យ៉ាំងហ្គោន ៖ ក្រុមហ៊ុនផ្តល់សេវាកម្មសាធារណៈ (Public Relation) ERA ដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ាបានពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងតំបន់ ជាមួយនឹងការបើកការិយាល័យថ្មីចំនួន ៤ នៅទូទាំងអាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារមួយនេះ ដើម្បីរក្សាអាជីវកម្មឱ្យរឹងមាំ។
ក្រុមហ៊ុន ERA បានប្រកាសបើកដំណើរការការិយាល័យ និងប្រតិបត្តិការថ្មីរបស់ខ្លួននៅប្រទេសថៃ ឡាវ វៀតណាម និង កម្ពុជា ខណៈដែលការិយាល័យនីមួយៗនឹងមាននាយកគ្រប់គ្រងរៀងៗខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ PRovoke កាលពីថ្មីៗនេះ។
នាយកគ្រប់គ្រងក្រុមហ៊ុន ERA លោក Anthony Larmon បានថ្លែងថា ៖
« ស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ាបានធ្វើឱ្យយើងត្រូវតែជ្រើសរើសនូវវិធីសាស្ត្រមួយ ថាតើគួរបន្ថយល្បឿន ឬជំរុញប្រតិបត្តិការទៅមុខ។ ប្រទេសនេះគឺជាទីកន្លែងរបស់ប្រជាជន ដែលមានភាពធន់បំផុត ដែលខ្ញុំមិនធ្លាប់បានស្គាល់ពីមុនមក។ ដូច្នេះក្នុងនាមជាក្រុមហ៊ុន ដែលបានចាប់ផ្តើមនៅមីយ៉ាន់ម៉ា យើងបានប្តេជ្ញាចិត្តក្នុងការជំរុញប្រតិបត្តិការឱ្យកាន់តែរឹងមាំ ក្នុងអំឡុងពេលការប្រឈមមុខនឹងភាពលំបាក ហើយបន្តជំរុញប្រតិបត្តិការអាជីវកម្មឆ្ពោះទៅមុខ ដើម្បីការពារយីហោក្រុមហ៊ុនរបស់យើង និងប្រតិបត្តិការដែលយើងបានខិតខំយ៉ាងខ្លាំងក្នុងការបង្កើតវាឡើង»
ក្រុមហ៊ុនភ្នាក់ងារ ERA មួយនេះក៏បានបញ្ជាក់ពីគោលបំណងគ្រោងនឹងដាក់បង្ហាញនូវផលិតផលទំនាក់ទំនង និងបច្ចេកវិទ្យាជំនាន់ក្រោយដែលត្រូវបានធ្វើឡើង ដើម្បីចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ជាមួយប្រភេទអតិថិជនថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបង្ហាញពីបណ្តាញ និងផលិតផលសេវាទំនាក់ទំនងរបស់ខ្លួនដែលជាបច្ចេកវិទ្យាផ្ទាល់ខ្លួននៅក្នុងតំបន់អាស៊ី។ នៅក្នុងការប្រកាសអំពីការពង្រីកប្រតិបត្តិការនេះ ក្រុមហ៊ុន ERA បានឱ្យដឹងថា ខ្លួនបានបើកដំណើរការការិយាល័យថ្មី ដោយមានចក្ខុវិស័យថា អាចផ្តល់ឱ្យក្រុមហ៊ុននានានូវសេវាកម្ម ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើត ឬលើកកម្ពស់មុខមាត់ក្រុមហ៊ុនទាំងនោះនៅទូទាំងតំបន់ ដែលអាចមានឱកាសច្រើនសម្រាប់អាជីវកម្មរីកចម្រើន៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ
មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2025
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប