សៀមរាប ៖ ប្រទាលកន្ទុយក្រពើ ឬ គេនិយមហៅថា អាឡូវិរ៉ា ជារុក្ខជាតិម្យ៉ាងដែលមានប្រយោជន៍ណាស់ទាំងក្នុងវិស័យសុខាភិបាល និងសម្រស់ ហើយក៏អាចច្នៃជាភេសជ្ជៈសម្រាប់ទទួលទានថែបំប៉នសុខភាព ជាពិសេស មានភាពងាយស្រួលដាំ មានទីផ្សារខ្ពស់ និងផ្ដល់យូរអង្វែង។
ជាម្ចាស់កសិដ្ឋាន ផ្ទះប្រទាលកន្ទុយក្រពើ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប លោក អៀន អ៊ីន បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទាលកន្ទុយក្រពើបានក្លាយជាផលិតផលកសិកម្មមួយប្រភេទដែលមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃ ផ្តល់ផលចំណេញច្រើនគួរសមដល់អ្នកដាំដុះ ពាណិជ្ជករទទួលលក់បន្ត រួមទាំងអ្នកទទួលយកមកកែច្នៃជាផលិតផលថ្មីចុងក្រោយសម្រាប់នាំទៅដាក់លក់នៅលើទីផ្សារផងដែរ។
លោក អៀន អ៊ីន បានបន្តថា ៖
« ភាពទាក់ទាញនៃតម្រូវការទីផ្សារ ដោយសារតែប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើនយ៉ាងក្នុងការប្រើប្រាស់ ដែលអាចជួយថែបំប៉នសុខភាព ជួយសម្រួលប្រព័ន្ធរំលាយអាហារ រក្សាសម្រស់ស្បែក សក់ និងមានរសជាតិឆ្ងាញ់(កែច្នៃជាភេសជ្ជៈ) ហើយអាចលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារអ្នកដាំដុះ ខណៈដែលវាមានងាយស្រួលក្នុងការដាំដុះស្ទើរគ្រប់ទីកន្លែង ហើយអាចផ្តល់ផលស្ទើរពេញមួយឆ្នាំក្នុងករណីមើលថែទាំមានល្អ»
សម្រាប់ប្រទាលកន្ទុយក្រពើ ដែលកំពុងធ្វការដាំដុះនៅក្នុងកសិដ្ឋានរបស់លោក គឺត្រូវបាននាំយកពូជពីប្រទេសជប៉ុន ខណៈដែលប្រទាលកន្ទុយក្រពើប្រភេទនេះមានលក្ខណៈពិសេសខុសពីប្រភេទដទៃទៀតដែលវាមានធាងធំ ហើយវែង សាច់ច្រើន បែកកូនច្រើន និងងាយស្រួលដាំដុះ គឺអាចដាំបានគ្រប់កន្លែងមិនសូវរើសប្រភេទដីនោះទេ ហើយរហូតមកដល់ពេលនេះ កសិដ្ឋានរបស់លោកបានពង្រីកទំហំផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកើនឡើងឥតឈប់ឈរ។
បច្ចុប្បន្ន កសិដ្ឋានរបស់លោក អ៊ីន មានប្រទាលកន្ទុយប្រពើប្រមាណ ២ ០០០គុម្ព ដែលអាចផ្គត់ផ្គង់ជាកូន ២០០ដើម និងលក់ជាសាច់ជាង ២០០គីឡូក្រាមក្នុងមួយថ្ងៃ។ ដោយឡែកចំពោះចំពោះតម្លៃវិញ សដម្រាប់កូនប្រទាលកន្ទុយក្រពើ១ដើមមានតម្លៃ ៤០០០រៀល ឯធាងសាច់មានតម្លៃ ៥០០០រៀលក្នុង១គីឡូក្រាម។ ក្រៅពីនេះ កសិដ្ឋានខាងលើនេះក៏មានលក់ជាកូនផ្សាំដាក់ដាំក្នុងផើងរួចជាស្រាប់ ដែលមានតម្លៃចាប់ពី ២ដុល្លារឡើងទៅរហូតដល់២៥ដុល្លារ អាស្រ័យតាមទំហំដើម។
ក្រៅពីនេះ លោកក៏មានលក់ជាភេសជ្ជៈទឹកប្រទាលកន្ទុយក្រពើ ដែលគ្រួសាររបស់លោកជាអ្នកផលិតដោយផ្ទាល់ទៀតផង ប៉ុន្តែអតិថិភាគច្រើននិយមគាំទ្រទិញជាកូន និងជាធាងសាច់ស្រស់ច្រើនជាង ដែលមានតម្រូវការមកពីមានតាមបណ្ដាលខត្តនានា និងក្រុងភ្នំពេញ ជាពិសេសប្រជាជនដែលរស់នៅខេត្តសៀមរាបផ្ទាល់តែម្ដង។
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន