ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជ្រើសរើសយកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី ៦ ឆ្នាំ ដល់ ១២ ឆ្នាំ បន្ទាប់ពីការចាក់ជូនរាល់កុមារ និងយុវវ័យអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ជិតរួចរាល់។
សម្តេចតេជោ បានបញ្ជាក់តាមរយៈសារសំឡេងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះថា ការបើកយុទ្ធនាការនេះ ត្រូវធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស ឯថ្នាក់ជាតិត្រូវបើកយុទ្ធនាការនៅវិមានសន្តិភាព ដូចពេលដែលយើងចាក់ឲ្យកុមារ និងយុវវ័យអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពី ១២ ដល់ ១៧ ឆ្នាំ ជិតរួចរាល់ហើយ ហើយពេលនេះ យើងបើកយុទ្ធនាការបន្តសម្រាប់ចាក់ដល់កុមារអាយុពី ៦ ទៅ ១២ ឆ្នាំបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនោះ អាចចូលរៀននៅថ្នាក់បឋមនៅពេលខាងមុខ។
សម្តេចតេជោបានថ្លែងបន្តថា ការបើកយុទ្ធនាការនេះត្រូវធ្វើនៅទូទាំងប្រទេស ហើយថ្នាក់ជាតិយើងនឹងបើកនៅវិមានសន្តិភាព នាថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ហើយបន្ទាប់ពីនោះសម្តេចនឹងមានសន្និសីទដូចកន្លងទៅដែរ។
សម្តេចតេជោ ស្នើឱ្យមន្រ្តីពាក់ព័ន្ធនឹងសុខាភិបាល រៀបចំវ៉ាក់សាំង និងក្រុមគ្រូពេទ្យ សម្រាប់ចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ដែលមានចំនួនប្រមាណ១.៩លាននាក់នៅទូទាំងប្រទេស។
សម្តេចបញ្ជាក់ថា ៖
«យើងធ្វើយ៉ាងដូច្នេះ សំដៅដើម្បីឱ្យកុមារដែលត្រូវចូលរៀនបឋមសិក្សា អាចនឹងចូលរៀនបានដោយគ្មានការភ័យខ្លាច ព្រោះពួកគេទទួលបានវ៉ាក់សាំង»
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/12/2024
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”