បរទេស ៖ បញ្ហាបំពុលបរិយាកាសរបស់សកលលោកបានក្លាយទៅជាប្រធានបទដ៏ធំបំផុតសម្រាប់បណ្តាប្រទេសទាំងអស់ក្នុងការចូលរួមគ្នាដោះស្រាយរួមគ្នា។
យោងតាមរបាយការណ៍ដែលស្រាវជ្រាវរកឃើញដោយ SDIS21 (Sustainable Development Impact Summit) បានបង្ហាញថា គ្រាន់តែសំបករថយន្តចាស់ៗដែលត្រូវបោះបង់ចោលជារៀងរាល់ឆ្នាំគឺមានរហូតទៅដល់ ១ ៥០០លាន ដែលជាផ្នែកមួយនៃការធ្វើឲ្យប៉ះពាល់ខ្លាំងបំផុតដល់បរិយាកាសផែនដី ដោយសារវាជាវត្ថុដែលមានសារជាតិគិមីខ្លាំង និងមិនងាយកែច្នៃវិញបានស្រួលនោះឡើយ។
សម្រាប់កិច្ចការងារនៃការខិតខំប្រឹងប្រែងកែច្នៃសំបករថយន្តទាំងនោះក៏មិនមានតិចនោះដែរនៅលើសកលលោក ដោយក្នុងនោះមានរោងចក្រមួយដែលស្ថិតនៅក្នុងប្រទេសគុយវ៉ែតដែលទើបតែដាក់ឲ្យដំណើរការកាលពីខែមករាឆ្នាំ២០២១កន្លងទៅនេះ អាចកែច្នៃផលិតសំបកកង់រថយន្តរហូតទៅដល់៣លានក្នុងមួយឆ្នាំ។
គុយវ៉ែត គឺជាប្រទេសដែលមានទីតាំងរក្សាទុកសំបករថយន្តធំបំផុតមួយលើពិភពលោកដែលមានប្រមាណជា ៤២លានសំបកកង់មកហើយដែលវាគឺជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលប្រទេសកំពុងដាក់សំពាធខ្លួនឯងក្នុងការកែច្នៃសំបកទាំងនោះមកវិញ ប៉ុន្តែតាមរយៈការដុតសំបកចោលក៏បានក្លាយទៅជាសកម្មភាពបំពុលអាកាសយ៉ាងខ្លាំងក្លាផងដែរ។
រដ្ឋាភិបាលប្រទេសគុយវ៉ែត បានសម្រេចចិត្តក្នុងការធ្វើការកែច្នៃសំបកកង់ទាំងនោះនៅក្នុងរោងចក្រថ្មីមួយកន្លែងនៅក្នុងទីក្រុង al-Salmi ដែលអាចកែច្នៃសំណល់ទាំងនោះទៅជាកម្រាលជ័រសម្រាប់ក្រាលជំនួសការ៉ូ ហើយតាមសមត្ថភាពរបស់វាគឺអាចកែច្នៃសំបកកង់ចាស់រហូតទៅដល់៣លានក្នុងមួយឆ្នាំ។
ក្រៅពីនោះរោងចក្រមួយនេះ ក៏គ្រោងនឹងដំណើរការផែនការក្នុងការយកសំណល់សំបកកង់រថយន្តទៅច្នៃចេញជាប្រេងដែលអាចប្រើប្រាស់នៅក្នុងដំណើរការរោងចក្រស៊ីម៉ង់ទាំងឡាយបានផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/01/2025
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់
Greenland អាចក្លាយទៅជាគ្រាប់ពេជ្ររបស់អាមេរិក ខណៈបច្ចុប្បន្នវាជាខែលការពារដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ភពផែនដី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/01/2025
កាលពីអតីតកាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Harry Truman (១៩៤៥-១៩៥៣) ធ្លាប់ចរចាទិញយកកោះ Greenland ក្នុងសំណើទឹកប្រាក់ទំហំ១០០លានដុល្លារ