អ្នកជំនាញ និយាយពីការសម្រេចចិត្តទិញលំនៅដ្ឋានផ្ទាល់ខ្លួនក្នុងស្ថានការណ៍កូវីដ

ភ្នំពេញ ៖ បញ្ហាកូវីដបានបន្តធ្វើឲ្យវិបត្តិសេដ្ឋកិច្ចជាសកលនៅតែកើតឡើងនៅឡើយ និងស្ទើរគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងកម្ពុជាផងដែរ ដោយមានវិស័យជាច្រើនទទួលរងផលប៉ះពាល់ ខណៈដែលវិស័យអចលនទ្រព្យ ជាពិសេសផ្នែកទីផ្សារលំនៅដ្ឋាននៅតែបន្តមានប្រតិបត្តិការទិញលក់ ក៏ដូចជាសកម្មភាពសាងសង់បន្ថែមថ្មីផងដែរ។

មានការលើកឡើងផ្សេងគ្នាថា ការទិញលក់អចលនទ្រព្យក្នុងបរិបទកូវីដនេះហាក់ដូចជាមិនមែនជាពេលវេលាដ៏ល្អនៅឡើយ ខណៈដែលមនុស្សមួយចំនួនទៀតបានចាត់ទុកថា សម័យកាលកូវីដ គឺជាឱកាសល្អដើម្បីទទួលបានផលចំណេញទៅវិញ ជាពិសេសការវិនិយោគទៅលើទីផ្សារលំនៅដ្ឋានផ្ទាល់ខ្លួនតែម្ដង។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍន៍ផងដែរនោះបានមានប្រសាសន៍ប្រាប់ AMS ថា សម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះសម្រាប់តម្រូវការរស់នៅផ្ទាល់ខ្លួនជាក់ស្ដែង នៅក្នុងអំឡុងពេលនេះវាជាពេលវេលាដ៏សមស្រប និងជាឱកាសល្អ ពីព្រោះថាភាគច្រើននៃគម្រោងសាងសង់លំនៅដ្ឋាន ក្រុមហ៊ុនអភិវឌ្ឍន៍បានផ្តល់នូវកម្មវិធីលើកទឹកចិត្តជាច្រើនដល់អតិថជនគោលដៅរបស់ខ្លួន ដូចជាការផ្តល់ជូនកម្មសិទ្ធប្លង់រឹង សំភារៈប្រើប្រាស់ក្នុងផ្ទះ រួមជាមួយនឹងការបញ្ចុះតម្លៃផ្ទះ បន្ថែមពីលើការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល។

លោកឧកញ៉ាបានបញ្ជាក់ថា ៖

«អ្នកដែលទិញផ្ទះសម្រាប់តម្រូវការស្នាក់នៅពិតប្រាកដ នៅក្នុងឱកាសនេះ គឺពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ និងផលចំណេញច្រើន ដែលក្រៅពីការបន្ថែមជូនសំភារៈ ក៏ដូចជាគ្រឿងបរិក្ខាដែលបានបំពាក់ជូននៅក្នុងលំនៅដ្ឋាន ការទទួលបានលក្ខខណ្ឌបង់ប្រាក់ងាយៗនោះ អតិថិជនអាចទទួលបានតម្លៃក្រោមទីផ្សារមុនបរិបទកូវីដចន្លោះ ពី១៥ទៅ៣០ភាគរយ ដែលទាំងអស់នេះសុទ្ធតែជាផលចំណេញសម្រាប់ពួកគាត់ ហើយបើទោះជាគាត់ចង់លក់ចេញវិញក្រោយពេលចប់វិបត្តិកូវីដ តម្លៃផ្ទះក៏អាចឡើងថ្លៃជាងពេលគាត់ទិញយ៉ាងប្រាកដ»

ទោះជាយ៉ាងណាក្តី លោកឧកញ៉ា នួន រិទ្ធី បានព្រមានថា មុននឹងសម្រេចចិត្តទិញលំនៅដ្ឋាននៅក្នុងគម្រោងណាមួយអតិថិជនចាំបាច់ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់ទៅលើក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍ និងសាងសង់ឲ្យបានច្បាស់លាស់ ពីព្រោះគម្រោងខ្លះអាចនៅមិនទាន់បានដោះស្រាយរួចរាល់នៅឡើយ ជាមួយនឹងម្ចាស់ដីដើម ដែលនឹងនាំឲ្យកើតមានជាបញ្ហា ឬរឿងក្តីអូសបន្លាយនាំឲ្យខាតបង់នៅថ្ងៃក្រោយ។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគអចលនទ្រព្យ បានគាំទ្រទៅលើគោលបំណងនៃការទិញលំនៅដ្ឋានក្នុងបរិបទបច្ចុប្បន្ននេះ ប៉ុន្តែលោកបានផ្តល់ជាយោបល់ថា អតិថិជនដែលចង់ទិញទាំងអស់គួរតែគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនទៅលើលទ្ធភាពនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ព្រោះថាក្នុងស្ថានភាពនៃវិបត្តិកូវីដនៅកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ហើយក៏មិនអាចសន្មត់បានថានឹងចប់ជាស្ថាពរនៅពេលណាដែរ។

អ្នកជំនាញរូបនេះបានបន្តថា សម្រាប់ការទិញអចលនទ្រព្យដោយការបង់រំលស់នៅពេលនេះ ទោះជាត្រូវបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដោយផ្ទាល់ ឬបង់ជាជាមួយនឹងធនាគារក៏ដោយ កម្រិតហានិភ័យគឺនៅតែមាន ប្រសិនបើអ្នកមិនមានលុយគ្រប់គ្រាន់នៅក្នុងដៃ មានស្ថិរភាពនៃចរន្តសាច់ប្រាក់ប្រចាំខែនោះទេ។ ដូច្នេះ អ្វីដែលត្រូវប្រាកដប្រជាបំផុតនោះ គឺប្រភពចំណូលមានបរិមាណស្ថិតស្ថេរល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

វៀតណាម បាន និងកំពុង​បោះទុនវិនិយោគនៅកម្ពុជា​ជា​បន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គម្រោង​វិនិយោគវៀតណាម​មានជាង ​២០០គម្រោង​មានទឹកប្រាក់ ២,៩១ពាន់ដុល្លារ​

សម្រាប់តែខែវិច្ឆិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង៤០ មានទុនសរុបជាង៩៤០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

គ្រាន់តែក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជាង ៤០ ដែលមានទុនសរុបជាង ៩៤០ លានដុល្លារអាម៉េរិក

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2024

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ប៉ុន្តែត្រូវបានប្រឆាំងភ្លាមៗដោយសមាជិកសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចោទប្រកាន់ថាគណបក្សប្រឆាំងបានគាំទ្រកូរ៉េខាងជើង និងបង្កសកម្មភាពប្រឆាំងរដ្ឋ

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នឹងជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យវារីវប្បកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/12/2024

ក្រសួងកសិកម្ម នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” បង្កើនការយល់ដឹងពី​គុណ​ភាពត្រីចិញ្ចឹមរបស់កម្ពុជា និងដោះស្រាយបញ្ហាប្រឈម

កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈ១១ខែ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/12/2024

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា រយៈពេល១១ខែឆ្នាំនេះ កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ

ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កហានិភ័យដល់សេដ្ឋកិច្ចវៀតណាម ដោយសារពាក់ព័ន្ធនឹងការរួមបញ្ចូលទំនិញរបស់ចិនទៅក្នុងការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/12/2024

កាលពីសប្តាហ៍មុន Donald Trump បានប្រកាសពីការដាក់ពន្ធលើការនាំចេញម៉ិកស៊ិក និងកាណាដាពាក់ព័ន្ធនឹងការនាំចូលរបស់ចិន ហើយវៀតណាមទំនងជាប្រឈមមុខនឹងការរឹតបន្តឹងស្រដៀងគ្នា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជាដំណោះស្រាយចំនួន៣ ដល់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/12/2024

សម្តេចធិបតីក្នុងឱកាសចុះពិនិត្យមើលស្ថានភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានទទួលយកនូវសំណូមពរ និងសម្រេចផ្តល់ដំណោះស្រាយចំនួនបីជូនដល់សហគមន៍