ហេតុអ្វីតម្លៃអចលនទ្រព្យរបស់សិង្ហបុរីថ្លៃជាងគេខ្លាំងធៀបក្នុងតំបន់ព្រមទាំងពិភពលោក

បរទេស ៖ គ្មានអ្វីចម្លែកនោះទេនៅពេលដែលនិយាយអំពីវិស័យអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី គឺជាប្រទេសដែលមានតម្លៃអចលនទ្រព្យ និងតម្លៃនៃការរស់នៅថ្លៃជាងគេបំផុតលើលោក។​ សេដ្ឋកិច្ចដ៏រឹងម៉ាំស្ទើរគ្រប់វិស័យគឺជាកត្តាដ៏សំខាន់បំផុតនៃស្ថិរភាពទៅលើវិស័យអចលនទ្រព្យ ទោះបីស្ថិតនៅក្នុងបញ្ហាវិបត្តិកូវីដក្តី ជាក់ស្តែងទីផ្សារលំនៅដ្ឋានរបស់សិង្ហបុរីត្រូវបានគេមើលឃើញថាបានទទួលកំណើនខ្លាំងឡើងវិញបំបែកកំណត់ត្រាដល់ទៅ ៧,១ភាគរយនៅក្នុងត្រីមាសទី២នេះធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ។

តើកត្តាអ្វីខ្លះដែលធ្វើឲ្យអចលនទ្រព្យនៅក្នុងប្រទេសនេះមានកម្លាំងខ្លាំងបែបនេះ?

បើនិយាយពីតម្លៃនៃការរស់នៅវិញ សិង្ហបុរីគឺស្ថិតនៅលេខរៀងទី២ប៉ុណ្ណោះបន្ទាប់ពីទីក្រុងហុងកុង ដែលជាទីកន្លែងទាមទារការចំណាយថ្លៃបំផុត ដោយសារតែតម្លៃអចលនទ្រព្យមានតម្លៃថ្លៃទាំងអស់មិនថាទោះជាគម្រោងរបស់រដ្ឋ ឬឯកជននោះទេ។ តម្រូវការមានចំនួនច្រើនជាងការផ្គត់ផ្គង់បានក្លាយជាចំណែកដ៏សំខាន់មួយទៀត ពីព្រោះការអភិវឌ្ឍមានចំនួន និងល្បឿននៅតិចជាងចំនួននៃអ្នកទិញនៅឡើយ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រុមអ្នកទិញអចលនទ្រព្យភាគច្រើនដែលបានចំណាយលុយវិនិយោគនៅសិង្ហបុរី មិនមែនដើម្បីតែបានកន្លែងរស់នៅតែមួយមុខនោះទេគឺពួកគេផ្តោតសំខាន់ទៅលើការវិនិយោគដើម្បីទទួលបានផលចំណេញ ដូចនេះក្រុមអ្នកទិញទាំងក្នុងស្រុក និងបរទេសបាននាំគ្នាប្រជែងដើម្បីទិញអចលនទ្រព្យដែលមានចំនួនកំណត់នៅឡើយ។

ក្រៅពីនោះជីវិតរស់នៅដែលប្រកបដោយភាពស៊ីវិល័យ បានផ្តល់ដោយរដ្ឋាភិបាលក៏ជាកត្តាដ៏ទាក់ទាញយ៉ាងខ្លាំងក្លាមួយទៀតផងដែរចំពោះវិនិយោគបរទេសដែលមានបំណងចង់មករស់នៅក្នុងប្រទេសដ៏តូចមួយនេះ។ ទោះបីជាមានផ្ទៃដីតូចត្រឹមតែ ៧២១,៥គីឡូម៉ែត្រការ៉េ ខណៈដែលចំនួនពលរដ្ឋមាន៦លាននាក់​ ប៉ុន្តែការអភិវឌ្ឍវិញ សិង្ហបុរីគឺអាចធ្វើបានស្ទើរគ្រប់វិស័យដែលវាបានធ្វើឲ្យទីផ្សារអចលនទ្រព្យមិនងាយនឹងមានផលប៉ះពាល់នោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល

វេទិកាសេដ្ឋកិច្ចរបស់គណបក្សប្រជាធិបតេយ្យអាចនឹងនៅដដែលបន្ទាប់ពី Joe Biden បញ្ចប់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការប្រកាសដកឈ្មោះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចេញពីគណបក្សប្រជាធិបតេយ្យក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ កំពុងក្លាយជាប្រធានបទជជែកដេញដោលទាក់ទងនឹងវេទិកាសេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយរបស់ចិន នាំចូលរថយន្តអគ្គិសនីទំនើប​ និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន នាំចូលរថយន្តអគ្គិសនីទំនើប និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅព្រះរាជាណាចក្រកម្ពុជា .

ឆមាសទី១ ​ឆ្នាំ​២​០​២​៤​ ​កម្ពុជា​នាំចេញ​កៅស៊ូ​ស្ងួត​មានតម្លៃ ​២​១​៣​.​៣​លាន​ដុល្លារ ​កើនឡើង ៨.៦%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

របាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ទំហំនៃការនាំចេញកៅស៊ូស្ងួតរបស់កម្ពុជាមានទំហំទឹកប្រាក់២១៣.៣លានដុល្លារ

អ្នកជំនាញណែនាំដល់កសិករឱ្យចេះប្រើឱកាសដាំដំណាំតាមរដូវកាល និងក្នុងបរិបទមានបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

កសិករអាចកាត់បន្ថយការប្រើប្រាស់ទឹកបានតាមរយៈការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបច្ចេកទេសកសិកម្មទំនើប ដែលអាចជួយសន្សំទឹកបានរហូតដល់៤០ភាគរយ

កូរ៉េផ្តល់ជំនួយឥតសំណង៨លានដុល្លារជួយកម្ពុជា កសាងសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងចំនួន៨លានដុល្លារអាមេរិកជួយកម្ពុជាលើការកសាងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សខាង ICT និងបច្ចេកទេសវិជ្ជាជីវៈ