បរទេស ៖ ប្រទេសអែលសាល់វ៉ាឌ័រ ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអែលសាល់វ៉ាឌ័រ ស្ថិតនៅអាមេរិកកណ្តាល បានអនុម័តច្បាប់ជាផ្លូវការនូវទទួលយក bitcoin ជារូបិយប័ណ្ណស្របច្បាប់ ដែលក្លាយជាប្រទេសដំបូងគេក្នុងការទទួលយក bitcoin ជារូបិយប័ណ្ណស្របច្បាប់នេះ ខណៈពេលដែលតម្លៃ Bitcoin បានធ្លាក់ចុះជាង ១០ភាគរយ គិតត្រឹមល្ងាចព្រឹកថ្ងៃពុធនៅកម្ពុជា។
សភាអែលសាល់វ៉ាឌ័បានចាប់ផ្តើមអនុម័តច្បាប់ដែលអនុញ្ញាតឱ្យទទួលយក bitcoin ជារូបិយប័ណ្ណស្របច្បាប់សម្រាប់ការទិញទំនិញ និងសេវាកម្មទាំងអស់នៅក្នុងប្រទេស ដូចនឹងប្រាក់ដុល្លារអាមេរិកតាំងពីខែមិថុនាឆ្នាំ២០២១។
ក្នុងការបើកដំណើរការប្រព័ន្ធស្របច្បាប់នៃការទូទាត់ Bitcoin នេះ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានអះអាងថាការផ្លាស់ប្តូរនេះនឹងផ្តល់អត្ថប្រយោជន៍២ធំៗគឺ ទី១បើកលទ្ធភាពឱ្យប្រជាជនអែលសាល់វ៉ាឌ័រជាច្រើនអាចប្រើសេវាកម្មធនាគារជាលើកដំបូង (ដែលប្រជាជនប្រមាណ៧០%ពុំមានគណនីធនាគារ) និងទី២ សន្សំប្រាក់បានប្រមាណ ៤០០លានដុល្លារអាមេរិកលើកម្រៃផ្ញើប្រាក់ពីក្រៅប្រទេសចូលក្នុងស្រុករៀងរាល់ឆ្នាំ (ដែលការផ្ញើប្រាក់ពីបរទេសសរុបមានចំនួន ៥,៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០)។
ការបើកដំណើរការប្រព័ន្ធទូទាត់កាក់ bitcoin នេះ រដ្ឋាភិបាលប្រទេសអែលសាល់វ៉ាឌ័រ បានបង្កើតកម្មវិធីឌីជីថលមួយមានឈ្មោះថា Chivo ដែលអនុញ្ញាតឱ្យពលរដ្ឋអែលសាល់វ៉ាឌ័រអាចធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមរូបិយប័ណ្ណឌីជីថល។ ប្រជាជនអែលសាល់វ៉ាឌ័រ អាចទាញយកនិងប្រើប្រាស់កម្មវិធីនេះនៅលើទូរសព្ទដៃនឹងទទួលបានទឹកប្រាក់ចំនួន ៣០ដុល្លារនៃ bitcoin ភ្លាមៗ។
ក្នុងនាមជារូបិយប័ណ្ណស្របច្បាប់នៅប្រទេសអែលសាល់វ៉ាឌ័រ កាក់ bitcoin អាចត្រូវបានប្រើនៅក្នុងប្រតិបត្តិការទូទាត់ប្រាក់ ហើយអាជីវកម្មនឹងត្រូវទទួលយកប្រព័ន្ធទូទាត់នេះយោងតាមច្បាប់ដែលបានអនុម័តនៅខែមិថុនា។ ច្បាប់នេះក៏បានចែងផងដែរថាពលរដ្ឋអាចបង់ពន្ធដោយប្រើកាក់ bitcoin ផងដែរ។ ដោយឡែក ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានបង្ហាញទស្សនៈនៃការអនុម័ត Bitcoin របស់ប្រទេសអែលសាល់វ៉ាឌ័រនេះថា វានឹងធ្វើឱ្យប្រទេសអែលសាល់វ៉ាឌ័រក្លាយជាគោលដៅចម្បងនៃការលាងលុយកខ្វក់ និងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ដទៃទៀត។ ទោះបីជារងការរិះគន់នូវមតិអវិជ្ជមានពីមជ្ឈដ្ឋានអន្តរជាតិ និងពលរដ្ឋមួយចំនួនរួមទាំងការធ្លាក់ចុះនៃតម្លៃ Bitcoin យ៉ាងគំហុកនេះក្តី ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele នៅតែប្រកាន់ជំហររឹងមាំ និងថែមទាំងប្រកាសតាមរយៈបណ្តាញសង្គម Tweeter ថាលោកបានទិញកាក់ Bitcoin ចំនួន១៥០កាក់់បន្ថែមទៀតផងដែរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន