តើវិនិយោគិនអាចទិញភាគហ៊ុនពីក្រុមហ៊ុនបោះផ្សាយដោយផ្ទាល់ (IPO) បានដោយរបៀបណា?

ភ្នំពេញ៖ នៅពេលក្រុមហ៊ុនមួយបោះផ្សាយលក់ភាគហ៊ុន វិនិយោគិនអាចចុះឈ្មោះទិញភាគហ៊ុននោះបាន នៅក្នុងពីរដំណាក់កាលនៃ IPO ដំណាក់កាលប៊ុកបៀលឌីង (Book-Building) និង បរិវិសកម្ម (Subscription)។ ប៊ុកបៀលឌីង គឺជាដំណើរការស្ទាបស្ទង់ថ្លៃទីផ្សារពីវិនិយោគិនសាធារណៈ នៅក្នុងទីផ្សារដំបូង។

វិនិយោគិនអាចចូលរួមកំណត់ថ្លៃ ដោយដាក់ថ្លៃទិញមួយនៅក្នុងចន្លោះថ្លៃដែលក្រុមហ៊ុនបានកំណត់ រួមជាមួយនឹងបរិមាណនៃភាគហ៊ុនដែលវិនិយោគិនចង់បញ្ជាទិញ។ នៅក្នុងដំណាក់កាលនេះ វិនិយោគិននឹងតម្រូវឱ្យតម្កល់សាច់ប្រាក់ចំនួន១០% នៃតម្លៃសរុបដែលបានដាក់ស្នើ (ថ្លៃ x បរិមាណ)។

ប៉ុន្មានថ្ងៃក្រោយ ក្រុមហ៊ុននឹងប្រកាសពីថ្លៃលក់ភាគហ៊ុនពិតប្រាកដ ដែលហៅថា ថ្លៃ IPO ជាថ្លៃដែលទទួលបានដោយគណនាតាមរូបមន្តមធ្យមទម្ងន់ នៃថ្លៃនិងបរិមាណភាគហ៊ុនបញ្ជាទិញរបស់វិនិយោគិនដែលដាក់ស្នើមកទាំងអស់។ ជាទូទៅ ប្រមាណ ៧០%នៃភាគហ៊ុនបោះផ្សាយសរុប នឹងធ្វើការបែងចែកទៅឲ្យអ្នកដែលទិញបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលឌីង (ជាអ្នកដែលបានដាក់ស្នើថ្លៃខ្ពស់ជាងឬស្មើនឹងថ្លៃដែលបានប្រកាស) ឯ៣០%ទៀតគឺទុកសម្រាប់លក់ក្នុងដំណាក់កាលបរិវិសកម្ម។

អ្នកដែលមិនទទួលបានជោគជ័យ ឬមិនបានចូលរួមទិញក្នុងដំណាក់កាលប៊ុកបៀលឌីង អាចចុះឈ្មោះទិញភាគហ៊ុនក្នុងដំណាក់កាលបរិវិសកម្មបាន ដោយត្រូវទិញនៅថ្លៃIPOដែលបានកំណត់រួចនៅដំណាក់កាលប៊ុកបៀលឌីងតែម្តង។

គួរបញ្ជាក់ថា ក្នុងករណីដែលការចុះឈ្មោះទិញក្នុងដំណាក់កាលនីមួយៗច្រើនលើសពីបរិមាណភាគហ៊ុនត្រៀមទុក នោះភាគហ៊ុននឹងត្រូវបែងចែកទៅវិនិយោគិនម្នាក់ៗ តាមសមាមាត្រនៃបរិមាណដែលបានស្នើទិញ។ ដើម្បីចូលរួមក្នុងដំណាក់កាលណាមួយ វិនិយោគិនត្រូវទៅកាន់ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រដែលពាក់ព័ន្ធដើម្បីប្រឹក្សាយោបល់ និងបំពេញឯកសាររដ្ឋបាលនានា៕ ប្រភព៖ CSX


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ