បរទេស ៖ ក្នុងបរិបទកូវីដនេះ មនុស្សច្រើនរយលាននាក់បានធ្លាក់ចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែមានមនុស្សមួយចំនួនតូចអាចទទួលបានផលចំណេញខ្លាំងទៅវិញ ជាក់ស្តែងនៅក្នុងឆ្នាំ២០២១នេះ មានអ្នកជំនួញក្នុងវិស័យអចលនទ្រព្យចិនចំនួន៦នាក់បានក្លាយជាមហាសេដ្ឋីអចលនទ្រព្យ។
របាយការណ៍ដែលចេញផ្សាយដោយ Forbes បានបង្ហាញថា ក្រុមមហាសេដ្ឋីអចលនទ្រព្យទាំងអស់លើសកលលោកអាចប្រមូលបានទ្រព្យសម្បត្តិបន្ថែមរហូតទៅដល់ ១៥១ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយឆ្នាំ(ឆ្នាំ២០២០) ក្នុងនោះសេដ្ឋីអចលនទ្រព្យនៅកំពូលតារាងទាំង ២១៥នាក់អាចមានទ្រព្យសម្បត្តិបញ្ចូលគ្នារហូតទៅដល់ ៨០០ពាន់លានដុល្លារ ដោយក្នុងនោះសេដ្ឋីអចលនទ្រព្យដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើសាកលលោកទាំង៦រូបសុទ្ធតែជាជនជាតិចិន និងហុងកុងទាំងអស់ដោយមិនមានជនជាតិអឺរ៉ុប ឬនិងអាមេរិកនោះឡើយ។
ចំណាត់ថ្នាក់ទី១- លោក Lee Shau Kee អ្នករស់នៅក្នុងទីក្រុងហុងកុង វ័យ៩៣ឆ្នាំ មានឈ្មោះជាមហាសេដ្ឋីអចលនទ្រព្យ មានទ្រព្យសម្បត្តិច្រើនបំផុតរហូតដល់ប្រមាណជា ៣១,៧ពាន់លានដុល្លារ។ ចំណាត់ថ្នាក់លេខរៀងទី២ បានទៅលើត្រកូល Yang Huiyan & Family ជនជាតិចិន មានទ្រព្យសរុប ២៩,៦ពាន់លានដុល្លារ និងតាមពីក្រោយលេខរៀងទី៣ ដោយ
លោក Hui Ka Yan ជនជាតិចិន មានទ្រព្យសម្បត្តិសរុប ២៧,៧ពាន់លានដុល្លារ។
នៅចំណាត់ថ្នាក់លេខរៀងទី៤ លោក Wu Yajun ជនជាតិចិនមានទ្រព្យសរុប ១៨,៣ពាន់លានដុល្លារ
និងលេខរៀងទី៥ គឺលោក Peter Woo អ្នករស់នៅក្នុងទីក្រុងហុងកុងមានទ្រព្យសម្បត្តិសរុប ១៨ពាន់លានដុល្លារ និងទី៦ លោក Zuo Hui បានក្លាយជាមហាសេដ្ឋីអចលនទ្រព្យជនជាតិចិនថ្មីដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ប្រមាណ ១៥,៥ពាន់លានដុល្លារ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ