សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ក្រុមហ៊ុន RMA ប្រកាសវិនិយោគបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. បានប្រកាសវិនិយោគលើការបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford (ផលិត ចែកចាយ លក់ និងសេវាកម្ម) នៅក្នុងខេត្តខេត្តពោធិ៍សាត់។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា / គណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ  ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឱ្យមាតុប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ ជាពិសេសនិយាយជារួម និងនិយាយដោយឡែក ខេត្តពោធិ៍សាត់ត្រូវបានទទួលនូវមរតកអមតះជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

ឯកឧត្តមមានក្ដីសង្ឃឹមយ៉ាងមុតម៉ាំថា តាមរយៈរោងចក្រនេះ នឹងបង្កើនសក្ដានុពល និងភាពទាក់ទាញវិនិយោគបន្ថែមនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលជាការចូលរួមលើកកម្ពស់នូវជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត កាត់បន្ថយភាពក្រីក្រ ជាពិសេសអាចទទួលបាននូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងធំធេងក្រោមម្លប់នៃសន្តិភាព ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុ​ភូមិ ក៏ដូចជាខេត្តពោធិ៍សាត់ផងដែរ។ សូមបញ្ជាក់ផងដែរថា រោងចក្រផលិតរថយន្ត Ford ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ អាចស្រូបយកកម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សក្ដានុពល​វិស័យ​កសិកម្ម​នៅស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម បាន​បង្កើតឱកាសការងារ​រាប់ម៉ឺន​កន្លែង​ជូនពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

តាមរយៈសក្ដានុពល​នៃ​វិ​ស័​យ​​កសិកម្ម និងកសិ-ឧស្សាហកម្ម​នៅក្នុងស្រុកស្ទឹង​ត្រង់​ បាន​ធ្វើឱ្យតំបន់​មួយនេះអាច​បង្កើតការ​ងារ​ជូន​ពល​រ​ដ្ឋ​រហូតដល់រាប់ម៉ឺននាក់

ក្នុងរយៈពេល១០ឆ្នាំ កម្ពុជាទាញចំណូលពីអង្ករជិត ២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

រយៈពេល ១០ឆ្នាំ កម្ពុជាបានទាញយកចំណូលពីអង្ករជិត ២ពាន់លានដុល្លារអាម៉េរិក ខណៈដែលវិស័យ​នេះជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

ការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ គឺជាការងារអាទិភាពដោយឈរលើទស្សនទានការអភិរក្សបម្រើដល់ការអភិវឌ្ឍ និង ការអភិវឌ្ឍបម្រើដល់ការអភិរក្ស ។

Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-ចក្រភពអង់គ្លេសនេះ  Trump យល់ព្រមកាត់បន្ថយពន្ធ ២៧,៥% មកត្រឹម ១០%  សម្រាប់រថយន្ត ១ ម៉ឺនគ្រឿងដំបូងដែលបាននាំចូលពីអង់គ្លេសជារៀងរាល់ឆ្នាំ

ទូតឥណ្ឌូនេស៊ី៖ ទំហំពាណិជ្ជកម្ម កម្ពុជា – ឥណ្ឌូនេស៊ី នឹងកើនលើស ១ពាន់លានដុល្លារនៅឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2025

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​ កើនឡើង ១២,​៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣

កម្មករការងារតាមផ្ទះជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិដែលភាគច្រើនត្រូវបានគេមើលរំលង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2025

ការវិនិយោគលើសេវាគាំពារស្រ្តី និងកិច្ចគាំពារសង្គមសម្រាប់កម្មករការងារតាមផ្ទះមានន័យថាជាការចូលរួមលើកកម្ពស់សមភាពនៃសិទ្ធិរបស់កម្មករការងារតាមផ្ទះ ដូចកម្មករក្នុងវិស័យដទៃដែរ

រដ្ឋបាល Donald Trump នឹងហាមឃាត់សញ្ជាតិ ៣៦ ប្រទេសបន្ថែមទៀត មិនឲ្យចូលក្នុងទឹកដីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2025

ក្រសួងការបរទេសអាម៉េរិកបានកំណត់អត្តសញ្ញាណប្រទេសចំនួន ៣៦ បន្ថែមទៀតដែលអាចត្រូវបានហាមឃាត់ពេញលេញ ឬដោយផ្នែកសម្រាប់ការចូលទឹកដីអាម៉េរិក ប្រសិនបើពួកគេមិនបំពេញតាមស្តង់ដាររបស់ខ្លួនក្នុងរយៈពេល ៦០ ថ្ងៃ

វិនិយោគិន​សម្រុក​ទៅកាន់ខេត្តព្រះសីហនុ ខណៈអភិបាលខេត្ត​អំពាវនាវ​ឱ្យ​ពលករ​ត្រលប់ពី​ថៃ​មកធ្វើការ​ និង​​ប្រក​បរប​រ​​​នៅក្នុ​ង​ខេត្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2025

ស្រ​បពេល​ខេត្តព្រះសីហនុ​កំពុងទទួល​បានការ​វិនិយោគ​ច្រើន អភិបាលខេត្តបានអំពាវនាវដល់ពលករដែលត្រលប់មកពីប្រទេសថៃ ទៅធ្វើការ និងប្រកបរបរនៅក្នុងខេត្ត

ប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យឈ្មោះ«ស្រូវកូនត្រី»​ដែលបានរក្សាទុកនៅធនាគារពូជស្រូវក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ (IRRI) ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

ឯកឧត្តម ឃឹម ហ្វីណង់ បានប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យមានឈ្មោះ «ស្រូវកូនត្រី» ដែលត្រូវបានរក្សាទុកនៅធនាគារពូជស្រូវក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ(IRRI) ប្រទេសហ្វីលីពីន

គម្រោង​វិនិយោគចំនួន​១២​ ក្នុង​ខេត្តចំនួន៧ មានទឹក​ប្រាក់ ១២៨លានដុល្លារ​ ត្រូវ​បានក្រុមប្រឹក្សា​អភិវ​ឌ្ឍ​ន៍​​​កម្ពុជាពិនិត្យ ពិភាក្សា ​ដើម្បីចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

គម្រោង​វិនិយោគ​ចំនួន​១២ ស្ថិតនៅតាមបណ្ដាខេត្ត​ចំនួន​៧ និងមានទឹកប្រាក់​ប្រមាណ១២៨​លានដុល្លារអាម៉េរិក ត្រូវ​បានលើក​យកមកពិនិត្យ ពិភាក្សា​ ដើម្បី​ត្រៀមចុះបញ្ជី

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ