បរទេស ៖ លោក Forrest Li ដែលជាសហស្ថាបនិក និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Sea Ltd. នោះត្រូវបានប្រកាសឈ្មោះជាបុគ្គលដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតរបស់ប្រទេសសិង្ហបុរី ក្រោយពេលដែលភាគហ៊ុនរបស់ Sea បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។
លោក Li មានដើមកំណើតជាជនជាតិចិន ហើយក្រោយមកក៏ទទួលបានសិទ្ធិជាពលរដ្ឋរបស់សិង្ហបុរីនោះ បច្ចុប្បន្ននេះមានទ្រព្យសម្បត្តិ
ផ្ទាល់ខ្លួនរហូតទៅដល់ ១៩,៨ពាន់លានដុល្លារ និងតាមពីក្រោយដោយមហាសេដ្ឋី Goh Cheng Liang ដែលមានទ្រព្យសម្បត្តិប្រមាណជា១៧,៧ពាន់លានដុល្លារ។ នេះបើយោងតាមការស្រាវជ្រាវដោយ The Bloomberg Billionaire Index Sea គឺជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានជំនាញខាងហ្គេម និងការលក់ទំនិញអនឡាញទាំងក្នុងតំបន់និងនៅក្រៅតំបន់ ហើយកាលពីដើមខែមករា ឆ្នាំ២០២១ កន្លងទៅនេះ Sea ទើបតែទទួលបានអជ្ញាបណ្ណពីប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលអនុញ្ញាតឲ្យមុខងារ SeaMoney អាចដំណើរការបច្ចេកវិទ្យាទូទាត់បាន រួមទាំងសេវាកម្មកម្ចីលុយ គ្រប់គ្រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងផងដែរ។
ជាលទ្ធផលត្រឹមត្រីមាសទី២ប៉ុណ្ណោះ SeaMoney បានទទួលនូវការទុកចិត្តពីសំណាក់អតិថិជនដោយអាចបានប្រតិបត្តិការលុយសរុបរហូតទៅដល់ ៤,១ពាន់លានដុល្លារ ដែលជាអត្រាកើនឡើងដល់ទៅ១៥០ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំចាស់ ហើយអំឡុងពេលជាមួយគ្នានេះដែរ វាបានធ្វើឲ្យប្រាក់ចំណេញរបស់ Sea បានកើនឡើងរហូតទៅដល់១៥៩ភាគរយ ឬប្រហែលជា២,៣ពាន់លានដុល្លារ។
នេះមិនមែនជាលើកដំបូងនោះទេ ដែលមហាសេដ្ឋីពាន់លានដុល្លារម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់អាស៊ីបានទទួលតំណែងជាមនុស្សដែលមានទ្រព្យសម្បតិ្តច្រើនប្រចាំនៅក្នុងតំបន់។ ជាក់ស្ដែង កាលពីដើមឆ្នាំ២០២០កន្លងទៅនោះ លោក Brian Kim ស្ថាបនិករបស់ក្រុមហ៊ុនសារដ៏ល្បីល្បាញ Kakao Corp., ក៏ទើបតែបានក្លាយខ្លួនជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅកូរ៉េខាងត្បូង៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China's People's Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ចាប់ដៃជាមួយ AMS ផ្សព្វផ្សាយចំណេះដឹងផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Start Up Center) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) ដើម្បីជំរុញកិច្ចសហការផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែមានសក្តានុពលទៅកាន់សាធារណជន
ជីប ម៉ុង អ៊ិនស៊ី ជប់លៀងជូនមហាគ្រួសារដៃគូអាជីវកម្ម ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេសនៅក្នុងរោងចក្រលំដាប់ពិភពលោកនៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/05/2025
ជីប ម៉ុង អ៊ិនស៊ី ជប់លៀងជូនមហាគ្រួសារដៃគូអាជីវកម្ម ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេសនៅក្នុងរោងចក្រលំដាប់ពិភពលោកនៅខេត្តកំពត