សិង្ហបុរីនឹងផ្លាស់ប្តូរជីវិតអ្នករស់នៅនាពេលអនាគត

សិង្ហបុរី ៖ គម្រោងសាងសង់ទីក្រុងបៃតងដ៏អស្ចារ្យមួយនៅចំកណ្តាលប្រទេសសិង្ហបុរី ឬ Forest Town ត្រូវបានអ្នកជំនាញជាច្រើនមើលឃើញថា វានឹងអាចក្លាយទៅជាគំរូមួយក្នុងការផ្លាស់ប្តូររបៀបរបបរស់នៅនៃពលរដ្ឋក្នុងទីក្រុងជាមិនខាន និងជារៀងរាល់រហូត។

ទីក្រុងថ្មីដែលមានឈ្មោះ Tengah ថាជាដែនដីអភិវឌ្ឍបែបអេកូឡូស៊ី និងគ្រោងមានវត្តមានរបស់លំនៅដ្ឋានសរុបដល់ទៅ ៤២ ០០០ ខ្នងគ្មានអគារខ្ពស់ៗច្រើនឡើយ ដែលអាចឲ្យពលរដ្ឋមើលឃើញផ្ទៃមេឃស្រឡះជាងតំបន់ណាណាទាំងអស់ក្នុងប្រទេស ជាពិសេសគឺមិនមានការអនុញ្ញាតឲ្យមានការប្រើប្រាស់រថយន្តនៅក្នុងទីក្រុងថ្មីនេះឡើយ។

រាល់ផ្លូវធ្វើដំណើរទាំងឡាយសម្រាប់រថយន្ត និងចំណតត្រូវបានយកទៅឲ្យដំណើរការនៅពីក្រោមដីទាំងអស់ដែលវានឹងទុកឲ្យទីធ្លាទាំងអស់នៅក្នុងទីក្រុងសម្រាប់តែការរស់នៅ ការធ្វើដំណើរដោយកង់ និងកសិដ្ឋានបែបសហគមន៍ប៉ុណ្ណោះ។ នៅតាមទីសាធារណៈ ភ្លើងអគ្គិសនីត្រូវបានបំពាក់ ប៉ុន្តែជាប្រភេទស្វ័យប្រវត្តិដែលមានន័យថានៅពេលដែលមានមនុស្សដើរឆ្លងកាត់ទើបភ្លើងទាំងនោះបើកដោយខ្លួនឯងដើម្បីសន្សំសំចៃភ្លើងអគ្គិសនី។

ប្រព័ន្ធខ្យល់ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ដែលធានាឲ្យមានការទទួលបានខ្យល់បរិសុទ្ធនៅស្ទើរគ្រប់អគារលំនៅដ្ឋានទាំងអស់របស់ទីក្រុងថ្មីបូករួមទាំងប្រព័ន្ធធ្វើឲ្យត្រជាក់ និងប្រព័ន្ធកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត និងការបំពុលអាកាសផង ខណៈដែលការប្រើប្រាស់ទៅលើថាមពលអគ្គិសនី និងទឹកត្រូវបានដាក់បញ្ចូលជាមួយនឹងបច្ចេកវិទ្យាដែលអាចឲ្យពលរដ្ឋក្នុងការគ្រប់គ្រង និងមើលទិន្នន័យទាំងអស់តាមរយៈកម្មវិធីរបស់ទូរស័ព្ទ App ។

នៅជុំវិញទីក្រុងទាំងអស់ ព្រៃក្រាស់ជម្រៅប្រហែលជា១០០ម៉ែត្រត្រូវបានគេរៀបចំឡើងជារបងដែលវាក៏នឹងក្លាយទៅជាទីជម្រករបស់សត្វព្រៃមួយចំនួនផងដែរ។ តាមផែនការ អាផាតមិនដំបូងបង្អស់របស់ទីក្រុងថ្មី Tengha នឹងត្រូវសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

Tengha គឺជាផ្នែកមួយនៃការអភិវឌ្ឍបៃតងរបស់សិង្ហបុរី ឬ Singapore Green 2030 ដែលក្នុងផែនការមេត្រឹមឆ្នាំ២០៣០ រាល់លំនៅដ្ឋាន និងគ្រប់កន្លែងនៅក្នុងទីក្រុងនឹងចំណាយ

ពេលត្រឹមតែ១០នាទីប៉ុណ្ណោះដើម្បីដើរដោយថ្មើរជើងទៅដល់សួនឧទ្យានណាមួយ និងកាន់តែធ្វើឲ្យបាននូវទីតាំងបៃតងក្នុងទំហំរហូតទៅដល់១០គីឡូម៉ែត្រក្រឡា ផែនការដាំដើមឈើក្នុងទីក្រុងឲ្យបាន១លានដើម ព្រមទាំងបង្កើន ផ្លូវសម្រាប់ធ្វើដំណើរដោយកង់ឲ្យបានកាន់តែធំទូលាយនៅគ្រប់កន្លែងទាំងអស់ក្នុងទីក្រុងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមជាង២១ម៉ឺនដុល្លារអាម៉េរិក តែមានថ្ងៃខ្លះបានហក់ឡើងដល់ជាងកន្លះលានដុល្លារ និងប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ការចុះបញ្ជីយានយន្តអគ្គិសនីដែលជានិន្នាការថ្មី មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់

រយៈពេល ៥ខែ ដើមឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិសរុបជាង ១២លាន ៦សែននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ទេសចរអន្តរជាតិជាង២លាន៦សែននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៤ ខណៈទេសចរក្នុងស្រុកមានចំនួន ១០,៦៨៨,០៧៣ នាក់

ក្រសួងកសិកម្ម និងសហគ្រិនខ្មែរ គាំទ្រគោលនយោបាយអាទិភាព«សហគមន៍កសិកម្មទំនើប»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ក្រសួងកសិកម្ម និង សហគ្រិនខ្មែរ បានចុះ MoU ជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឱ្យរស់រវើក

យុទ្ធនាការ «ការទុកដាក់ និងការញែកសំរាម» នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាតតាមដងវីថី និងទីសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2024

យុទ្ធនាការ «ការទុកដាក់ និង ការញែកសំរាម» នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាតនៅតាមដងវីថី និងទីសាធារណៈគ្មានសំរាម

អ្នកឧកញ៉ា លឹម ហេង ៖ ការក្លាយខ្លួនជាអ្នករៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹងចំណេញដល់ការផ្សព្វផ្សាយ​ឱកាស​វិនិយោគក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2024

នៅឆ្នាំ ២០២៦ ខាងមុខ គឺជាលើកទី២០នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងនោះកម្ពុជាគឺជាប្រទេសមួយដែលបានដាក់បេក្ខភាពក្នុងការរៀបចំ

រយៈពេល៥ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជិត៥៤ម៉ឺនតោន កើនឡើងជាង៦០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2024

ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជិត ៥៤ម៉ឺនតោន កើនឡើងជាង៦០ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន

Anti-Dumping អាចជាអាវុធដំបូងដែលចិនប្រើសម្រាប់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2024

ចិនកំពុងបន្តធ្វើការស៊ើបអង្កេតទៅលើករណីអនុវត្តច្បាប់ប្រឆាំងទៅនឹងការប្រកួតប្រជែងតម្លៃជាមួយនឹងទំនិញរបស់អឺរ៉ុបមួយប្រភេទ គឺផលិតផលសាច់ជ្រូក និងផលិតផលដែលធ្វើពីសាច់ជ្រូកទាំងអស់