ភ្នំពេញ ៖ រដ្ឋមន្ដ្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានភ្ជាប់មកជាមួយនូវជំនួយឥតសំណងក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៧០លានដុល្លារនិងជំនួយផ្សេងៗទៀតដល់កម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា មន្ដ្រីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី ដែលបានមកដល់កម្ពុជាសម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ជាសកល និងការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ក្នុង។
នៅក្នុងថ្ងៃទី១នៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី បានចូលរួមជាអធិបតីជាមួយសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង ពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោជាផ្លូវការ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនមានតម្លៃប្រមាណ ១៥០លានដុល្លារ។
ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ៖
« ប្រមុខការទូតចិនមកកម្ពុជានាពេលនេះមានភ្ជាប់មកជាមួយនូវជំនួយឧបត្ថម្ភឥតសំណងចំនួន២៧០លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីជំនួយនេះ ចិនក៏បានសន្យាផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៣លានដូសបន្ថែមទៀតផងដែរ»
ជាការកត់សម្គាល់ បើទោះជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ មហាមិត្តចិនបានបន្តស្ថិតនៅក្នុងចំណោមប្រទេសដែលដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជាដែរ។ យ៉ាងណាក៏ដោយ ជញ្ជីងពាណិជ្ជកម្មនេះផ្អៀងខ្លាំងទៅរកចិន ដោយការនាំចូលពីចិនមានទំហំទឹកប្រាក់ជាង២៥០០លានដុល្លារ ខណៈការនាំចេញពីកម្ពុជាទៅវិញ មានចំនួនត្រឹមតែ ៤២៤លានដុល្លារតែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិក ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស