បរទេស ៖ អង្គការសហប្រជាជាតិព្រមានថា ការគំរាមកំហែងផ្នែកបរិស្ថានកំពុងធ្វើឱ្យជម្លោះនៅទូទាំងពិភពលោកកាន់តែអាក្រក់ឡើង ហើយនឹងក្លាយជាបញ្ហាប្រឈមធំបំផុតចំពោះមនុស្សជាតិនាពេលឆាប់ៗខាងមុខនេះ។
អ្នកស្រី Michelle Bachelet ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃដើមសប្ដាហ៍នេះថា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការបាត់បង់ធម្មជាតិ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស ខណៈប្រទេសនៅទូទាំងពិភពលោកបរាជ័យក្នុងការចាត់វិធានការចាំបាច់។
អ្នកស្រីនិយាយក្នុងពិធីបើកសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. នៅទីក្រុងហ្សឺណែវយ៉ាងដូច្នេះថា ៖
«វិបត្តិទាក់ទងគ្នានៃការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងជីវៈចម្រុះ ដើរតួជាការគំរាមកំហែង ពង្រីកភាពតានតឹងនៃជម្លោះ និងវិសមភាពរចនាសម្ព័ន្ធ បង្ខំមនុស្សឱ្យស្ថិតក្នុងស្ថានភាពងាយរងគ្រោះកាន់តែខ្លាំងឡើង។ នៅពេលដែលការគំរាមកំហែងផ្នែកបរិស្ថានទាំងនេះកើនឡើង ពួកគេនឹងក្លាយជាបញ្ហាប្រឈមធំបំផុតតែមួយគត់សម្រាប់សិទ្ធិមនុស្សនៅសម័យយើង»
អតីតប្រធានាធិបតីស៊ីលីរូបនេះនិយាយថា ការគំរាមកំហែងដល់បរិស្ថានជះឥទ្ធិពលដោយផ្ទាល់ និងធ្ងន់ធ្ងរដល់សិទ្ធិទូទៅ រួមទាំងសិទ្ធិទទួលបានអាហារ ទឹក ការអប់រំ លំនៅដ្ឋាន សុខភាព ការអភិវឌ្ឍន៍ និងសូម្បីតែជីវិតខ្លួនឯងផ្ទាល់ ដែលធ្វើឱ្យប្រទេសក្រីក្របំផុតជួបការលំបាកបំផុត។
របាយការណ៍របស់ធនាគារពិភពលោកកាលពីពេលកន្លងទៅបានចេញផ្សាយថា ការប្រែប្រួលអាកាសធាតុអាចរុញច្រានមនុស្សជាង ២០០ លាននាក់នៅតំបន់ចំនួន៦ធំៗ ឱ្យផ្លាស់ទីលំនៅរបស់ខ្លួនក្នុងរយៈពេល ៣ទសវត្សរ៍ខាងមុខ និងបង្កើតចំណុចក្តៅក្នុងការធ្វើចំណាកស្រុក លុះត្រាតែមានវិធានការបន្ទាន់ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពិភពលោក និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍។
យ៉ាងណាក៏ដោយ បើទោះបីជាមិនមានការបង្ហាញពីផលអវិជ្ជមានរយៈពេលខ្លីក្ដី របាយការណ៍ដដែលបានសិក្សាថា តើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដូចជាកង្វះខាតទឹក ការធ្លាក់ចុះនៃផលិតភាពដំណាំ និងការកើនឡើងនៃនីវ៉ូទឹកសមុទ្រ ជាកត្តាធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទី ឬហៅថា «ចំណាកស្រុកអាកាសធាតុ» នៅឆ្នាំ២០៥០។
យោងតាមសេណារីយ៉ូអាក្រក់បំផុតចំនួន ៣ របស់របាយការណ៍ អនុតំបន់សាហារ៉ាអាហ្រ្វិក ដែលជាតំបន់ងាយរងគ្រោះបំផុតដោយសារការរាលដាលនៃវាលខ្សាច់ កម្រិតនីវ៉ូទឹកសមុទ្រកើនឡើង និងការពឹងផ្អែកទាំងស្រុងរបស់ប្រជាជនលើវិស័យកសិកម្មនឹងធ្វើឱ្យមនុស្ស ៨៦ លាននាក់ផ្លាស់ទី ខណៈដែលកំណើននៃកង្វះខាតទឹកនៅអាហ្វ្រិកខាងជើងធ្វើឱ្យមនុស្ស ១៩ លាននាក់ប្ដូរទីលំនៅ ស្របពេលអាស៊ីខាងត្បូង ដូចជាប្រទេសបង់ក្លាដែស រងផលប៉ះពាល់ដោយសារទឹកជំនន់ និងការខូចដំណាំ ដែលធ្វើឱ្យមនុស្សជិត ២០ លានផ្លាស់ទីដូចគ្នា។
អង្គការសហប្រជាជាតិក៏បានបង្ហាញពីក្ដីព្រួយបារម្ភផងដែរអំពី «គ្រាអាសន្ននៃមនុស្សធម៌» ដែលបង្កើតឡើងដោយបម្រែបម្រួលអាកាសធាតុ នៅតាមបណ្តាប្រទេសមួយចំនួន។ គ្រោះរាំងស្ងួតយូរអង្វែង អមដោយជំនន់ទឹកភ្លៀង លទ្ធភាពទទួលបានធនធានធម្មជាតិមិនស្មើគ្នា និងអត្រាគ្មានការងារធ្វើរបស់យុវជនខ្ពស់កំពុងញាំញី ។
អ្នកស្រី Agnès Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិនិយាយថា ៖
«ផលប៉ះពាល់គួរឱ្យកត់សម្គាល់នៃបម្រែបម្រួលអាកាសធាតុ បង្ហាញឱ្យឃើញច្បាស់នូវការបំផ្លិចបំផ្លាញ ថាតើបរិស្ថានល្អអាចឱ្យយើងទទួលបានសិទ្ធិរបស់យើងយ៉ាងដូចម្តេច។ វាងាយស្រួលក្នុងការទទួលយកភពផែនដីរបស់យើងរហូតឃើញពីតម្លៃរបស់មនុស្សចំពោះការរិចរិលរបស់វាដូចជា ភាពអត់ឃ្លាន ការផ្លាស់ទីលំនៅ ភាពអត់ការងារធ្វើ ភាពគ្មានផ្ទះសម្បែង ជំងឺ និងការស្លាប់ជាដើម»
អគ្គលេខាធិការរូបនេះបន្តថា ៖
«ភាពបរាជ័យរបស់រដ្ឋាភិបាលនានាក្នុងការធ្វើសកម្មភាពឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុចំពោះមុខ ភស្តុតាងវិទ្យាសាស្ត្រដ៏ច្រើន អាចជាការរំលោភសិទ្ធិមនុស្សអន្តរជំនាន់ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមជាស្ថាប័នសិទ្ធិមនុស្សជាសកលចម្បង ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវប្រើឧបករណ៍ទាំងអស់ដើម្បីកំចាត់វិបត្តិ។ យើងសូមអំពាវនាវដល់រដ្ឋទាំងអស់ គាំទ្រការទទួលស្គាល់សិទ្ធិដើម្បីបានបរិស្ថានល្អនៅអង្គការសហប្រជាជាតិ និងនៅថ្នាក់ជាតិ។ អ្នកដែលមិនធ្វើ នឹងនៅលើផ្នែកខុសនៃប្រវត្តិសាស្ត្រដែលប្រឆាំងនឹងអនាគតរួមរបស់មនុស្សជាតិ»
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការហាមឃាត់របស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងរារាំងដល់ផែនការបង្កើតមនុស្សយន្តរបស់ក្រុមហ៊ុនអាម៉េរិក Tesla
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2025
ថ្មីៗនេះ ចិនបានផ្អាកការនាំចេញធនាធានរ៉ែកម្រ និងមេដែកសំខាន់ៗជាច្រើន ដែលជាសងសឹកចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក ហើយវាបានរំខានដល់ផែនការមួយចំនួនរបស់ Elon Musk ក្នុងការសាងសង់មនុស្សយន្ត