បរទេស ៖ នៅក្នុងរបាយការណ៍មួយដែលត្រូវបានបង្ហាញដោយអង្គការនៃប្រទេសអ្នកនាំចេញប្រេង ឬ OPEC កាលពីដើមសប្តាហ៍កន្លងទៅនេះបានធ្វើការព្យាករណ៍ថា តម្រូវការប្រេងឆៅសម្រាប់ត្រីមាសចុងក្រោយឆ្នាំនេះនឹងធ្លាក់មកត្រឹមតែ ៩៩,៧០លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងការព្យាករណ៍កាលីខែមុនប្រមាណជា ១១០,០០០ បារ៉ែលក្នុងមួយថ្ងៃ។
OPEC កាលពីថ្ងៃចន្ទបានកាត់បន្ថយការព្យាករណ៍អំពីតម្រូវការនៃប្រេងឆៅរបស់ទីផ្សារសកលលោកសម្រាប់ត្រីមាសចុងក្រោយនេះដោយសារតែបញ្ហារីករាលដាលនៃវិរុសពូជថ្មី Delta ហើយអះអាងថា ការងើបឡើងវិញនៃតម្រូវនឹងពន្យាពេលរហូតទៅដល់ឆ្នាំក្រោយ ខណៈដែលក្រុមហ៊ុនអាជីវកម្ម និងពាណិជ្ជកម្មប្រេងជាច្រើនកំពុងតែបើកការត្រួតពិនិត្យយ៉ាងកៀកកិតទៅលើល្បឿនៃតម្រូវការប្រេងឡើងវិញក្រោយការធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំទៅ។
យ៉ាងណាក៏ដោយ ក្រោយការប្រកាសរបាយការណ៍មួយនេះតម្លៃជួញដូរប្រេងបានកើនឡើងលើស ៧៣ដុល្លារក្នុងមួយបារ៉ែល ដោយសារពិភពលោកបានដាក់ក្តីសង្ឃឹមថា សេដ្ឋកិច្ចនឹងអាចងើបឡើងវិញ រួមជាមួយហេតុផលនៃការកាត់បន្ថយការផ្គត់ផ្គង់ដោយ OPECផង ស្របពេលដែលបច្ចុប្បន្ន Delta កំពុងផ្តល់សំពាធចំពោះទីផ្សារមួយនេះក្តី។
ការព្យាករណ៍ថ្មីមួយបានបង្ហាញថា តម្រូវការនឹងធ្លាក់ចុះនៅក្នុងត្រីមាសទីចុងក្រោយនេះ ប៉ុន្តែ OPEC នៅតែអះអាងថាកំណើននៃការផ្គត់ផ្គង់ប្រេងឆៅលើសកលលោកនឹងមានការកើនឡើងប្រមាណជា ៥,៩៦លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រមាណជា ៦,៦ភាគរយដដែលសម្រាប់ឆ្នាំ២០២១នេះធៀបទៅនឹងតួលេខឆ្នាំចាស់ដែលវាដូចទៅនឹងការព្យាករណ៍ទុកកាលពីខែសីហាកន្លងទៅនេះ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង